សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ូតូ​កែឆ្នៃ​ដឹកឈើ​កូន​ក្រឡឹង​ចំនួន​៣​ដុំ បាន​ដួល​ដោយ​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​

ម៉ូតូ​កែឆ្នៃ​ដឹកឈើ​កូន​ក្រឡឹង​ចំនួន​៣​ដុំ បាន​ដួល​ដោយ​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​

​មណ្ឌលគិរី ៖ ករណី​គ្រោះថ្នាក់​មួយ ដែល​ម៉ូតូ​កែឆ្នៃ​ដឹក​ឈើ​កូន​ក្រឡឹង​ចំនួន​៣​ដុំ បាន​ដួល​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង នៅ​ចំនុច​ជើងភ្នំ​ស្រឡៅ ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​២១​ខែ​វិច្ឆិកា​នេះ វេលា​ម៉ោង ៦​និង​៣០​នាទី ។ ជនរងគ្រោះ​មានឈ្មោះ ហុង រិទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្សាច់ ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​បើ​តាម​សម្ថ​កិច្ច​ផ្នែក​សណ្តាប់ធ្នាប់​ស្រុក​អូររាំង​បានឲ្យដឹងថា​៖ ជនរងគ្រោះ​មាន​បងប្អូន​ចំនួន​៣​នាក់ ដោយ​ដឹក​ឈើ​កូន​ក្រឡឹង ប្រភេទ​ឈើ​ធ្ន​ង​ចេញពី​ក្នុង​ព្រៃ​ដូចគ្នា ដើម្បី​យក​មក​លក់​ឲ្យ​ឈ្មួញ​គ្រាន់​បាន​លុយ​បន្តិចបន្តួច​ផ្ញើ​ទៅ​ស្រុក ពេល​ដែល​មក​ដល់​ចំនុចកើតហេតុ​ខាងលើ​ជនរងគ្រោះ​ដែល​ជា​ប្អូន​ទី​២ បាន​ដួល​ម៉ូតូ​បណ្តាល​ឱ្យ​ឈើ​បោក​មក​ត្រូវ​ក្បាល​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​នោះ​។​

​បច្ចុប្បន្ន សាកសព​ត្រូវ​បង្អូន​ដឹក​យក​មក​តំកល់​នៅ​វត្ត​អូរ​រាំ រងចាំ​បងប្អូន​មកពី​ស្រុក ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ហ៊ិ​ន សុគ​ន់​

 

2015_11_24d (2)

2015_11_24d (1)

Filed in: សន្តិសុខសង្គម