សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រាន់តែ​តម្លើង​សម្ភារៈ​ស្ទុយ​ឌី​យោ​ជាប់ចោទ​ពី​បទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យមាន​ការ​អន្តរា​យ​ដល់​ការ​ការពារជាតិ​»​អាច​ជាប់គុក​១០​ឆ្នាំ​??!!!

​គ្រាន់តែ​តម្លើង​សម្ភារៈ​ស្ទុយ​ឌី​យោ​ជាប់ចោទ​ពី​បទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យមាន​ការ​អន្តរា​យ​ដល់​ការ​ការពារជាតិ​»​អាច​ជាប់គុក​១០​ឆ្នាំ​??!!!

ភ្នំពេញ ៖​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​គឺ​លោក អ៊ួ​ន ឈិន អតីត​អ្នក​ថតរូប និង​វីដេអូ និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា​នៅ​ថ្ងៃ​ទី​១៨​វិច្ចិកា​ឆ្នាំ​២០១៧​នេះ​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ជា​ផ្លូវការ ពីបទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យមាន​ការ​អន្តរា​យ​ដល់​ការ​ការពារជាតិ​»​។​

​ក្រោយ​ពី​ការ​ចោទ​អតីតអ្ន​កាសែត​២​រូបនេះ​ត្រូវបាន​បញ្ជូន​ទៅ​គុក​ព្រៃ​ស​។​បើ​តាម​លោក​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ប្រាប់​អ្នកសារព័ត៌មាន ថា​៖«​បន្ទាប់ពី​បាន​ពិនិត្យ​សំណុំរឿង រួម​ទាំង​ឆ្លងកាត់​ការស្រាវជ្រាវ​ស៊ើបអង្កេត ដោយ​បាន​ពិនិត្យ​ភស្តុតាង និង​ផ្ទៀងផ្ទាត់​ចម្លើយ​ជនសង្ស័យ​រួចមក ព្រមទាំង​យល់ឃើញថា​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ការចោទប្រកាន់​ដោយ​បើក​ការ​ស៊ើបសួរ ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យមាន​ការ​អន្តរា​យ​ដល់​ការ​ការពារជាតិ តាម​បញ្ញត្តិ​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។​

​លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ​យាង​សុជា​មេត្តា ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដោយ​រង​ការសង្ស័យថា បាន​រាយការណ៍​ព័ត៌មាន​បញ្ជូនទៅ​ស្នាក់ការ​កណ្តាល​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋអាមេរិក​។ អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើការ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដែល​មាន​ការិយាល័យ​នៅ​ភ្នំពេញ មុន​ពេល​វិទ្យុ​នេះ​ប្រកាស​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ទាំង​បង្ខំ កាលពីដើម​ខែ​កញ្ញា​។​

​ក្នុងពេល​កំពុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន អ្នក​ទាំង​ពីរ​សុទ្ធតែ​បាន​បដិសេធថា ពួកគេ​មិន​បាន​រាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នោះទេ​។​អ្នកនាំពាក្យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រកាសថា វិទ្យុ​អាស៊ីសេរី​មិន​បាន​បន្ត​កិច្ចសន្យា ឬ​ទទួល​ព័ត៌មាន​អ្វី​ពី​អតីត​បុគ្គលិក​ទាំងពីរ​រូប​នេះ​ទេ និង​ថា អតីត​អ្នកសារព័ត៌មាន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​នោះ លែង​មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​តទៅទៀត​ហើយ​។​

​លោក កែវ វ៉ា​ន្នី មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​ចាត់ទុកថា ការឃាត់ខ្លួន​កូនក្តី​របស់​លោក​រយៈពេល​យូរ និង​សម្រេច​ចោទប្រកាន់​ទាំង​ថ្ងៃ​សៅរ៍​បែបនេះ គឺជា​ការចោទប្រកាន់​ខុស​នឹង​និតិ​វិធី​ច្បាប់​។

«​វា​មិន​យុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំបាទ ដោយសារ​តែ​កូនក្តី​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​។ តាម​ច្បាប់​បានចែង​ហើយ​កំណត់​ពី​អំពើ​ណា​ជា​បទល្មើស ហើយ​អំពើ​ណា​ប្រព្រឹត្ត​បទល្មើស និង​ទោស​យ៉ាងណា​នោះ​។ ប៉ុន្តែ​សំខាន់​គឺ​ទំហំ​នៃ​ការទទួលខុសត្រូវ ទង្វើរ​សកម្មភាព​របស់​កូនក្តី​ខ្ញុំ​ហ្នឹង វា​ចូលក្នុង​មាត្រា​ប៉ុន្មាន​? វា​ចូលក្នុង​អត្ថន័យ​នៃ​បទល្មើស​ហ្នឹង​អត់​?»​។​

​យោងតាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា​៖ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ គឺជា​អំពើ​ប្រគល់ ឬ​ធ្វើឲ្យ​ងាយស្រួ​លធ្លាក់​ដល់​ដៃរ​ដ្ឋ​បរ​ទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សាលា​កប​ត្រ​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​។ អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ (​ដប់​ប្រាំ​) ឆ្នាំ​។​

​អ្នកជំនាញ​ផ្នែក​ច្បាប់​លើកឡើងថា ការដាក់​ការសង្ស័យ​ពីបទ «​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស​» ក្នុង​មាត្រា​៤៤៥ លុះត្រាតែ​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​សម្ងាត់ ហើយ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​បច្ចាមិត្ត​។​

​នាយក​ប្រតិបត្តិ​ក្រុម​អភិបាល​ការផ្សាយ​របស់​សហរដ្ឋ​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ ដោយ​និយាយថា ការចាប់ខ្លួន​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប គឺជា​សកម្មភាព​បំភិតបំភ័យ និង​បង្ក​ឲ្យមាន​ការភ័យខ្លា​ច​ដល់​ក្រុម​អ្នកសារព័ត៌មាន​ដែល​ផ្តល់​ព័ត៌មាន​ពិត មិន​លំអៀង​។ នាយក​ប្រតិបត្តិ​ក្រុម​អភិបាល​ការផ្សាយ​របស់​សហរដ្ឋ​អាមេរិក បាន​បន្ថែម​ដោយ​សង្ឃឹមថា អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​គ្រោះថ្នាក់ និង​ជា​បន្ទាន់​ដើម្បី​ឲ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​វិញ​។​

 

Filed in: ព័ត៌មានជាតិ