សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃួង ស្រេង បញ្ជា​ឲ្យ​មន្ដ្រី​មន្ទីរ​សាធារណៈការ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ជាង​មុន​ចំពោះ​បញ្ហា ស្តារ​ប្រឡាយ និង​លូ​ក្នុង​រាជធានី​

​លោក​ឃួង ស្រេង  បញ្ជា​ឲ្យ​មន្ដ្រី​មន្ទីរ​សាធារណៈការ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ជាង​មុន​ចំពោះ​បញ្ហា ស្តារ​ប្រឡាយ និង​លូ​ក្នុង​រាជធានី​

ភ្នំពេញ ៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់ មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ និង​ខណ្ឌ​ទាំង​១២​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា ប្រពន្ធ​លូ និង​ប្រឡាយ ដែល​បង្ក​ឲ្យមាន​ការរះស្ទះ និង​លិចលង់ ក្នុង​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តំបន់ ភាគ​ខាងលិច​ឆៀង​ខាងត្បូង​និង​ឆៀង​ខាងជើង​រាជធានី​ភ្នំពេញ​តែម្តង ។​

​លោក ឃួ​ង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​បែបនេះ​ក្នុង កិច្ចប្រជុំ​នេះ​ស្តីពី បញ្ហា​ប្រពន្ធ​ប្រឡាយ​រំដោះ​ទឹក ភាគ​ខាងលិខ រាជធានី​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ​លោក​ប្រធាន​និង​អនុប្រធាន​មន្ទីរ​ជំនាញ​លោក​អភិបាល​និង​អភិបាលរងខណ្ឌ​ទាំង​១២ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​ណែនាំ ថា​៖​ចាប់ពី​ពេលនេះ​តទៅ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជា​អ្នកដឹកនាំ​ខណ្ឌ​ទាំង​១២​ធ្វើការ​ស្តារ​ប្រព័ន្ធ​លូ ប្រឡាយ​ដែល​ការងារ​ស្តារ​ប្រពន្ធ​លូ ត្រូវ​កាយ​ដី​ល្បប់​និង​កាកសំណល់​ចេញពី​លូ ហើយ​ដឹក​ចេញ​ភ្លាមៗ មិន​ត្រូវ​ទុក​ចោល នៅលើ​ថ្នល់ ឲ្យ​ភ្លៀង​មក​ហូរ​ចូល​វិញ នាំឲ្យ​មាន​ការកក់ស្ទះ​លូ​ដដែលៗ​នោះទេ ។ លោក​អភិបាល​បាន​បន្ថែមថា ក្រៅពី​ការយកចិត្តទុកដាក់ ក្នុង​ការស្តារ​ប្រព័ន្ធ​លូ ប្រឡាយ ក្នុង​ខណ្ឌ​ទាំង​៤​ហើយ​នោះ​ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ ស្តារ​ប្រឡាយ​និង​ប្រព័ន្ធ​លូ នៅ​តំបន់​ខាងលិច​ឆៀង​ខាងត្បូង និង​ខាងលិច​ឆៀង​ខាងជើង​រាជធានី​ភ្នំពេញ​ផងដែរ ។

​ចំពោះ​ការងារ​ខាងលើ​នេះ​ដែរ លោក ឃួ​ង ស្រេង បាន​ចាត់តាំង ឲ្យ​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​និង​ប្រធាន​មន្ទីរ​ហិរញវត្ថុ​រាជធានី​ភ្នំពេញ ត្រូវ​មើល​លើ​ការងារ​នេះ​បន្ថែម ។​លោក​អភិបាល​បាន​បញ្ជាក់ទៀតថា​៖ កន្លងមក​យើង​មាន​ការព្រួយបារម្ភ ក្នុង​តំបន់​ខណ្ឌ​ទាំង​៤ (​ខណ្ឌ​ទួល​គោ​, ខណ្ឌដូនពេញ​, ខណ្ឌ​៧​មករា និង​ខណ្ឌចំការមន​) ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ទះលូ មិន​ហូ តែ​ក្រោយមក មាន​ការដឹកនាំ​ស្តារ​និង​ដាក់​ប្រពន្ធ​លូ​ថ្មី ជា​បន្តបន្ទាប់ ធ្វើឲ្យ​តំបន់​កណ្តាល​ក្រុង ប្រែ​ក្លាយទៅជា​ល្អប្រសើរ​ជាង​មុន ។​

​លោក​អភិបាល​ក៏​បាន​ណែនាំ និង​ដាក់​គោលដៅ កំណត់​ឲ្យ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​ពិនិត្យ​ឡើងវិញ នូវ​ការងារ​ស្តារ​ប្រឡាយ លូ​ហើយ​នោះ លោក​អភិបាល​បាន​បន្ថែមទៀតថា កិច្ចការ​នេះ ត្រូវតែ​ធ្វើ​ឲ្យ​ខ្លាំង និង​ល្អ​ជាង​មុន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់ បាន​មើលឃើញ ពី​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ ការលំបាក​របស់​ប្រជាពលរដ្ឋ​។

​ក្នុង​នោះ​អ្វី​ដែល​លោក​អភិបាល​រាជធានី​បាន​សង្កេតឃើញ ចំពោះ​ការដ្ឋាន​ដាក់​លូ​និង ស្តារលូ​មួយចំនួន​ដែល​ដាក់លូ​ហើយ​ទឹក​នៅ​លិច​ដដែល​ដូច្នេះ​ពី​ពេល​នេះ​ទៅ​ដាក់​ប្រពន្ធ​លូ រួចរាល់​ហើយ កុំ​ភ្លេច​ត​ភ្ជាប់​ឲ្យ​គ្នា​ឱ្យ​ទឹក​ហូរ​ផង​មិន​ត្រូវ​ដាក់​តែ​លូ​រួចហើយ តែ​ទឹក​មិន​ហូ​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ