សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ចំនួន​៣០៥​គ្រួសារ​បាន​ទទួល​អំណោយ និង​ថវិកា ពី​រាជរដ្ឋាភិបាល​កម្ពុជា​

ប្រជាពលរដ្ឋ​ចំនួន​៣០៥​គ្រួសារ​បាន​ទទួល​អំណោយ និង​ថវិកា ពី​រាជរដ្ឋាភិបាល​កម្ពុជា​

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន ៣០៥​គ្រួសារ មកពី​ឃុំ​ស្រែ​អំពូ​ម និង​ឃុំក្រង​តេះ ក្នុងស្រុក​ពេជ្រ​ជា ខេត្ត​មណ្ឌលគិរី  បាន​ទទួល​អំណោយ និង​ថវិកា​មួយចំនួន របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយះ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា នៅ​ព្រឹក​ថ្ងៃទី ១៨​ខែ​វិច្ឆិកា​នេះ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​នីតិសម្បទា គឺជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល លើ​ការងារ​មួយផ្នែក សម្រាប់​បំពេញ​នូវ​តួនាទី​របស់​ខ្លួន បម្រើ​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការខ្វះខាត ជាក់ស្តែង​នា​ថ្ងៃនេះ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី ពី​ស្ថានភាព​គ្រោះមហន្តរាយ​ដោយ​សារ​គ្រោះធម្មជាតិ​ជាយថាហេតុ​ផ្សេងៗ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​នាំយក​អំណោយ និង​ថវិកា របស់​រាជរដ្ឋាភិបាល​កម្ពុជា​មក​ប្រគល់ជូន​ដល់​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ក៏ដូចជា​ជនក្រីក្រ​នៅតាម​សហគមន៍ ជន​ចាស់ជរា​គ្មាន​ទីពឹង ជន​អានា​ថា ជនពិការ  កុមារកំព្រា​នៃ​គ្រួសារ​ក្រីក្រ និង​កុមារកំព្រា​រងគ្រោះ ។​

​ឯកឧត្តម​បាន​បន្តទៀតថា ទោះបី​អំណោយ​ទាំងនេះ ទោះបី​មិន​បាន​ច្រើន​តាម​សេចក្តីត្រូវការ​ក៏ពិតមែន តែ​វា​បាន​ចូលរួមចំណែក ជួយ​សម្រួល​ដល់​ការដោះស្រាយ​បាន​មួយ​រយះពេល​ផងដែរ ។​

​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី លោក ខឹម ចាន់​ផល បានឲ្យដឹង​ថា​អំណោយ​ដែល​ចែក​ជូន​នាពេលនោះ​រួមមាន​៖ ភូ​យ​ចំនួន​០១ កន្ទេល​ចំនួន​០១ ទឹកត្រី​ចំនួន​០៦​ដប អង្ករ​ចំនួន​២៥​គីឡូក្រាម និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ ៕
​ហ៊ិ​ន សុគ​ន់​

 

 2015_11_24c (1)

2015_11_24c (4) 2015_11_24c (2) 2015_11_24c (3)  2015_11_24c (5)

Filed in: ព័ត៌មានជាតិ