សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ប្រលេង​ខ្លា​ឲ្យ​ចាប់​ក្តាន់​ពេលយប់​មិន​ក្រែង ACU

​លោក ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ប្រលេង​ខ្លា​ឲ្យ​ចាប់​ក្តាន់​ពេលយប់​មិន​ក្រែង ACU

បន្ទាយមានជ័យ ៖ នា​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ២០១៧ នៅ​ច្រក​ប៉ោយ​ប៉ែត​មាន​ករណី​រថយន្ត​កកស្ទះ​រាប់​ម៉ោង​ចាប់ពី​ចំណុច​ធនាគារ​អេស៊ីលីដា រហូតទល់​និង​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​តែម្តង ។ សកម្មភាព​នៃ​ការកកស្ទះ​នេះ​គឺ​ផ្តើមចេញ​ចាប់ពី​ម៉ោង​៥ និង​៣០​នាទី​រហូតដល់​ម៉ោង​៨ និង​៣៥​នាទី​យប់ ពាក់​ពន្ធ័​និង​ករណី​នៃ​កាកក​ស្ទះ​នេះ​។​

​ប្រជាពលរដ្ឋ​ថា​បញ្ហា​កកស្ទះ​ចរាចរ​នៅ​ច្រក​បោ់យ​បែ​ត​គឺ​បណ្តាលមកពី សមត្ថកិច្ច​ជំនាញ​គយ​និង​រដ្ឋាករ​ក្រោម​ឱវាទ​លោក ហ៊ុយ សុជាតិ បាន​ប្រព្រឹត​អំពើ​ពុករលួយ​គាបសង្កត់​ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ដោយ​មិន​បាន​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទេ ។

​ប្រភព​ពី​កម្មករ​រទេះ​ឲ្យដឹងថា​៖​មាន មន្ត្រី​គយ​ម្នាក់​ដែល​គេ​សង្ស័យ​ស្និទ​ស្នាល​ជាមួយ​លោក ហ៊ុយ សុជាតិ ប្រចាំការ​នៅក្បែរ​ផ្លូវ​រថភ្លើង​ទល់មុខ​និង​ការិយាល័យ​គយ បាន​តម្រូវឲ្យ​កម្មករ​អូស​រទេះ​ម្នាក់ស៊ំ​មិន​បញ្ចេញ​ឈ្មោះ បង់​ប្រាក់​ចំនួន​៤០​ម៊ឺន​រៀល​ដោយ​មិនបាច់ចេញ​វិកយ័​ប​ត្រ័ផង​ទេ ។​យោង​ខ្សែអាត់​សម្លេង​កម្មករ​ខាង​លើ​បាន​ប្រាប់ថា រទេះ​របស់​ខ្លួន​មិន​បានដឹង​ទំនិញ​អ្វី​ជា​ដ៊ំ​កំភួនឡើយ ពោល​គឺ​ស្បែកជើង​ចំនួន​ជជុះ​១​ការុង និង​ដែក​កាង​រថយន្ត​ចំនួន​១ ដែល​ខ្លួន​ស៊ីឈ្នួល​ដឹក​ចេញមក​ពី​ដី​ថៃ ប៉ុន្តែ​បែ​ជា​មន្ត្រី​គយ តម្រូវឲ្យ​បង់​ប្រាក់លើស​លប់ ជាហេតុ​ធើ្វ​ឲ្យ​រូបគាត់​ប្រកែក​តវ៉ា មិន​ព្រម​បង់ប្រាក់​តាម​ការ​ជំរឹត​របស់​មន្ត្រី​គយ​នោះទេ ទើប​ជា​ហេតុ​ធើ្វ​ឲ្យ​កកស្ទះ​រថយន្ត​រាប់រយ​គ្រឿង​នៅ​មាត់​ច្រក​ប៉ោយ​ប៉ែត ។​

​ការ​ទារ​ប្រាក់​ដ៏​សាហាវ​បែបនេះធើ្វ​ឲ្យ​មជ្ឈដ្ឋាន​ពលរដ្ឋ​មើលឃើញថា លោក ហ៊ុយ សុជាតិ កំពុងតែ​ប្រឹង​ជិះសេះ​ប្រលែង​ដៃ ដោយ​មិន​ខ្លាច​និង​ខ្វល់ខ្វាយ​ចំពោះ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មក​ស៊ើប​អង្គេត​លើ​រូប​លោក​នោះ​ទេ បើ​ទោះ​ណា សព្វថ្ងៃនេះ​លោក​ហ៊ុយ សុជាតិ ក៏​ត្រូវបាន​សារព័ត៌មាន​ខ្លះ​ធ្លាប់បាន​ស្រង់​អត្ថបទ​ចុះផ្សាយ ម្តង​ជា​ពីរ​ដង​រួច​មកហើយ​ក្តី ពាក់​ពន្ធ័​និង​លោកយ​កកូនប្រុស​រប​ស់​ខ្លួន​ដែល​ជា​ជន​ស៊ីវិល​មក​គ្រប់គ្រង​ចំណូល​ក្នុង​អង្គភាព​គយ ។​

​តែ​ទោះជា​យ៉ាងនេះក្តី នៅ​យប់​ថ្ងៃទី​១៧​វិច្ឆិកា​២០១៧​នេះ លោក​ហ៊ុយ សុជាតិ មិនអាច​ទាក់ទង​ស៊ំ​ឲ្យ​លោក​ធើ្វ​អធិប្បាយ​បាន​នៅឡើយ​ទេ ជ៊ំ​វិញ​ករណី​កម្មករ​អូរទេះ​ចោទថា គយ​តម្រូវ​ទារប្រាក់​ចំនួន​៤០​ម៊ឺន​រៀល​នោះ ។ ហើយ​ដោយឡែក​ដែល​ថា មាន​ព័ត៌មាន​លេចឮ​ថា លោក​ហ៊ុយ សុជាតិ បាន​យក​កូន​ប្រុស​ខ្លួន​ជា​ជន​ស៊ីវិល​ឲ្យមក​ធើ្វ​ការ​ជាមួយ​មន្ត្រី​គយ​ដែរនោះ ក៏​មិមទាន់​អាច​ទាក់ទង​បាន​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ