សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បី​ឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បី​ឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

ឧត្តរមានជ័យ​៖​មេ​ឈ្មួញ​ឈើ​គ្រញូង​ល្បី​ឈ្មោះ​នៅ​ខេត្ត​ឧត្ដរមានជ័យ មានឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ​យាយ ម៉ា​យ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវ​ចាប់ខ្លួន​សា​ជា​ថ្មី​ទៀត​ហើយ​ក្រោយពី​បាន​រួចខ្លួន​ហើយ​ប្រកបមុខរប​ចាស់​បាន​មួយ​ដង្ហើម​ចង្រឹត​។​សមត្តកិច្ច​ចំរុះ​រួមមាន​៖ ១/.​មន្ត្រីរដ្ឋបាល​ព្រៃឈើ​២/.​កំលាំង​អាវុធហត្ថ​ស្រុក អន្លង់វែង ៣/.​កំលាំង​នគរបាល ស្រុក ខេត្ត​ដឹកនាំ​ដោយ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត​ឧត្ដរមានជ័យ បាន​ចុះ​អនុត្ត​ដីកា លេខ​០៥៥ ចុះ​ថ្ង​ទី​០៦ ខែតុលា ឆ្នាំ​២០១៧​ចុះ ហត្ថលេខា ដោយ​លោក ទ្រី សុ​ភ័ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ចាប់ ខ្លួន​ឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ​យាយ ម៉ា​យ ភេទ​ស្រី មេ​ឈ្មួញ​ឈើ​គ្រញូង​ល្បីឈ្មោះ​រូប​នេះ នៅ​ភូមិ អភិវឌ្ឍន៍​ឃុំ​-​ស្រុក អន្លង់វែង ពី​បទ​ប្រមូល​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មា​លិខិត​អនុ​ញ​តិ ។​

​ក្នុងនោះ​សមត្តកិច្ច​បាន​ឆែកឆេរ រកឃើញ​វត្ថុតាង​នៅ​ចំណុច ភូមិ​១០៥ ឃុំ ផ្អៅ ស្រុក​ត្រពាំង​ប្រាសាទ មាន​រថយន្ត ហៃ​ឡិន​ដឺ​ពណ៌​ទឺកប្រាក់ គ្មាន​ស្លាក​លេខ​០១ គ្រឿង រថយន្ត​បា​ឡែន​ពណ៌ ទឺកប្រាក់​គ្មាន​ស្លាក​លេខ​០១​គ្រឿង រថយន្ត​កាំ​មា​រី​ឆ្លាម​ពណ៌​សរ​០១​គ្រឿង ពាក់​ស្លាក​លេខ 2E.8776 ភព ព្រមទាំង​ឈើ​គ្រូ​ញូ​ង​មួយចំនួន កាលពី​វេលា​ម៉ោង ១២:៣៥ នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ឧត្ដរមានជ័យ​និង វត្ថុតាង​បញ្ជូន ទៅ​រក្សាទុក នៅ រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​សូម​បញ្ជាក់​ដែរ​ថា​យាយ​ម៉ា​យ​នេះ​ធ្លាប់​ត្រូវបាន​សមត្តកិច្ច​ក្រោម​បញ្ជារ​រាជ​អាជ្ញាតុ​លាការ​ខេត្តកំពង់ធំ​ចាប់ខ្លួន​ម្តង​ដែរ​តែ​បាន​មួយ​ដង្ហើម​ចង្រឹត​ប្រហែល​តុលាកា​របាំង​ភ្នែក​រក​មិនឃើញ​បទល្មើស​ដែល​យាយ​ម៉ា​យ​ប្រព្រឹត្ត​ហើយ​មើល​ទៅ​បាន​ជា​យាយ​ម៉ា​យ​ត្រូវបាន​ដោះលែង​វិញ​។​

​ក្រោយមក​ក៏​មាន​សេចក្តីរាយការណ៍​ថា​យាយ​ម៉ា​យ​រកស៊ី​ឈើ​ដដែល​តែ​រក​តាម​ផ្លួវជាតិលេខ​៥​ម្តង​លែង​តាម​ផ្លូវជាតិ​លេខ​៦​ឆ្លង​ខេត្តកំពង់ធំ​។​អា​ឡូ​វ​យាយ​ម៉ា​យ​ត្រូវបាន​សមត្តកិច្ច​ចាប់​នៅ​ក្នុង​អាណច​ក្រដែ​ល​គាត់​នាំ​ចេញ​ឈើ​ដែល​ប្រមូល​ទិញ​ពី​ពលករ​ចូល​កាប់​ពី​ដី​ថៃ​ម្តង​!​ចាំ​មើល​ថា​ចាប់​យាយ​ម៉ា​យ​ជាប់​អត់​!?៕

 

Filed in: ព័ត៌មានជាតិ