សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើក​វគ្គ​បណ្តុះបណ្តាល មន្ត្រី​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​

​បើក​វគ្គ​បណ្តុះបណ្តាល មន្ត្រី​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​

​ខេត្ត​បាត់ដំបង ៖ លោក សុខ គង់ អភិបាលរង​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ឆ្លងដែន ដែល​រៀបចំឡើង​ដោយ ផ្នែក​នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៦ ខែ​វិឆ្ឆិកា បានបញ្ជាក់​ថា​ក្នុង​នាម​រដ្ឋបាល ខេត្ត​បាត់ដំបង សូម​អបអរសាទរ​និង​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាម​មេរៀន​ក្នុង​ប្រព័ន្ធ អេឡិចត្រូនិច ជូន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ខេត្ត​បាត់ដំបង​ពេលនេះ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ កន្លងមក​បាន​ធ្វើការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​តាម បណ្តា​ខេត្ត មួយ​ចំនួន​រួច​មក​ហើយ ដូចជា​ខេត្ត​ត្បូងឃ្មុំ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន និង​ច្រកទ្វារព្រំដែន ទ្វេរ​ភាគី ជ្រៃ​ធំ ខេត្តកណ្តាល​ហើយ​បាន​ទទួល​ការចូលរួម ពី​មន្ត្រី នគរបាលជាតិ កងរាជអាវុធហត្ថ និង​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារព្រំដែន​។ ក្រុមការងារ​របស់​យើង បាន​ទទួល​ការអនុញ្ញាតិ ពី​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន ហើយ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ផងដែរ ធ្វើឡើង​ក្នុង​គោលបំណង ពង្រឹង សមត្ថភាព​បន្ថែមទៀត ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ និង​ទទួលបាន​នូវ​ការយល់ដឹង​ពី អត្តសញ្ញាណ​នៃ​គ្រឿងញៀន ការវាយតម្លៃ​ហេតុ​ការ ការកំណត់​ភិនភាគ​មុខសញ្ញា និង​វិធី សាស្ត្រ​នៃ​ការ ជ្រើស​រើ​ង​ដើម្បី​ធ្វើការ​ឆែកឆេរ ពិសេស​មេរៀន​ស្តីពី​ការប្រមូល​ពត័មាន​សម្ញាត់​។​

​ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ចូលរួម ក្នុង​វគ្គ​បណ្តុះបណ្តាល​នា ពេល​នេះ​ពិតជា​ខិតខំ​ប្រឹងប្រែង​ស្រូប​យក​ចំណេះដឹង ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រកប ដោយ​ប្រសិទ្ធិភាព​ខ្ពស់ ជាក់​ជា​ពុំខាន​ឡើយ ៕​

 

2015_11_19v2 (1) 2015_11_19v2 (2) 2015_11_19v2 (3)

Filed in: ព័ត៌មានជាតិ