សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី​ម៉ែន សំអន​៖ វប្បធម៌​កម្ពុជា កាន់តែ​ល្បី​រន្ទឺ​នៅ លើ​ឆាក​អន្ដរជាតិ តាមរយៈ​ការប្រកួតប្រជែង​បវរកញ្ញា​ពិភពលោក ខណៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ

លោកស្រី​ម៉ែន សំអន​៖ វប្បធម៌​កម្ពុជា កាន់តែ​ល្បី​រន្ទឺ​នៅ លើ​ឆាក​អន្ដរជាតិ តាមរយៈ​ការប្រកួតប្រជែង​បវរកញ្ញា​ពិភពលោក ខណៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់​ថា​៖ វប្បធម៌​កម្ពុជា កាន់តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្ដរជាតិ តាមរយៈ​ការប្រកួតប្រជែង​បវរ កញ្ញា​ពិភពលោក ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជាពិសេស ស្នាម​ញញឹញ រីករាយ​រាក់ទាក់ ស្មោះស្ម័គ្រ របស់​ប្រជាជន​កម្ពុជា​យើង​ទៅ​កាន់​ពិភព លោក​។

​លោកស្រី ម៉ែន សំអន ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភាព​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បញ្ជាក់​បែប​នេះ ខណៈ​លោកស្រី​បាន​ចូលរួម ផ្ដល់​កិ​តិ្ដ យស លើក​ទឹកចិត្ដ បញ្ចប់​ការប្រកួតប្រជែង​បវរ កញ្ញា​ពិភពលោក ឆ្នាំ​២០១៧  ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។ ក្នុងឱកាស​នោះ ក៏​មាន​ការចូលរួម​ពី លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន លោកស្រី ភឿង ស​ក័ន្នា រដ្ឋមន្ដ្រី​កនរ​សួង​វប្បធម៌​និង​វិចិត្រសិល្បៈ ផងដែរ ។

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​សម្តែង​នូវ​ការ​កោត​សើរ និង​គាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បាន​បង្កើត​រៀបចំ​នូវ​កម្មវិធីដ៍​មាន​អត្ថន័​យ​នេះឡើង ដើម្បី​ស្វាគមន៍​ដល់​ក្រុម​បវរកញ្ញា​ពិភព លោក​ឆ្នាំ ២០១៧​ក្នុងនាម​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។

​លោកស្រី បន្តថា​៖  នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា មាន​មោទនភាព​ធ្វើ​ម្ចាស់ផ្ទះ​ការទទួល​ព្រឹត្តិការណ៍​Miss Global២០១៧ ដ៍​មាន​សារៈសំខាន់​នេះ​។​

​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​មាន​គោលបំណង មិន​ត្រឹមតែ​ជា​ការបង្ហាញ​សម្រស់​និង​សមត្ថភា​ពបេ​ក្ខ​នារី​មកពី​ប្រទេស​ផ្សេងៗ​តាមរយៈ​ការបង្ហាញ ស្នាមញញឹម​ដ៍​ស្រស់ស្អាត ក្នុង​សំលៀកបំពាក់​ប្រពៃណី និង​សម័យ និង​ការបញ្ចេញ សមត្ថភាព​ជំនាញ​ផ្សេងៗ ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​ជាការ លើកកម្ពស់ ការផ្លាស់ប្តូរ​វ​ប្បធ​ម៍ សិល្បៈ និង​បង្កើន​ស្មារតី សាមគ្គីភាព មិត្តភាព​ក្នុង​ចំណោម​បេ​ក្ខ​នារីនៃ​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​ផង​ដែរ​។  ព្រឹត្តិការណ៍​នេះ គឺជា​សក្ខីភាព មួយ​បញ្ជាក់ នូវ​ការយកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គិតិបណ្ឌិត​របស់​សម្តេច​អគ្គ មហា​សេនាបតី តេ​ជោ ហ៊ុន​សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការផ្លាសប្តូរ​វ​ប្បធ​ម៍ សប្បូ​បែប​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​។

​លោកស្រី​បាន​បន្ដថា​៖ ព្រឹត្តិការណ៍​Miss Global២០១៧ ដ៍​មាន​សារៈសំខាន់​នេះ ពិ​ជា​អស្ចារ្យ  ដោយសារ​យើង​បាន​ចម្រាញ់​ចេញ​យក​បវរកញ្ញា ដែល​មាន​សមត្ថភាព​ចំនួន​៦០ ប្រទេស​មក​ប្រកួត​ដណ្ដើម​រាជ​នី​សម្រស់ និង​សមត្ថភាព នេះ​គឺ​ពិត​ជា​ការលំបាក ព្រោះ​សម្រស់​នារី​ទាំង​៦០ ប្រទេស​នេះ មាន​សម្រស់​ស្មើរៗ​គ្នា ៕

 

Filed in: ព័ត៌មានជាតិ