សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ឧកញ៉ា​ហ៊ុន​តូ​តម្លៃ​ជាង​១​លាន​ដុល្លារ ជួប​គ្រោះថ្នាក់​ចរាចរ​របួស​ម​នុស្ស​៥​នាក់​

​ឡាន​ឧកញ៉ា​ហ៊ុន​តូ​តម្លៃ​ជាង​១​លាន​ដុល្លារ ជួប​គ្រោះថ្នាក់​ចរាចរ​របួស​ម​នុស្ស​៥​នាក់​

កោះកុង ៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​កាលពី​កាលពី​វេលា​ម៉ោង ២៣ និង ២៥​នាទី យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ផ្លូវ​ជាតិ​លេខ​៤៨​ក្នុង​ភូមិសាស្ត្រ​ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច ខេត្តកោះកុង​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​៥​នាក់​ខូចខាត​រថយន្ត​៣​គ្រឿង​ដេល​ក្នុងនោះ​មាន​រថយន្ត​១​គ្រឿង​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​។​

​សេចក្តី​រាយ​ការឲ្យដឹងថា​៖​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​រថយន្ត ទ្រុង មួយគ្រឿង ដែល​ផ្ទុក ដឹក​រថយន្ត​ទំនើប​មួយ​គ្រឿង​មាន​តម្លៃ​ជាង​១​លាន​លាន​ដុល្លារ​អ​មេរិក​ដែល​គេ​ថា​ជា​កម្ម​សិទ្ធ របស់ ឧកញ៉ា ហ៊ុន​តូ  បាន​បុក ជាមួយ រថយន្ត​ដឹកទំនិញ មួយគ្រឿង ពេញទំហឹង បណ្តាល​ឲ្យ រថយន្ត​ដឹកទំនិញ ក្រឡាប់​ផ្ញាជើង​រងរបួ​ស់ ធ្ងន់​ស្រាល ៥​នាក់  ចំណែក រថយន្ត​មាន​តម្លៃ ជាង ១​លាន​ដុល្លារ​នោះ​បាន​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ​។​

​រថយន្ត​ធន់​ធំ​ពី គ្រឿង​មួយ គ្រឿង ម៉ាក អ៊ី​ស៊ុយ​ស៊ុយ ១​គ្រឿង ពាក់​ស្លាក​លេខ ថៃ ៦២. ៦២៦២ បើកបរ​ដោយ​ជនជាតិ​ថៃ ផ្ទុក​រថយន្ត មួយគ្រឿង សេរី​ទំនើប មួយគ្រឿង​ម៉ាក​អ៊ី​ពែរ​ខា​ម៉ាក់​គ្លែ​រ៉ឹន​ប៉េ​១(Hypercar Mclaren P1 )​ពាក់ ស្លាក​លេខ 2AY-2222 ដែល​មាន​តម្លៃ​ប្រហែល​US$1,350,000    បាន ធ្វើដំណើរ​តាម​ផ្លូវ ជាតិ​លេខ  ៤៨  ។​នេះ​បើ​តាម​ប្រភព​ពត៏មាន​ពី​គណនី​ហ្វេស​ប៊ុក​របស់លោក Vithourak Sarun​។ ចំណែក រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៥៥៦៨ ។​

​រថយន្ត​ទាំង​ពី​បើក​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៤៨ មាន​ទិសដៅ​ច្រាសទិស​គ្នា លុះដល់​ចំណុច ភូមិសាស្ត្រ​ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច ក៏​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ ខ្ទេច រថយន្ត​សេរី​ទំនើប ដែល​ដឹក​នៅលើ​រថយន្ត​នោះ  ចំណែក​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត​បាន ក្រឡាប់​ផ្ញាជើង​ធ្លាក់ផ្លូវ ។​

​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាច​នោះ​បណ្តាល​ឲ្យ ឲ្យ​មនុស្ស ៥​នាក់ ក្នុងនោះ ខ្មែរ ២​នាក់ និង​ថៃ ៣​នាក់ រងរបួស​ធ្ងន់​ស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្រែអំបិល រីឯ​រថយន្ត​ខូចខាត​ធ្ងន់​។

​ឡាន​ម៉ាក Hypercar Mclaren P1​នេះ​ផលិត​នៅ​ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ​២០១៣ លក់​អស់​៣៧៥​គ្រឿង ។ តាម​ការឲ្យដឹង​រថយន្ត​ប្រភេទ នោះ​នៅ​ស្រុក​ខ្មែរ ប្រហែល​មានតែ​មួយ​គ្រឿង​នឹង​ទេ មិន​មាន​ច្រើន​ឡើយ ។ មកដល់ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់ បញ្ជាក់​ថា​ភាគី ខាង​ណា ជា អ្នកបង្ក​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ ៕

 

Filed in: ព័ត៌មានជាតិ