សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ស្រុក​ស្នួល​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ស្រុក​ស្នួល​

ក្រចេះ ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​២​ធ្នូ បាន​ធ្វើ​ការបង្ក្រាប​ករណី​រក្សាទុក និង ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នឺង​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ នៅ​ចំនុច​ដើម​តាសេក ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​

​លោក ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ១/​ឈ្មោះ ម៉ាត់ សាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ឥស្លាម រស់នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ២/​ឈ្មោះ ហេង រស្មី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រោះ ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។​លោក​បាន​បន្តថា ខណៈនោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឆែកឆេ​រ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ាត់ សាន់  រកឃើញ​: ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​០៤​កញ្ចប់​(០២​កញ្ចប់​មធ្យម​, ០២​កញ្ចប់​តូច​) ដែល​ជនសង្ស័យ​លាក់ទុក​ក្នុង​ហោប៉ៅ​ខោ និង​ដកហូត​ទូរ​សព្ទ័​មួយគ្រឿង​ម៉ាក​Nokai(​ចុច​ពិល​), ម៉ូតូ​មួយ​គ្រឿង​ម៉ាកវ៉េវ​RS ឆ្នាំ​២០១០ ពណ៍​ខៀវ ។​

​ដោយ​មាន​ការសង្ស័យ ក្នុង​ពេលនោះ​កំលាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហេង រស្មី ឆែកឆេរ​មិនឃើញ​មាន​វត្ថុតាង​នៅ​នឹង​ខ្លួន​នោះទេ ប៉ុន្តែ​ឈ្មោះ​ហេង​រស្មី​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ  ម៉ាត់ សាន់ ផងដែរ ហើយ​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវ៉េវ លុះដល់​ម៉ោង​ជាង​០៥​ល្ងាច​នៅ​ថ្ងៃ​ដដែល​ស ម​ត្ថ​កិច្ច​បាន​ធ្វើ​ការឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ ម៉ាត់ សាន់ (​បន្ទប់​លេខ​០៥) នៅ​ចំនុច​ដើម​តាសេក ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ជា​លទ្ធផល​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន​ម៉េតំ​ហ្វេ​តា​ម៉ីន​ចំនួន​០១​កញ្ចប់​មធ្យម និង​ជី​ញ្ជី​ង​អេ​ឡិច​ត្រូ​និច​សម្រាប់​ថ្លឹង គ្រឿងញៀន​ចំនួន​០១, ប្រាក់​ចំនួន​២៥០០០០​រៀល​(​ម្ភៃ​ប្រាំ​ម៉ឺន​រៀល​) និង​ឃាត់ខ្លួន​ជន​សង្សួ័យ​ម្នាក់ទៀត​ឈ្មោះ នៅ ស្រី​យិន (​ធា​) ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជុប​ទី​១ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​នោះ ប៉ុន្តែ​ក្រោយពេល​សួរ​បំភ្លឺ និង​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ម៉ាត់ សាន់ បានអោយដឹង​ថា​ឈ្មោះ នៅ ស្រី​យិន មិន​មាន​ការពា​ក់ព​ន្ធ័​នឹង​ការជួញដូរ​គ្រឿងញៀន​នេះ​ទេ ឈ្មោះ នៅ ស្រី​យិន គ្រាន់តែ​ជា​ស្រី​ខារ៉ាអូខេ​ដែល​ជនសង្ស័យ​ឈ្មោះ ម៉ាត់ សាន់ ហៅ​ទៅ​ដេក​ជាមួយ​ប៉ុណ្ណោះ​។

​បច្ចុប្បន្ន ជនសង្ស័យ​ពីរ​នាក់​ខាងលើ នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​របស់លោក​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ កិះ ខន​

 

 

Filed in: គ្រឿងញៀន