សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​ថា​សន្តិសុខ​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​ចង់​បង្កើត​អប្បគមន៍​!!

សាលាក្រុង​ថា​សន្តិសុខ​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​ចង់​បង្កើត​អប្បគមន៍​!!

​ភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​លោក​មាន ចាន់​យ៉ាដា អភិ​រង​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ពិនិត្យ​មើល​ទង្វើ​របស់ ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​៤​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បន្ទាន់​។ ក្នុង​វេទិការ​សាធារណៈ និង​ពិគ្រោះ​យោ បល់ របស់​ក្រុមប្រឹក្សា​រាជធាន​ភ្នំពេញ​នៅក្នុង វត្ត​រុណ​វត្តី មាន​លោក​ម៉ម សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធាន​ភ្នំពេញ តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ភិព​ថ្មី​ត្រពាំងថ្លឹង​៤​បាន​សុំណូមពរ​ដល់ លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក ហែម ដា​រិទ្ធ អភិបាល ខណ្ឌ​ពោធិ៍ សែន​ជ័យ​ឲ្យជួយ​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ដែល​ទទួលបាន​សិទ្ធិ​យាម​ការពារ​បុរី​ពិភពថ្មី ជា​សំណង់​របស់លោក ឧកញា​ហុង ពី​វ តែងតែ​បង្ករ​ការភ័យខ្លាច​ដល់ ប្រជា​ពល រដ្ឋ​រស់នៅ​ទីនោះ​ដូចជា​៖​ការប្រើប្រាស់​ឯកសណ្ឋាន​យោធា​និង​រថយន្តយោធា ។​ពេល​យាម ល្បាត​ពួកគេ​សុទ្ធតែ​បំពាក់អាវុធ​នូវ​ជាប់​និង​ខ្លួន ខុស​សន្តិសុខ​ឯកជន​ក្រុមហ៊ុន​ផ្សេង ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​ភិតភ័យ ។​

​ក្រៅពីនេះ តំណាង​ប្រជាពលរដ្ឋ​បាន​សុំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​ទប់ស្កាត់​សកម្មភាព​សន្តិសុខ​ឯកជន​ខាងលើ​នេះ​ដូចជា ទី​១-​ជួយ​សំរួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​លក់ នំ​ចំណី​បន្តិច បន្តួច​ក្នុង​បុរី​សូមកុំ​យក​លុយ​ពី​ពួកគាត់ ទី​២-​រាល់​រថយន្ត​របស់​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​បុរី​ដឹកជញ្ជូន អ៊ី​វ៉ាន់ លក់ដូរ សូម​កំ​ឲ្យ​សន្តិសុខ​យកលុយ​ពី​ពួកគាត់ ទី​៣-​រាល់​ពិធីបុណ្យ​ធំ​តូច សូម​ឲ្យ​សន្តិសុខ​អនុញ្ញាត​ឲ្យ ក្រុម​ប្រជា​ការពារ​ភូមិ ចូល​ក្នុង​បុរី ដើម្បី​ជួយ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ។​

ទី​៤-​ស្នើ​សុំ​កុំ​ឲ្យ​ក្រុមហ៊ុន សន្តិសុខ​យក​សេវា​បន្ថែម​លើ​សេវា ត​បណ្តាញ​ប្រព័ន្ធ​អ៊ិន​ធើ​ណេត និង​ខ្សែកាប​ន៍ ដែល​ពលរដ្ឋ​ហៅ​ក្រុមហ៊ុន​មក​តំឡើង​ជូន​ផ្ទះ​ក្នុង​បុរី​ពិភពថ្មី ទី​៥-​បច្ចុប្បន្ន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ បាន​យក​ថ្លៃ​ការពារ​ផ្សេងៗ ក្នុង​តម្លៃ​ខ្ពស់​ចន្លោះ​ពី​១០០-៥០០​ដុល្លារ ទី​៦-​ការ​យក​លុយ​លើ​សេវា​ពន្ធ​ម៉ូតូ និង​រថយន្ត​ដោយមាន​បិទ​ស្ទី​កគើ (​ដូច​ស្ទី​កគើ​របស់​ពន្ធដា​តាម​ខេត្ត​) ។ បញ្ហា​បង់ពន្ធ លើ​ទោ​ចក្រ យាន យន្ត​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​លុបចោល អស់​ហើយ​ដើម្បី​សម្រួល​ដល់ ជីវភាព របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ ។​

ដោយឡែក​ម៉ូតូ និង រថយន្ត របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​៤​ត្រូវបាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ក្នុង​បុរី​ពិភពថ្មី បង្កើត​ស្ទី​កគ័រ​ផ្ទាល់ខ្លួន​បិទ​ទៅ លើ​ម៉ូតូ​និង​រថយន្ត​ដើម្បី​ទា​ថ្លៃ​ពន្ធ​ប្រចាំខែ​-​ឆ្នាំ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី ក្នុងតម្លៃ ម៉ូតូ​១ គ្រឿង​ចាប់ ៣​ដុល្លារ និង​រថយន្ត​៥​ដុល្លារ​ឡើង ។ ទី​៧-​រាល់ពេល​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ​ទៅ​យក​ថ្លៃ​សេ វា​ការពារ​ផ្សេងៗ​តែងតែ​បំពាក់អាវុធ​ជាប់​បង្ក​ឲ្យមាន​ការភ័យខ្លា​ច​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។​

លោក មាន ចាន់​យ៉ាដា អភិ​រង​រាជធានី​ភ្នំពេញ បានចាត់ទុក​ទង្វើរ របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន យាម​ការពារ​សន្តិសុខ នៅ​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​៤ របស់​លោក​ឧកញា ហុង ពី​វ​នោះ​ថា ជា​ទង្វើរ​ចង់​បង្កើត តំបន់អបគមន៍ ដូច្នេះ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែនជ័យ​ត្រូវតែ​ចុះទៅ​ពិនិត្យ​ករណី​នេះ​ភ្លាម មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ​នេះ​ធ្វើ​អ្វី​តាមចិត្ត​បានឡើយ ។​

 

Filed in: ព័ត៌មានជាតិ