សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កញ្ញាឯក​មកពី​ប្រទេសប្រេ​ស៊ីល​គ្រង​ម្កុដ​បវ​កញ្ញា Miss Global ឆ្នាំ​២០១៧

កញ្ញាឯក​មកពី​ប្រទេសប្រេ​ស៊ីល​គ្រង​ម្កុដ​បវ​កញ្ញា Miss Global ឆ្នាំ​២០១៧

ភ្នំពេញ​៖ ជា​មោទភាព ដែល​កម្ពុជា​បាន​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​ប្រកួត​កញ្ញា ឯក​កម្រិត​ពិភពលោក Miss Global Internatoinal2017​។ ក្រោយ​ការប្រកួត និង​ក្រោម​ការ​ដាក់​ពិន្ទុ​ពី​គណកម្មការ គឺ​កញ្ញាឯក​មកពី​ប្រទេសប្រេ​ស៊ីល​គ្រង​ម្កុដ​បវ​កញ្ញា Miss Global​ប្រចាំឆ្នាំ​២០១៧​នេះ ខណៈ ដែល​កញ្ញាឯក មក​ពី​កម្ពុជា​បាន​ឈាន​ទៅ​ដល់​វគ្គ​១១​នាក់ ចុងក្រោយ​។​

​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​កញ្ញាឯក​លំដាប់​ពិភព លោក​«Miss Global Internatoinal 2017» ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ដែល​កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​
​។​

​ក្នុងឱកាស​នៃ​ពី​ធី​បើក​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ គេ​បាន​ឃើញ​វត្ត​មាន​ជា​អធិបតី​ពី​សំណាក់​លោក​ស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​អញ្ជើញ​ចូលរួម​ក្នុង​នោះ ក៏​មាន​វត្តមាន​លោកស្រី​ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​, លោក​ខៀវ កា​ញ៉ា​រី ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក លោកស្រី​ជា​ថ្នាក់​ដឹកនាំ​ជា​ច្រើន​នាក់​ទៀត​។​

​បន្ទាប់​ពី​កម្មវិធី​បាន​ដំណើរការ​ទៅ​អស់​រយៈពេល​ជាច្រើន​ម៉ោង​គណៈកម្មការ​បាន​រក​ឃើញបេ​ក្ខ​នារី​ឆ្នើម​ដើម្បី​គ្រង​មកុដ (Miss Global 2017) ប្រចាំឆ្នាំ​២០១៧​នេះ​។ ក្នុងនោះ​កញ្ញាឯក​ដែល​មាន​វាសនា​ខ្ពស់​បាន​គ្រង​តំណែង​នេះ​គឺ​បាន​ទៅលើ​កញ្ញាឯក​មកពី​ប្រទេសប្រេ​ស៊ីល​ខណៈ​លេខ​២​បាន​ទៅលើ​កញ្ញាឯក​មកពី​ប្រទេស​ប៉ា​ណា​ម៉ា​, លេខ​៣​បាន​ទៅលើ​កញ្ញាឯក​មកពី​ប្រទេស​អាល្លឺម៉ង់​, លេខ​៤​បាន​ទៅលើ​កញ្ញាឯក​មកពី​ប្រទេស​សូ​ម៉ាលី​យ៉ានិ​ង​លេខ​៥​បាន​ទៅលើ​កញ្ញាឯក​មកពី​ប្រទេស​ចិន​។​
​សូមបញ្ជាក់​ថា កញ្ញាឯក​ទាំងអស់​ទោះបីជា​ទទួលបាន​ជយលាភី ឬ​មិន​ទទួលបាន​ជយលាភី​តំណាង​ទាំង​៦០​ប្រទេស​នេះ នឹង​បាន​ពាំនាំ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ឲ្យបាន​ដឹង​ពី​សក្តានុពល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ពោរពេញ​ទៅដោយ​សម្បត្តិ​វប្បធម៌​និង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។​

​គួរ​បញ្ជាក់ដែរថា កញ្ញា​យស ប៉ូ​លី​ណា​អាយុ​២៥​ឆ្នាំ​កូនកាត់​ខ្មែរ​អាមេរិក​បាន​ក្លាយជា​Miss Global កម្ពុជា ២០១៧ តំណាង​ឲ្យ​កម្ពុជា​។ កញ្ញា​មាន​បងប្អូន​៤​នាក់​ហើយ​កញ្ញា​ក៏​ជា​កូនច្បង ដែល​មាន​ឪពុក​ម្តាយ​មាន​ស្រុកកំណើត​ក្នុង​ខេ​ត្ ត​បាត់ដំបង​ប៉ុន្តែ​កញ្ញា​យស ប៉ូ​លី​ណា​មិន​មាន​កំណើត​នៅ ប្រទេស​កម្ពុជា​ឡើយ​គឺ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​សុ​ី​ស្កូរដ្ឋ​កាលីហ្វ័​រញ៉ា​សហរដ្ឋអាមេរិក ៕​

 

 

Filed in: ព័ត៌មានជាតិ