សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាកា​រគ​៣​ចំណុះ​វរៈ​ការពារ​២០៤ និង​លោក ជា ណាក់ បើក​សង្វៀន​បញ្ជល់មាន់​លេង​ម៉ា​សប្បាយ​នៅ ច្រក​ងាំ​៦ ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ថែម​លើ​ជំនួញ​ឈើ​!

បែកធ្លាយ​រឿង​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាកា​រគ​៣​ចំណុះ​វរៈ​ការពារ​២០៤ និង​លោក ជា ណាក់ បើក​សង្វៀន​បញ្ជល់មាន់​លេង​ម៉ា​សប្បាយ​នៅ ច្រក​ងាំ​៦ ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ថែម​លើ​ជំនួញ​ឈើ​!

ក្រចេះ​៖​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ឃុំ ក្រ​ញ៉ូង​សែន​ជ័យ​. ស្រុក​ស្នួល​. ខេត្ត​ក្រចេះ​បានឲ្យដឹងថា​៖​ក្នុងភូមិ​ន​សាស្ត្រ​អាណាចក្រ​ដែល​គ្រប់គ្រង​ដោយ​យោធា​វរៈ​២០៤​សព្វថ្ងៃ មាន​ការបើក​សង្វៀន​បញ្ជល់មាន់ ពីរ​កន្លែង នឹង​ល្បែង​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង​ថែ​មួ​ទៀត​ដែល​កន្លងមក​មាន​តែ​ការ​ជួញ ឈើប្រណិត​ឆ្លងដែន​ខុសច្បាប់ ទៅ​វៀតណាម​តាម ច្រក​ង៉ាំ​០៦​។​

​តាម​សេចក្ដី​រាយ​ការ​បានឲ្យដឹងថា​៖ មេ​ឈ្មួញ​ឈើប្រណិត​ឆ្លងដែន​នោះ​មានឈ្មោះ​ថា ចែ​វី​. ជា​ស្ត្រី​ជើង​ខ្លាំង​ខាង​ដឹកឈើ​ឆ្លងដែន ទៅ​លក់​នៅ លើ​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​ព្រោះ​គាត់​ចែ​វី​ដោយសារ​គាត់​ជា ប្រពន្ធ​របស់​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ គ​៣ ចំណុះ​ឲ្យ​វរ​:​ព្រំដែន​គោគ​. លេខ​២០៤.​។ តែ​ពេល​នេះ ពួកគេ​ទាំង​ពី​នាក់​ប្ដី ប្រពន្ធ លែង​ចេញ​មុខ​រត់ការ ស៊ី​តុង​នាំ​ឈើ​ចេញ​ទៀត​ហើយ គឺ​បណ្ដែតបណ្ដោយ​ឲ្យ​កូនប្រុស​ម្នាក់ ឈ្មោះ ទី ជា​អ្នក​រត់ការ​ម្ដង​។​

​មួល​ហេតុ​ដែល​ពួកគេ មិន​ចេញ​មុខ នោះ​ពីព្រោះ​ពួកគេ​ធ្លាប់​ជាប់​ឈ្មោះ ក្នុង​បញ្ជីរ​ខ្មៅ​របស់​សមត្ថកិច្ច ។​ចំណែក​លោក ហ៊​ត ប៊ុន​គីម​វិញ បើក​គាត់​បើក​សង្វៀន​ជល់​មាន់ នឹង​អាប៉ោង មួយកន្លែង និង​លោក ជាណាក់​ដែលជា អនុប្រធាន​គ​៣ នោះ​បើក​មួយកន្លែង​ដែរ​មាន ទីតាំង​ស្ថិតនៅ​ទល់មុខ បន្ទាយ គ​៣ នោះ​ប្រហែល​១០០០​ម ស្ថិត ក្នុង​ចំការកៅស៊ូ​របស់លោក ជា​ណាក់ ក្រោយ​ផ្ទះ លោក ជា​ណាក់ នោះ​ផ្ទាល់​តែម្ដង​។​

​សង្វៀន​ល្បែងស៊ីសង​ជល​មាន់​របស់​មន្ត្រី​យោធា​ទាំងពី​រូ​ម​នេះ​គេ​ឃើញ​មាន​អ្នក ញៀន​ល្បែង​ទៅលេង​ជល់​មាន់​ស្ទើរតែ​រាល់​ថ្ងៃ​តែ ពុំមាន ឃើញ​មាន​សម្ថ​កិច្ច​ជំនាញ ឬ​ក៍​អាជ្ញាធរ​ណាមួយ ចុះ​ទប់ស្កាត់ នឹង​បង្ក្រាប​នោះទេ ជាពិសេស​នោះ​គឺ លោក​គង់ គឹម​នី អភិបាល​ស្រុក​ស្នួល​. នឹង​លោក ចាន់ សុ​គីម អធិការ​ស្រុក​ស្នួល​នោះ ក៏​មិន​ដែល​ឃើញ​អើពើ​ដែរ​។​

​ព្រោះតែ​មិន​ឃើញ​មាន​សមត្តកិច្ច​នៃ​អាណាចក្រ​ស្រុក​ស្នួល​ចុះបង្ក្រាប​ល្បែងស៊ីសង​នេះ​ហើយ​ធ្វើឲ្យ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា លោក​ទាំង​ពីរ បាន​ទទួល​ផលប្រយោជន៍ យ៉ាង​ក្រាស់ ពី​លោក ជា ណាក់ នឹង​លោក ហ៊​ត ប៊ុន​គីម ព្រមទាំង​ចែ​វី​នោះ​រួច ហើយ មើល​ទៅ​នោះ បានជា​ធ្វើ​មិនដឹងមិនលឺ​បែប នេះ​? ។​ពាក់​ពន្ធ័​សេចក្តីរាយការណ៍​នឹង​ចោទប្រកាន់ របស់​ពលរដ្ឋ​ខាងលើ​នេះដែ ភ្នាក់ងារ​យើង ពុំ​ទាន់​អាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី លោក​គន់​គឹម​នី​អភិបាល ស្រុក​ស្នួល​បាន​នៅឡើយ​ទេ មួល​ហេតុ​ទូរ​សព្ទ័​បស់ លោក មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ​។​

​ឯ​លោក ចាន់ សុ​គីម អធិការ​ស្រុក​ស្នួល បាន​បកស្រាយ ប្រាប់​ភ្នាក់ងារ​យក​ពត៌មាន​យើង នៅ​រសៀល​ថ្ងៃ ទី​១៨​ថា ជុំវិញ​បញ្ហា​នេះ​លោក បាន ដឹង​ហើយ ព្រោះ​នាយប៉ុស្ដិ​នៅ​តំបន់​នោះ​បាន​រាយ ការណ៍​ប្រាប់ លោក​ដែរ ហើយ​លោក​ក៍​បាន​បញ្ជា​ឲ្យ មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ និង បាន​ធ្វើ​កិច្ចសន្យា បញ្ឈប់​ហើយ​ដែរ តែ​ពួក​នោះ​នៅតែ​លួច​លេង​?  លោក​អធិការ​បាន​បញ្ជាក់ថា ចាំ​លោក​ដឹកនាំ កំលាំង​ចុះ ទៅ​មើល​ម្តងទៀត​(​ស៊ិក​) ៕ ដោយៈ​សុផល​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់