សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​-​វៀតណាម គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ ដល់​៥ ពាន់​លាន​ដុល្លារ

កម្ពុជា​-​វៀតណាម គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ ដល់​៥ ពាន់​លាន​ដុល្លារ

ភ្នំពេញ​៖ ប្រទេស​កម្ពុជា និង​វៀតណាម​គ្រោង​ពង្រីក​ទំហំ ពាណិជ្ជកម្ម ឲ្យដល់​៥០០០​លាន​ដុល្លារ អាមេរិក ខណៈ​រយៈ ១០​ខែ​ឆ្នាំ​២០១៧​នេះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​បាន កើន​ដល់​ទឹកប្រាក់​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោកដូ វឹ​កហឹង អនុ ប្រធាន នាយកដ្ឋាន​ទីផ្សារ​អាស៊ី​- អាហ្វ្រិក​នៃ​ក្រសួង ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៅក្នុង​វេទិការ​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម និង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី ២០ វិច្ឆិកា ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​ភ្នំពេញ ។

​លោក ដូ វឹ​កហឹង បានបញ្ជាក់​ថា​៖  ទំហំ​ពាណិជ្ជកម្ម នៅ​កម្ពុជា វៀតណាម មកដល់​បច្ចុប្បន្ន​នេះ មាន​គម្រោង ចំនួន​១៩០ ដែល​បាន​ធ្វើ វិនិយោគ​នៅ​កម្ពុជា​ដោយ​មាន ទឹកប្រាក់​ចំនួន​ជិត​៣​ពាន់​លាន​ដុល្លារ អាមេរិក ។​

​លោក​បាន​បន្តថា​៖ ក្រោយ​សកម្មភាព​វិនិយោគ​ប្រកប អាជីវកម្ម របស់​សហគ្រាស​វៀតណាម​ប្រចាំ​កម្ពុជា​ទទួល បាន​ការវាយតម្លៃ​យ៉ាងខ្ពស់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​ដោយ បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការអភិវឌ្ឍ​កម្ពុជា​នា​ពេល កន្លងមក នេះ ។​

​លោក​បន្តថា​៖ ចំណែក​ការ វិនិយោគ​ពី​កម្ពុជា​ទៅកាន់ វៀតណាម វិញ​ក៏​មាន​ការកើនឡើង​ផងដែរ​ដោយ​មាន គម្រោង ចំនួន​១៨​ក្នុង​ទឹកប្រាក់​ចំនួន​៥៨​លាន​ដុល្លារ អាមេរិក ។ ទំហំ​ពាណិជ្ជកម្ម ទ្វេរ​ភាគី​នេះ​ក៏​បាន​សម្រេច​ជា មធ្យម ប្រមាណ​៣ ពាន់ ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ។​

​លោក​ហូ ស៊ី​យ៉ុង ប្រធាន​នាយកដ្ឋាន​នាំចេញ​-​នាំចូល នៃ ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​លើកឡើងថា​៖ ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី នៃ ប្រទេស​ទាំង​ពីរ​ដែល​កើនឡើង​ជា​លំដាប់ នេះ​ដោយសារ​កិច្ច សហប្រតិបត្តិការ​ល្អរ​វាង​រដ្ឋាភិបាល និង វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ ។​លើសពីនេះ​ទៀត ក្រោម ការដឹកនាំ​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទំនាក់ទំនង​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​សង្គម​រវាង​កម្ពុជា​-​វៀតណាម មាន ភាពល្អប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ ។​

​សូមបញ្ជាក់​ថា​៖ ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​វៀត ណា​ម​–​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នៅថ្ងៃនេះ មាន ក្រុមហ៊ុន​កម្ពុជា​ចូលរួម​សរុប​ប្រមាណ​១៥០​ក្រុមហ៊ុន ។ ចំណែក​ក្រុមហ៊ុន​វៀតណាម​មាន​ចំនួន ប្រមាណ​១០០ ក្រុម ហ៊ុន និង​ការចូលរួម​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​កម្ពុជា និង​វៀត ណា​ម​ប្រមាណ​៥០​រូប​សរុប​ប្រមាណ​ជាង​៣០០​នាក់ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​និង​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ៕

 

 

Filed in: ព័ត៌មានជាតិ