សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​សេរី​ទំនើប​នៅ​តែ​មាន​លោត​ឆត្រ័​ពី​សៀម​ចូល​ខ្មែរ​ផ្គើន​បទបញ្ជា​សម្តេច​ក្រឡាហោម​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ព្យាយាម​លាក់​

​រថយន្ត​សេរី​ទំនើប​នៅ​តែ​មាន​លោត​ឆត្រ័​ពី​សៀម​ចូល​ខ្មែរ​ផ្គើន​បទបញ្ជា​សម្តេច​ក្រឡាហោម​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ព្យាយាម​លាក់​

​បន្ទាយមានជ័យ​៖ រថយន្ត​សេរី​ទំនើបៗ ត្រូវបាន​គេ​រាយការណ៍​ថា​៖​នៅតែ​មាន​លោត​ផ្លោះ​របាំង​ចំណារ​បទបញ្ជារ​របស់​សម្តេច ក្រឡា ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ កម្ពុជា ជា​រៀងរាល់ថ្ងៃ​នៅ​ជាយដែន ខ្មែរ​ថៃ តំបន់​អូរ​បី​ជាន់​ស្វាយចេក និង​ថ្មពួក ។​

​សេចក្តី​រាយ​ការណ៏ របស់​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា កាលពី​ម៉ោង​ជាង​៩​ព្រឹក ថ្ងៃទី​១៧​ខែវិច្ឆិកា​មាន រថយន្ត​ម៉ាក​ហ្វ​ត​សេរី​ឆ្នាំ​២០១៦​មួយគ្រឿង ពណ៌​ស ចង្កូត​ស្តាំ​ពាក់​ស្លាក់​ខេមរៈភូមិន្ទ​ត្រូវ បានឃើញ​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​សង្ស័យ​ចេញពី​ច្រករបៀង​ម្តុំ​ចំ​ការគរ​ស្ថិតនៅ​ស្រុក​ស្វាយចេក​ធើ្វដំណើរ​ទៅកាន់​ឃុំ​អូរ​បី​ជាន់ ។​

​ប៉ុន្តែ​ដោយ​ដឹងថា មាន​គយ​ចល័ត​ចាំ​កាក់​តាមផ្លូវ​ក៏​បត់​ក្បាល​ឆ្ពោះទៅ​តាម​ផ្លូវ​គ្រួស​ក្រហម​ឆ្ពោះ​ចេញពី​ស្រុក​ស្វាយចេក​ទៅ ស្រុក​ថ្មពួក តំបន់​បឹង​ត្រកួន​ក៏​ភ្លាត់ស្នៀត​ធ្លាក់​ប្រឡាយ ចំណែក​តៃកុង​បាន​គេចខ្លួន​បាត់ ។​សេចក្តី​រាយ​ការណ៏​បន្តថា មិនយូ​ប៉ុន្មាន កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ថ្មពួក​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បើកបរ​យក​រថយន្ត​នោះ​ទៅ​អធិការដ្ឋាន​ស្រុក​ថ្មពួក ។ ក្រោយមកទៀត លោក អាត់​ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​បញ្ជារ​ឲ្យ​បញ្ជូន​រថយន្ត​ទៅ​ស្នងការ​ខេត្ត​តែ​ភ្លាមៗ​ម្តង​ដោយ​ប្រើ​ចំណាត់​ផ្លេកបន្ទោ​ល ។​
​ក្រោយមក នៅ​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​២០១៧​ប្រភព​ព័ត៌មាន​មួយ​បាន​ទម្លាយ​មក​ថា​៖​លោក​ឧត្តមសេនីយ៍ អាត់ ខែម បាន​ឲ្យ​កូនចៅ​របស់​គាត់​ឈ្មោះ ណាក់ យក​រថយន្ត​នោះ​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ហើយ​ដែរ ដោយ​មិនដឹងថា លោក​យក​ទៅ​ណា​នោះទេ​? ។​

​ពាក់​ពន្ធ័​និង​ករណី រថយន្ត​លោត​ឆត្រ័​ផ្លោះ​រំលោភ​បទបញ្ជារ​សម្តេ​ច​ក្រឡាហោម​នោះ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​២០១៧ លោក អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក​បានឲ្យដឹងថា​៖ កម្លាំង​លោក​ពិតជា​បាន​ទៅ​យក​រថយន្តហ្វត​លោត ឆត្រ័​ចង្កូត​ស្តាំ បើក​ធ្លាក់​ប្រឡាយ​នោះ​មែន​ប៉ុន្តែ មិន​បាន​ស្រាវជ្រាវ​រក​ប្រភព​នាំ​ចូល​ឡើយ  ព្រោះ លោក ស្នងការ​បាន​បញ្ជា​ឲ្យ​យក​ទៅ​ស្នងការ​បន្ត ។​

​ចំណែក​លោក អាត់ ខែម ឧត្តមសេនីយ៏ ផ្កាយ​២ ឋានៈ​ជា​ស្នងការ នា​មោង​១០​ព្រឹក​ថ្ងៃ​ទី​១៨​វិច្ឆិកា​២០១៧​គ្រា​ដែល​អ្នកសារព័ត៌មាន​ដេញដោល​សួរ​លើ​ករណី​រថយន្ត​ចង្កូត​ស្តាំ សង្ស័យ​ថា​នាំចូល​ពី​ប្រទេស​ថៃ បែរ​ជា​លោក​មាន​ប្រសា​ស​ន៏​ខ្លី​ថា មិន​ទាន់​ស្រាវជ្រាវ​ដឹង​ទេ ចាំ​ជួប​គ្នា​ពេល​ក្រោយ ?!!​។ ចម្លើយ​យ៉ាង​ខ្លី​របស់​លោក ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន ធើ្វ​ឲ្យ​អ្នកសារព័ត៌មាន ងឿងឆ្ងល់ ព្រោះ ជា​ចម្លើយ​ខ្លី​ហើយ​មិនមាន​ខ្លឹមសារ​អាច​យក​មក​ប​ក្រាយ​ពន្យល់​បាន​ទេ ។​

​ដោយឡែក លោក ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ វិញ​បាន​លើកឡើង​ថា​៖ លោក​បាន​ទទួលដំណឹង ថា​មាន​ករណី​រថយន្ត​ធ្លាក់​ប្រឡាយ តែ​គេ​មិន​បាន​ប្រាប់​លោក ថា រថយន្ត​នោះ ពណ៌​អ្វី ឬ​ពាក់​ស្លាក​លេខ​នោះ​ទេ ហើយ​អ្វី​ដែល​ពិបាក​នោះ​មិន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ។​លោក​ព្រះរាជអាជ្ញា​បាន លើកឡើងថា ពេល​ខ្លះ​លោក​ពិបាកធើ្វ​ការ​ជាមួយ​សមត្ថកិច្ច​ទៀតផង បើ​គេ​ចង់​លាក់លៀម  ។​

​លោក​បាន​ផ្តាំ​ឲ្យ​គ្រប់​សារព័ត៌មាន​ជួយ​តាមដាន​រក​ប្រភព​ព័ត៌មាន រកណី​រថយន្ត​ចេញ​ពី​ថៃ​តាម​ច្រករបៀង នោះ​ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ដឹង​ម្ចាស់​ងាយស្រួល​ច្បាប់ធើ្វ​ការ ។​

​សង្ឃឹមថា ករណី​រថយន្ត​សេរី​ទំនើប​លោត​ឆត្រ័​គេច​ពន្ធ​ចេញពី​ដី​ថៃ នៅ​ច្រករបៀង​នា​ន​ក្នុង​ខេត្ត​បន្ទាយមានជ័យ នឹង​មាន​ការស៊ើបអង្កេត ឲ្យ​ស៊ីជម្រៅ​បន្ថែម​ដើម្បី រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន ឲ្យ​សមស្រប​តាម​ប្រសា​ស​ន៏​ថ្នាក់ដឹកនាំ​បាន​ណែនាំ​កាលពី​កន្លងមក ៕

 

Filed in: ព័ត៌មានជាតិ