សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​និស្សិត​ស្ដ្រី​ខ្មែរ​ឥស្លាម​១៦ នាក់ បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ការងារ​ផ្នែក​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម​នៅ​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ដំណើរ​ការងារ​ហិរញ្ញវត្ថុ​ដំបូង​នៅ​កម្ពុជា

​និស្សិត​ស្ដ្រី​ខ្មែរ​ឥស្លាម​១៦ នាក់ បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ការងារ​ផ្នែក​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម​នៅ​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ដំណើរ​ការងារ​ហិរញ្ញវត្ថុ​ដំបូង​នៅ​កម្ពុជា

ភ្នំពេញ​៖  និស្សិត​ស្ត្រី​ខ្មែរឥស្លាម​ចំនួន​១៦ នាក់ ដែល បាន បញ្ចប់​វគ្គ​បណ្តោះ​បណ្តាល​ហ្វឹកហាត់​ការងារ​ផ្នែក​មីក្រូ ហិរញ្ញវត្ថុ​បែប​ឥស្លាម​ដោយ​ជោគជ័យ នៅ​ប្រទេស ម៉ាឡេស៊ី​ចំនួន​៤៩​ថ្ងៃ បាន​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ ដើម្បី ដំណើការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បែប​ឥស្លាម ដំបូង នៅ​កម្ពុជា គ្រឹះស្ថាន​នេះ ផ្ដួចផ្ដើមឡើង​ដោយ​លោក អូស្មាន ហាស្សាន់ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មុស្លិម​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ។

​នៅ​ឯអាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ១៩ វិច្ឆិកា ឆ្នាំ​២០១៧ លោកស្រី កុ​ប ម៉ា​រី​យ៉ះ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង លោកស្រី ម៉ាន ណាវី ក្នុង​តំណាង លោក  អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ទទួល​ដំណើរ​មក​ដល់ ក៏​បាន​ចូលរួម​អបអរ សាទរ​ចំពោះ​ប្អូនៗ ដែល​បាន​បញ្ចប់​ការសិក្សា​រយៈ ពេល​៤៩ ថ្ងៃ នៅ​ប្រទេស​ម៉ាឡេស៊ី ប្រកបដោយ​ជោគជ័យ ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ចូលរួម​បំពេញ​ការងា​រក​ក្នុង គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម​ដំបូង​គេ​នៅ​កម្ពុជា ជា​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម នៃ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា Amana Ikhtiar Microfinan ce ដែល​គ្រោង​នឹង​ដំណើរការ​នា​ដើមឆ្នាំ​២០១៨ ខាងមុខនេះ​។​

​តាម​ការបញ្ជាក់ ពី​លោក សុះ សេន ប្រធាន​គម្រោង របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា ដែល​ជា​ភាគី​ដៃគូ ម្ចាស់ផ្ទះ បាន​បង្ហើប​អោយដឹងថា​៖  តាម​ការគ្រោង គឺ​គ្រឹះ ស្ថាន​មួយ​នេះ នឹង​ចាម​ផ្តើម​ដំណើរការ​នៅ​កម្ពុជា ពី​ដើម​ឆ្នាំ​២០១៨​ទៅ ដោយ​សិក្ខាកាម​ទាំង​១៦​រូបនេះ គឺជា​បុគ្គលិក ស្ថាបនិក​ដំបូង​គេ​នឹង​ត្រូវ​ជ្រើស​អោយ​បំ ពេញ​ការងារបុរ​ចាំការ ហើយ​ពេលនេះ​ផងដែរ អ្នក​ទាំង​១៦​រូប​នឹង​ចាប់ផ្តើម ស្វែង រក​អតិថិជន​ជាក់ស្តែង​ជា​បណ្តើរៗ​។

​លោកស្រី កុ​ប ម៉ា​រី​យ៉ះ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី  បានបញ្ជាក់​ថា​៖   តាមពិត នេះ​ជា​គម្រោង​ផ្តល់ប្រាក់ ឥណទាន​បែប​អង្គការ​ដែល​មិន​រក​ប្រាក់ចំណូល ហើយ​គ្រឹះស្ថាន​នេះ ផ្តល់​អទ្ធិភាព​ដល់​អតិថិជន​ដែល​ជា​ស្ត្រី សំដៅលើ​ជនក្រីក្រ ដែល​ខ្វះខាត​ដើមទុន​ដើម្បី​ពង្រីក​មុខរបរ អោយ​កាន់តែ​ប្រសើរឡើង ដែល​ភាគច្រើន​គឺជា​ប្រភេទ​អាជីវកម្ម​ខ្នាតតូច​តែប៉ុណ្ណោះ ដែល​គ្រឹះស្ថាន​មាន​គម្រោង​ផ្តល់​ជូន ពី​៥០០​ដុល្លារ ដល់​១​ម៉ឺន​ដុល្លារ តែប៉ុណ្ណោះ​។ លក្ខណៈ​ពិសេស​នៃ​ការ​ផ្តល់​ឥណទាន​បែបនេះ គឺ​មិន​ត្រូវ​បាន​គិត​ការប្រាក់​នោះទេ តែ​ជំនួស​ដោយ​កម្រៃ​សេវាកម្ម​កម្រិត​ទាប​បំផុត​។

​សូមបញ្ជាក់​ថា​៖ Amana Ikhtiar Microfinance គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម នៃ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ធំ​មួយ បានចាប់ផ្តើម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដោយ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៧ បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​នៃ​ការយោគយល់​(MOU) រវាង Aman aIkhtiar Microfinance ដឹកនាំ​ដោយ Dr.ZubirHar un ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា ដឹកនាំ​ដោយ លោក អូស្មាន ហាស្សាន់ ផ្ទាល់​ដោយសារ​លោក មើ​ក​ឃើញ ពី​តម្រូវការ​ចំ​បាច់ របស់​បងប្អូន ប្រជាពលរដ្ឋ នាពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ