សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃុំខ្លួន​ស្ត្រី​មេខ្យល់​ពីរ​នាក់​ដោយសា​នាំ​នារី​ខ្មែរ​ឲ្យ​យក​ប្តី​នៅ​ប្រទេស​ចិន​

ឃុំខ្លួន​ស្ត្រី​មេខ្យល់​ពីរ​នាក់​ដោយសា​នាំ​នារី​ខ្មែរ​ឲ្យ​យក​ប្តី​នៅ​ប្រទេស​ចិន​

ក្រចេះ ​៖ ​ស្ត្រី​២​រូប​ត្រូវបាន​តុលាការ​ខេត្ត​ក្រចេះ​ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគា​ខេត្ត​កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា​ឆ្នាំ​២០១៧​ក្រោម​បទ​ចោទ​អំពើរ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​។ ការឃុំ​ខ្លួន​ស្ត្រី​មេខ្យល់​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើឡើង​ក្រោយ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពា​រអា​នីតិជន​ខេត្ត​ចុះទៅ​ចាប់​ខ្លួន​ពួក​គេ​ដល់​លំនៅឋាន​រៀងៗ​ខ្លួន​នៅក្នុង​ស្រុក​ឆ្លូង​​ខេត្ត​ក្រចេះ​បាន​រយះពេល​៣​ថ្ងៃ ។

ស្ត្រី​ជា​ជន​ស្ស័​យទាំង​ពីរ​នាក់​នេះ​រង​ពាក្របណ្តឹង​ថា​បាន​ប្រព្រឹត្ត​សកម្មភាព គឺ​នាំ​នារី​ខ្មែរ​រងគ្រោះ​២ នាក់​អោយ​យកប្តី​ខុសច្បាប់​ជា​ជនជាតិ​ចិន តែ​ក៏​ត្រូវបាន​នគរបាល​ទប់ស្កាត់​ទាន់​ពេលវេលា​នៅ​ព្រលានយន្តហោះ​។​

​លោក​វរសេនីយ៍ត្រី ឌុ​ច អ៊ុច​នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​នី​ត​ជន បាន​ប្រាប់ឲ្យដឹង​ថា ស្ត្រី​ជា​មេខ្យល់​ទាំង​ពីរ​នាក់​នេះ​១.​ឈ្មោះ ភី​ម ខេ​ម៉ា អាយុ ៤៥​ឆ្នាំ និង​ទី​២2​ឈ្មោះ ដូ ស៊ី​ណាត អាយុ​៤៣  ឆ្នាំ ។​ស្ត្រី​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​រស់នៅ​ឃុំ​ផ្សេងគ្នា នៅក្នុង​ស្រុក​ឆ្លូង និតែ​ត្រូវបាន​នគរបាលចាប់​ខ្លួន​បាន​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​។​

 

Filed in: ព័ត៌មានជាតិ