សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​ឈើ ស្ទាវ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​ភ្លូកទឹកភ្លូកដី​សមត្តកិច្ច​ខេត្តរតនៈគីរី​ឈឹង​!

ឈ្មួញ​ឈើ ស្ទាវ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​ភ្លូកទឹកភ្លូកដី​សមត្តកិច្ច​ខេត្តរតនៈគីរី​ឈឹង​!

​ខេត្ត​រតនគិរីៈ ៖ បន្ទាប់ពី​មានការ​ស្ងប់ស្ងាត់​មួយរយៈ​ក្នុង​ឆ្នាំ​២០១៦​ដោយសា​នាយករដ្ឋមន្ត្រី​បង្កើត​គណៈកម្មាការ​ថ្នាក់ជាតិ​ទប់ស្កាត់​និង បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ខេត្ត​ភូមិភាគ​ឥ​សាន្ត ដែលមាន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ​សុខា​ជា​ប្រធាន​មក​អា​ឡូ​វ​អាណាចក្រ​ខេត្តរតនៈគិរី​ដឹកនាំ​ដោយ​លោក​ថង​សាវុន​កើតមាន​សកម្មភាព​ដឹកជញ្ជូន​ជួញ​ឈើប្រណិត​កើត​ជា​ថ្មី​ទៀត​ហើយ ។ មេ​ឈ្មួញ​ឈើ​វ័យក្មេង​ដ៏​ល្បីល្បាញ​ធ្លាប់​មាន​ឈ្មាះ​បោះ​សំលេង​ឈ្មោះ​ហូ​ជិវ៉ៃ​ដែល ពូកែ​ប្រើល្បិច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​មុន​មក​នៅក្នុង​ទឹកដី​ខេត្ត​រតនគិរី​នោះ​បច្ចុប្បន្ន​កំពុងតែ​ចាប់ផ្តើម​គក្រើក​ឡើងវិញ​ហើយ ដោយ​គ្រាន់តែ​ធ្វើ​ប្តូរ​ពី​ទ្រង់ទ្រាយ​ធំ​មក​តូច​តិច ។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​៧៨​អា ក្នុង​ទឹកដី​ខេត្ត រតនគីរី​ដែល​សម្បូរ​សមត្តកិច្ច​ស្អេកស្កះ​បានឲ្យដឹងថា​៖​ពេល​កន្លងមក​គេ​ធ្លាប់​តែ​ឃើញ​ដឹក​តាម​រថយន្ត​ធំៗ​តែ​ឥឡូវ​គេ​ផ្លាស់ប្តូរ​រូបភាព​ថ្មី​ទៀត​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​វិញ​ហើយ​។​នៅក្នុង​នោះ​ឡាន​ហូ​ជី​វ៉ស​ក៏​គេ​មាន​ការសរសេរ​ជា​អក្ស​រអា (A)​នៅលើ​រថយន្ត​ជា​ចំណាំ ដើម្បី​កុំអោយ​សមត្ថកិច្ច មាន​ការភ័ន្តច្រឡំ ទៅលើ​រថយន្ត ដែល​កំពុង​ដឹកជញ្ជូន​បទល្មើស ដែល​ឆ្លងកាត់​ជាប្រចាំ​នោះ ។​

​នៅ​ខេត្ត​រតនគីរី​ប៉ុន្មាន​ថ្ងៃ​ដើម​ខែវិច្ឆិការ​កន្លង​មក​នេះ​រថយន្ត​សាំ​យ៉ុង​របស់​ក្រុម​ឈ្មួញ​ស្ទាវ​ហូ​ជី​វ៉ៃ​និង​ស្រី​លក្ស័បាន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ក្នុង​មួយ​យប់ៗ មិន​ក្រោម​ពីរ​៣០ ទៅ​៥០​រថយន្ត​សាំ​យ៉ុង​ដោយ​មិន​មាន​អាជ្ញាធរ និង សមត្ថកិច្ច​ណា ចេញមុខ​មក​ធ្វើ​ការទប់ស្កាត់​នៅ​ឡើយ ។​ជាក់ស្តែង​ដូចជា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ឃើញ​រថយន្ត​សាំ​យ៉ុង​របស់ មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វជី​វ៉ៃ កំពុងតែ​សំរុក​ក​ដឹក​ឈើ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក លំផាត់​បានឲ្យដឹងថា មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​កំពុង​សំរុកចូល​ដើម្បី​ចាំ​ទទួល​ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​យកមក​ទំលាក់​នៅ​ចំណុច ( អូរ​ល្វា​ក់​) ស្ថិតក្នុង ស្រុក​លំផាត់ ខេត្ត រតនគីរី ព្រំប្រទល់​ដែន​ជម្រក​សត្វព្រៃ​ខេត្ត​ម​ណ្ឌ​គីរី កាលពី​សប្តាហ៍​ដើម ខែ វិច្ឆិកា ឆ្នាំ ២១០៧ ។ តៃឡាន​ស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វជី​វ៉ៃ បាន​ប្រាប់ថា​ពួកគេ​ចេញ ចាប់ពី​ចំណុច អូរ​ល្វាក់​ចេញ​ទៅ​តាម សមុទ្រ​សេ​ដា​ក្រោម រួច​ឆ្លងទៅ​ស្រុក បរ​កែវ​ហើយ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល ៧.០០​ព្រឹក គេ​បើក​ច្រក​ភ្លាម​គឺ​មិន​បង្អង់​ឡើយ​ប្រញាប់​ចូល​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​យក​ឈើ​លក់ កាលណា​យឺតយ៉ាវ​ខ្លាច​អ្នកកាសែត​ថត​បាន​រូបភាព​បទល្មើស​ទាំងនេះ​។​

​ចំពោះ​ករណី​ដែល​ធ្វើអោយ​មាន​ការដឹកជញ្ជូន​បទល្មើស​នៅ​ក្នុង​ខេត្ត​រតនគីរី​នេះ​គឺ​ផ្តើមចេញ​មកពី​អាជ្ញាធរ​និង​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មួយចំនួន​តូច​មិន​អើពើ​ចំពោះ​បញ្ហា​នេះ ។​ក្នុង​ក្រៅពី​សមត្តកិច្ច​ជំនាញ​ជា​លោក​គឹម រស្មី មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​រតនះគីរី​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ពាក់ព័ន្ធ ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ល្បី​ប្រចាំ​ខេត្តរ​តនះ​គីរី​នេះ​។​ក្នុងនោះ​ឈ្មោះ​ហូ​ជី វ៉ៃ និង ឈ្មោះ ណុប ណាក់ ជា​មេ​ការចាត់​ចែក​ចំណែក​ជូន​លោក​គឹម រស្មី​ដែលជា​មេ​ប៉េអឹម​ខេត្តដ័​មាន​ឥទ្ធីពល ។​

​លោក​គឹម រស្មី មេ​ប៉េអឹម​ខេត្តរ​តនះ​គីរី​ដេល​មិន​បង្ក្រាប​បទល្មើ​ស​ដែល​បង្កឡើង​ដោយ​ហូ​ជី​វ៉​សបាន​រុញច្រាន​ចាល​ថា​មិន​ពិត ចេះ​តែ​ផ្សាយ​តែ​ផ្ដេសផ្ដាស់​។ លោក​បន្ត​ទៀត​ថា​បើ​ចង់ដឹង​ច្បាស់​ណាស់​ចាំ​លោក​ចាំ​ចែង​ឲ្យ​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី​បំភ្លឺ​ព្រោះ​លោក​ថា​ថ្ងៃនេះ​(១៦​វិច្ឆិកា​)​លោក​រវល់​ជាប់​ត្រៀម​ការងារ​កាត់ទោស និង​រំសាយ​បក្សប្រឆាំង​(​ស៊ិក​) ។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់