សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ខឹម​វា​នា​និង​លោក​ក្រវ៉ា​ញ​ដា​រ៉​ន​ខ្ពើម​កៅអី​ជ័យ​ភណ្ឌស​ភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​?

លោក​ខឹម​វា​នា​និង​លោក​ក្រវ៉ា​ញ​ដា​រ៉​ន​ខ្ពើម​កៅអី​ជ័យ​ភណ្ឌស​ភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​?

​ភ្នំពេញ ៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​ចំនួន​៦ ដែល​គជប​កោះហៅ​ឲ្យ​បញ្ចូន​បញ្ជីរ​ឈ្មោះ ដើម្បី​ទទួល​យកជ័យ​ភណ្ឌ័​កៅអី​រដ្ឋភា​ដែល​វ៉ៃ​ដណ្តើម​បាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​នេះ បានប្រកាសថា ខ្លួន​មិន​ទទួលយក​អាសនៈ​ណាមួយ​ដែល​ផ្តល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះឡើយ​។​

​ទោះបី​ក្នុង​លិខិតផ្លូវការ គណបក្ស​លោក​ខឹម​វាសនា មិន​បញ្ជាក់​ពី​មូលហេតុ​អី​បាន​ខ្លួន​ខ្ពោះ​យកកៅ​សភា​មែន ប៉ុន្តែ លោក​ខឹម វាសនា កាល​មុន ធ្លាប់​បាន​គូសបញ្ជាក់ថា​៖ លោក​មិន​ឲ្យ​តម្លៃ​ទៅលើ​អាសនៈ​ទាំងនោះ​។ លោក​ខឹម វាសនា លើកឡើងថា ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ទាំង​នោះ​គ្មាន​តំលៃ​បន្តិច​ណា​សោះ​ដែល​សក្តិសម​នឹង​លោក​ធ្វើ​តំណាង​ឲ្យ​ពួកគាត់​។​

​សូមបញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​៦​ដែល​មាន​សិទ្ធិ​ទទួលបាន​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រួម​មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន​សម្តេច​ក្រុមព្រះ​នរោត្តមរ​ណ​រិ​ទ្ធជា​ប្រធាន​។​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​លោក​ហួន​រាជ​ចំរើន​ជាំ​ប្រធាន គណបក្ស​ខ្មែរ​ឈប់​ក្រ​មាន​លោក​ក្រវ៉ា​ញ​ដា​រ៉​ន​អនិកជន​ខ្មែរ​អាមេរិក​ជា​ប្រធាន​។ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ គណបក្ស​នយោបាយ​ទាំង​នេះ សុទ្ធតែ​បាន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅក្នុង​ឆ្នាំ​២០១៣ តែ​មិន​បាន​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មួយ​កៅអី​ឡើយ​។​

​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ បើ​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ក្នុងនោះ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច អាច​ទទួលបាន ៤១ អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) អាច​ទទួលបាន ៦ អាសនៈ​គណបក្ស​ខ្មែរ​ឈប់​ក្រ​អាច​ទទួលបាន ៥ អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ២ អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១ អាសនៈ​។​

​កាល​មុន​លោក ស៊ិន វណ្ណា​រិទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) និយាយ ថា​គណបក្ស​របស់​លោក​នឹង​ធ្វើ​ពហិការ កៅអី​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គេ​បែងចែក​ឲ្យ ប្រសិនបើ​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវបាន​គេ​រំលាយ​មែន​នោះ​។ «​ចំពោះ​គណបក្ស​ខ្មែរ​ឈប់​ក្រ មិនមែន​ធ្វើ​នយោបាយ​ដើម្បី​ចង់បាន​កៅអី ២ ឬ ៣ ហ្នឹង​ទេ​គឺ​ថា​យើង​ធ្វើ​ដើម្បី​ចង់ឲ្យ​ប្រទេសជាតិ​របស់​យើង [​រីកចម្រើន​] ។ មាន​មេដឹកនាំ​មួយ​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ​ដូច​សហរដ្ឋអាមេរិក​ជា​ប្រទេស​មួយ​ដែល​មាន​ការរីកចម្រើន​ពិតប្រាកដ បើ​យើង​បាន​កៅអី ២ ឬ ៣ ហ្នឹង តែ​ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ មាន​សេរីភាព មាន​ការជិះជាន់ មាន​ការគាបសង្កត់ គឺ​កៅអី​ហ្នឹង​អត់​ប្រយោជន៍​ទេ​»​។​

​ក្នុងចំណោម​គណបក្ស​ទាំង​៦​នេះ​គណបក្ស​ដែល​បាន​ប្រកាស​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាំងតែ​ពី​មុន​គណបក្ស​សង្គ្រោះ​មិនទាន់ ត្រូវបាន​រំលាយ​នោះ​មាន​៖ បី​នោះ​រួមមាន គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែលជា​អ្នក​ប្តឹង​រំលាយ ។​តែ​បញ្ហា​នៅ​ឈឹ​ក្បាល​របស់​គជប​គឺ​កាលនោះ​មាន​ម្ចាស់​ក្ស​ត្រីអារុ​ណ​ជា​ប្រធាន​បក្ស​ហើយ​លោក​ញឹក​ប៊ុនឆៃ​ជា​អគ្គលេខាធិការ​បក្ស​ចឹងមនុស្ស​ជំនាន់​នោះ​ជា​មនុស្ស​របស់​លោក​ញឹក​ប៊ុនឆៃ​។​តែ​អា​ឡូ​វ​សម្តេចក្រុមព្រះ​លោក​ព្រម​ដែរ​អត់​?​។​ឯ​គណបក្ស​សញ្ជាតិ​កម្ពុ​ជា និង គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដេក​ចាំតែ​ទទួល​យក​ទេ​។​

​គណបក្ស​ខ្មែរ​ឈប់​ក្រ​វិញ ប្រាប់​កាសែត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នេះ កំពុង​តែ​ប្រជុំ​គ្នា​នៅឡើយ ពោល​នៅ​មិនទាន់​ដឹង​ថា​ប្តូរ​ជំហរ​យ៉ាង​ណា​ទេ ខណៈ​កាលពីមុន​មក ។ ដូចគ្នា​ដែរ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វិញ លោក​ចាន់ យ៉េត ប្រធានស្តីទី​គណបក្ស​នេះ ក៏​នៅ​ប្រជុំ ពិភាក្សា​ជាមួយ​គណៈកម្មាធិកា​រនា​យក​សិន ។ គណបក្ស​នឹង​ប្រកាស​ឲ្យដឹង​នៅ​អំឡុង​សប្តាហ៍​ក្រោយនេះ​។
​សូមបញ្ជាក់​ថា​កៅអី​សភា​ជ័យ​ភណ្ឌ័​បាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បើ​ចែក​ហើយ​នៅសល់​ទៀត​គណបក្ស​ប្រជាជន​នឹង​ប្រមូល​យក​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ