សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អ៊ួន​ឈិន​អតីត​អ្នកយកពតិមាន​វិទ្យុ​អាស៊ីសេរី​ជា​តារាភាពយន្ត​ស៊ិច​?!

​លោក​អ៊ួន​ឈិន​អតីត​អ្នកយកពតិមាន​វិទ្យុ​អាស៊ីសេរី​ជា​តារាភាពយន្ត​ស៊ិច​?!

​ភ្នំពេញ ៖ បន្ទាប់ពី​ត្រូវ​នាំយក​ទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​ក្រោម​បទ​ចោទ​ថា​ពី​បទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជាអាទិ៍​ដែល​បង្ក​ឲ្យមាន​ការ​អន្តរា​យ​ដល់​ការ​ការពារជាតិ​»​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ (​ដប់​ប្រាំ​) ឆ្នាំ​លោក​អ៊ួន​ឈិន​អតីត​បុគ្គលិកអា​ស៊ី​សេរី​ត្រូវបាន​សមត្តកិច្ច​រកឃើញ​ថា​ជា​តារាភាពយន្ត​ស៊ិច​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ និង​ហ្វេ​សប៊ុក​ការពិត បាន​ទម្លាយ​រូបភាព រូបភាព និង​វីដេអូ​របស់ លោក អ៊ួ​ន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី ដែល​បាន​ចូលរួម​ថត​វីដេអូ​សិច​ជាមួយ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ដដែល​នោះ​បាន​បញ្ជាក់ថា រូបភាព និង​វីដេអូ​សិច​របស់លោក អ៊ួ​ន ឈិន ដែល​ជួនកាល​លោក​ដើរតួ​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស​ក្នុង​ការសម្តែង​នោះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ នៅ​ក្នុង​កុំព្យូទ័រ​របស់ លោក អួន ឈិន តែម្តង​ដែល​អាច​កំណត់​ជា​បទល្មើស​ថ្មី​មួយ​ផ្សេងទៀត ដែល​សហការ​ជាមួយ​បរទេស​ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​ខ្មែរ​។​

​សូមបញ្ជាក់​ថា អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្ទះសំណាក់​មួយ​ឈ្មោះ​ម៉ា​រ៉ា​ឌី ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុងពេល​កំពុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន អ្នក​ទាំង​ពីរ​សុទ្ធតែ​បាន​បដិសេធថា ពួកគេ​មិន​បាន​រាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នោះទេ ។​

​អ្នកនាំពាក្យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រកាសថា វិទ្យុ​អាស៊ីសេរី​មិន​បាន​បន្ត​កិច្ចសន្យា ឬ​ទទួល​ព័ត៌មាន​អ្វី​ពី​អតីត​បុគ្គលិក​ទាំងពីរ​រូប​នេះ​ទេ និង​ថា អតីត​អ្នកសារព័ត៌មាន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​នោះ លែង​មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​តទៅទៀត​ហើយ​។​

​ករណី​ចាប់​ឃុំខ្លួន​អតីត​បុគ្គ​លឹក​វិទ្យុ​អាស៊ីសេរី​អ៊ួន ឈិន និង​លោក យាង សុជា​មេត្តា​បានថ្វើឲ្យ​មាន​ការអាណិ​ត​អាសូ​ពី​អ្នកកាសែត​នានា​មួយចំនួន​ដោយ​ពួកគេ​បាននាំគ្នា​ផ្តឹតមេដៃ​លើ​ញ្ញត្តិ​មួយ​សុំឲ្យ​មាន​ការដោះលែង​អ្នក​ទាំង​ពី​រ​។​អា​ឡូ​វ​ការរកឃើញ​ករណី​ដើ​តួ​ស៊ិ​ចចឹង​មិនដឹងថា​ត្រូវ​គិត​យ៉ាង​ម៉េច​។​ទោះជា​យ៉ាងណា​គេ​មិន​ទាន់​បាន​រកឃើញ​អ្វី​ពី​ករណី​លោក​យាង​សុ​មេត្តា​នោះទេ​។​

​យោងតាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា​៖ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ គឺជា​អំពើ​ប្រគល់ ឬ​ធ្វើឲ្យ​ងាយស្រួ​លធ្លាក់​ដល់​ដៃរ​ដ្ឋ​បរ​ទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សាលា​កប​ត្រ​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​។ អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ (​ដប់​ប្រាំ​) ឆ្នាំ ៕​

 

Filed in: ព័ត៌មានជាតិ