ក្រចេះ ៖សមត្ថកិច្ចចម្រុះបញ្ជាកម្លាំងដោយ លោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តដោយមានកម្លាំងចូលរួមសហការរួមមាននរគបាលស្រុកឆ្លូង ប៉ូលីសសេដ្ឋកិច្ចនឹនិងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងបាន ធ្វើការបង្ក្រាបរថយន្ដដឹកឈើល្មើសច្បាប់យ៉ាងអាណាធិបតេយ្យបានចំ នួន៩គ្រឿង នៅចំនុចស្ពានព្រែកឆ្លូង ភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៧។
លោកឆុង តូរ៉ាន់អធិការដ្ឋាននគរបាលស្រុកឆ្លូងបានឲ្យដឹងថា កម្លាំងចូលរួមសហការមាន ប៉ូលីសសេដ្ឋកិច្ចស្រុកឆ្លូង សង្កាត់រដ្ឋបាលព្រៃឈើឆ្លូង នាងធ្វើការបង្ក្រាបរថយន្តដឹកឈើឈើល្មើសច្បាប់ចំនួន៩គ្រឿងឈើប្រភេទលេខ១និង២ ។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងបានបញ្ជាក់ឲ្យដឹងថា រថយន្តដឹកឈើល្មើសច្បាប់ចំនួន៩គ្រឿងរក្សាទុកនៅសង្កាត់រដ្ឋាបាលព្រៃឈើឆ្លូងនឹង អនុវត្តន៍តាមច្បាប់រដ្ឋបាលព្រៃឈើ តែមិនទាន់ដឹងចំនួនឈើនោះទេ ព្រោះកម្លាំងជំនាញរដ្ឋបាលព្រៃឈើរបស់ធ្វើការវាស់វែងមិនទាន់រួចហើយ នឹងចាត់វិធានការតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើបន្ត ៕
ដោយ កិះ ខន