សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​ឆ្នុក​នៅ​តំបន់​ស្នូល​បឹង​ទន្លេរ​ឆ្មា​រ ឃុំ​ពាម​បា​ង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ នៅពេល​យប់​ភ្លើង​ភ្លឺ​ដូច​ទីក្រុង​ភ្នំពេញ​ជលផល​បើក​ដៃ​?

​បទល្មើស​ឆ្នុក​នៅ​តំបន់​ស្នូល​បឹង​ទន្លេរ​ឆ្មា​រ ឃុំ​ពាម​បា​ង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ នៅពេល​យប់​ភ្លើង​ភ្លឺ​ដូច​ទីក្រុង​ភ្នំពេញ​ជលផល​បើក​ដៃ​?

(​កំពង់ធំ​)៖​ប្រជាព​រដ្ឋ​បាន​អោយដឹងថា​កាលពី​ថ្ងៃ​ទី​១៣/​វិច្ឆិកា​/,២០១៧​ថ្នាក់ដឹកនាំ​ជលផល​ដឹកនាំ​ដោយ​លោក​ណៅ ធួ​ក​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​បាន​ដឹកនាំ​កម្លាំង​មន្ត្រីជលផល​ក្រោម​ឱវាទ​ដែល​មាន​លោក​ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ លោក​យ៉ាន់ វិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​ផាត់​សណ្ដា​យ លោក​ព្រុំ​សុ​ខឿន​នាយ​សង្កាត់​កំពង់ស្វាយ លោក​ហួន ផល​នាយ​សង្កាត់​ពាម​បាង​និង​មន្ត្រី​ជាល​ផល​ក្រោម​ឱវាទ​ជាច្រើន​ទៀត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទ្លេ​សាប​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ថា​ការដឹកនាំ​ចុះបង្ក្រាប​ហាក់​ដឹកនាំ​ចុះ​ដើរ​កំសាន្ត​លេង​ឬ​ធ្វើ​អោយ​តែ​ល្អមើល រួច​ធ្វើ​របាយការណ៍​ភូត កុហក់​ឯកឧត្តម​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​និង​សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ក្រសួងមហាផ្ទៃ ដែលជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ថ្នាក់ជាតិ​តែប៉ុណ្ណោះ​។​

​ព្រោះ​នៅ ពេលយប់​ក្រុម​អ្នក​ដាក់​ឆ្នុក​បានចេញ​ធ្វើ​សកម្មភាព​ព្រោងព្រាត ដែល​បាន​ដាក់​ឆ្នុក​រាយ​បណ្ដាក់​គ្នា​ដដែល អម​ដោយ​អំពូល​ស្នេហ៍​ពណ៏​ខៀវ ភ្លឺ​ព្រោងព្រាត​សម្រាប់​ទាក់ទាញ​ត្រី​អោយ​ចូល​ក្នុង​ឆ្នុក​មិន​ចាញ់​ភ្លើង​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​រាត្រី​នោះទេ​។​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​អ្នក អោយដឹងថា ៖​សកម្មភាព​ដាក់​ឆ្នុក​គឺ​បាន​កើត​មាន​ចាប់ពី​ចំណុច​ភូមិ​បាឡត បា​វ៉ើយ ដូ​ស្ដើង អន្លុង​តា​អោន ពាម​បាង ពាម​កង​ម៉ី ក្នុង​ទឹកដី​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្ត​យ​កំពង់ធំ និង​ចំណុច​ចាប់ពី ពេជច​ក្រី វា​លហាល បឹង​ពាម​ប្រលូង​រហូត​ដល់​មាត់​ខ្លា ក្នុង​ទឹកដី​ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរៀប ដែល​មាន​ឆ្នុក​ប្រមាណ​មិន​ក្រោម ពី​ជាង​៦០០​នោះឡើយ ។​

​ករណី​នេះ​ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​ដែល​មិន​បាន​ទទួល​ផល​ទម្លាយ​ព័ត៌មាន​អោយដឹងថា គឺ​មន្ត្រី​ថ្នាក់​មេៗ​ដូច​ជា​នាយ​ផ្នែក នាយ​សង្កាត់​បាន​ប្រមូ​យក​លុយ​អស់​ហើយ​តាមរយៈ​មេ​សហគមន៍​តាម​ភូមិ​នី​មួយៗ ដែល​ក្នុង​ឆ្នុក​មួយៗ​ម្ចាស់​ឆ្នុក​ត្រូវ​បង់លុយ​អោយ​សហគមន៍​ចាប់ពី​១​លាន​កន្លះ ទី​២​លាន​រៀល ហើយ​ក្នុង​មួយ​ម្ចាស់ៗ មាន​ឆ្នុក​ចាប់ពី​៣ ទៅ​៥​ឆ្នុក មាន​អ្នកខ្លះ​មាន​ឆ្នុក​រហូត​ជិត​១០​ឆ្នុក​ឯណោះ​បើ​សារុប​ទឹក​លុយ ប្រមាណ​មិន​ក្រោម​រាប់សិប​ម៉ឺន​ដុល្លា​នោះទេ​។​

​ប្រភព​ខាងលើ​បាន​អោយ​និយាយថា កាល​ពី​រដូវ​ស្សា​ឆ្នាំ​កន្លងទៅ​គឺ​ឆ្នាំ​២០១៦​លោក​យ៉ាន់ វិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​ជលផល​ផាត់​សណ្ដាយ​ប្រមូល​យក​លុយ​ពី​អ្នក​ដាក់​ឆ្នុក​បាន​លុយ​មិន​ក្រោម​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លា​នោះ​ទេ​ដោយ​មាន​ឈ្មោះ​សេង ហ៊ុង​(​ហៅ​ហ៊ុង​ក្បាល​ដែក​)​មានផ្ទះ​បណ្ដែត​ទឹក​នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លុង​សំណ ស្រុក​ជីក្រែង និង​ត្រូវ​ជា​កូន​ធ​ម៏​របស់​លោក​ណៅ ធួ​ក កាលពី​គាត់​នៅ​ជា​នាយក​រដ្ឋបាល​ជលផល​នៅឡើយ ជា​ដើរ​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​យក​អោយ​ឈ្មោះ​យ៉ាន់​វិសាក់​(​ហៅ​សែ​)​នេះ ។​

​បើ​ម្ចាស់​ឆ្នុក​ណា​មិន​ព្រម​បង់លុយ​អោយ​ឈ្មោះ​ហ៊ុង​នោះទេ​គេ​និង​ជួល​ប៉ូលីស ប៉េអឹម នៅ​តំបន់​នោះ​អោយ​ដើរ​ចាប់​ដកយក​អាគុយ​និង​ដកហូត​យក​ឆ្នុក​និង​គម្រាម​ចាប់​ដាក់គុគ​ថែមទៀត​ផង​។​ប្រ​ភបាន​បញ្ជាក់បន្ថែម​ថា​នៅ​រដូវវស្សា​ឆ្នាំ​២០១៧​នេះ​រូបភាព​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​ក៏​មិន​ខុសប្លែក​ពី​ឆ្នាំ​មុន​គឺ​ឆ្នាំ​២០១៦​នោះដែរ គឺ​ដូចគ្នា ដោយ ឆ្នាំមុន​២០១៦​ឈ្មោះ​សេង ហ៊ុង​(​ហៅ ហ៊ុង​ក្បាល​ដែក​)​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​តាមរយៈ​ប្រធាន​សហគមន៍​តាម​ភូមិ​នី​មួយៗ​យក​អោយ​ឈ្មោះ​យ៉ាន់​វិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​ជលផល​ផាត់​សណ្ដាយ​ដែល​គេ​ទៅ​ដេកចាំ​យកលុយ​នៅ​ខេត្ត​សៀមរៀប​ចែក​គ្នា​ម្នាក់ៗ​បាន​រាប់ម៉ឺ​ដុល្លា ឯណោះ​។​

​បើ​ចឹង​តើ​ថ្នាក់​ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទី​បរិស្ថាន​និង​នាយខ័​ណ្ឌ​ជលផល​បាន​ប៉ុន្មាន​ដែរ ក្នុង​ម្នាក់ៗ​។​ករណី​នេះ​ប្រជាពលរដ្ឋ បាន​ឆ្ងល់​ហើយ​សួរថា​តើ​អភិបាល​ខេត្ត​កំពង់ធំ ឯកឧត្តម​សុខ លូ និង​អភិបាលខេត្ត​សៀមរៀប ឯកឧត្តម ឃឹម ប៊ុន​សុង មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​លុយ​ប្រមូល​ពី​អ្នក​ដាក់​ឆ្នុក​រាប់ម៉ឺន​ដុល្លា​នេះ​ដែរ​ឬទេ​បាន​ជា​បណ្ដែត​បណ្ដោយ​អោយ​មាន​បទល្មើស​នេសាទ​កើតមាន​លើ​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​បែប​នេះ​??? ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់