សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បែង​បិតពួន​នយោបាយ​៖​លោក​សម​រង្ស៊ី​ឲ្យ​រត់​គេច​តេជោ​សែន​ហៅ​ឲ្យចូល​!!

​ល្បែង​បិតពួន​នយោបាយ​៖​លោក​សម​រង្ស៊ី​ឲ្យ​រត់​គេច​តេជោ​សែន​ហៅ​ឲ្យចូល​!!

​ភ្នំពេញ ៖ មេដឹកនាំ​នយោបាយ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ត្រូវបាន​គេ​មើលឃើញថា កំពុង​លេង​ល្បែង​បិទពួន​ជាមួយ​អ្នកដើរ​តាម​នយោបាយ​ព្រោះ​មួយ​ហៅចូល​មួយទៀត​ឲ្យគេ​ចចេញ​។​នៅ​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ពី​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាសាឈូសេត លោក សម រង្ស៊ី ដែល​ប្រកាស​ចូលរួម​នយោបាយ ជាមួយ​គណបក្ស​សង្គ្រាះ​ជាតិ​វិញ​មុន​ការរំលា​យ​នោះ បាន​អំពាវនាវ​ទៅ​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ​គេចខ្លួន​បណ្ដោះអាសន្ន ដើម្បី​គេច​ចេញពី​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ក្រោម​រូបមន្ត ក​៣៖ «​កុំ​ចុះចូល កុំ​ចុះ​ញ៉ម កុំ​លក់ខ្លួន​»​។​

​លោក សម រង្ស៊ី បានឲ្យ​យោបល់​ថា​៖​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​គេចខ្លួន​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន ឬ​ទៅ​ទីកន្លែង​ណា​ដែល​ឆ្ងាយ​ដើម្បី​គេច​ចេញពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រជាជន​មក​លួងលោម​ឲ្យ​ចុះចូល​។​
​លោក សម រង្ស៊ី អះអាង ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៥​ពាន់​នាក់ នៅតែ​ជា​តំណាង​ពលរដ្ឋ​ដោយ​ស្របច្បាប់ ព្រោះ​ពួកគេ​ទទួលបាន​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ពី​ពលរដ្ឋ​។ ដូច្នេះ​ក៏​មាន​តែ​ពលរដ្ឋ​ដែរ ទើប​អាច​ដក​សេចក្ដី​ទុកចិត្ត​នោះ​បាន​ដោយ​មិនមែន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នោះ​ទេ​។​

​សូមបញ្ជាក់​ថា ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ក្រោយពេល​ដែល​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​សម្តេចនាយក​រដ្ឋមន្ត្រី​តេជោ ហ៊ុន សែន បានប្រកាស​ពន្យា​ពេល​ដោយ​ទុក​ពេល​ពីរ​សប្ដាហ៍​ថែម​ទៀត ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្សប្រឆាំង ដែល​ចង់​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ។ នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១៧​នេះដែរ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​សម្តេច​តេជោក៏បាន​ប្រកាស​ឲ្យ​លោ​កវនពៅ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័​ដែល​ប្រុងរ​ត់​ឲ្យចូល​មក​ស្រុក​វិញ​ផង​ដែរ​ដោយ​សម្តេច​អះអាង​ថា​គ្មាន​អ្នកណា​ធើ​អី​ទេ !​។ សូមបញ្ជាក់​ថា លោក វន ពៅ គឺជា​សកម្មជន​ម្នាក់​ដែល​ដឹកនាំ​កម្លាំង​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​កាលពី​ឆ្នាំ​២០១៣​។​

​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ផង ។​

​យោង​តាម​ដិកា​នេះ ក្រសួងមហាផ្ទៃ​បាន​ចេញ​ប្រកាស​លុបចោល​គណបក្ស​សង្គ្រោះ​ជាតិ និង​ឲ្យ​អាជ្ញា​ថ្នាក់ក្រោ​មាន​វិធានការដ​កស្លា​ក​និង​បញ្ឈប់​សកម្មភា​ព​មេខុំ​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ធ្វើ​តាម​ការបង្គាប់បញ្ជា​របស់​សាលដីកា​ដូចជា​ការទម្លាក់​ស្លាក​គណបក្ស រំលាយ​អង្គការ​ចាត់តាំង ហើយ​បើ​សិន​អ្នក​ទាំង​១១៨​នាក់​បន្តសកម្មភាព​ន​យោ​បាយ​ទៀត​នោះ ពួកគេ​នឹង​ប្រឈម​បទល្មើស​មួយទៀត ៕

 

Filed in: ព័ត៌មានជាតិ