សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ហ្សូ​ណូ​និង​កញ្ញមា​សុខសោ​ភា​មាន​អី​និង​គ្នា​!!?

​លោក​ហ្សូ​ណូ​និង​កញ្ញមា​សុខសោ​ភា​មាន​អី​និង​គ្នា​!!?

ភ្នំពេញ ៖ ថ្មីៗ​នេះ កញ្ញា មាស សុខ​សោភា តារាចម្រៀង​ផលិតកម្ម​ថោ​ន បាន​បង្ហោះ​ឃ្លិប​វិដេអូ​មួយ ដែល​នាង​និង​លោក​ហ្សូ​ណូ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស ធ្វើ​ខួបកំណើត​ឲ្យ​កុមារី​ម្នាក់​ដល់​បន្ទប់​ថ្នាក​រៀន​នៅ​សាលា​មួយ ។ អ្វី​ដែល​ជាកា​ភ្ញាក់ផ្អើល គឺ​កញ្ញមា​ស សុខ សោភា ដែល​គេ​ស្គាល់​ថា ជា​សិល្បៈការិនី​ស្រលាញ់​បរិស្ថាន បាន​ហៅ​កុមារី ទុច នោះ​ថា កូន​ដែល​ធ្វើឲ្យ​លោក​ហ្សូ​ណូ​ ​ផ្ទុះ​សំណើច​!​។ ក្រោយមក បាន​គេ​ស្គាល់​ថា កុមារី​ទុចនោះ មានឈ្មោះ​ថា​រ៉ូមី ដែល​ជា​ដំណក់ឈាម​រវាង​លោក​ហ្សូ​ណូ និង​អ្នកនាង ចាន់ សុ​ផានី អតីត​តារា​សម្តែង ដែល​បច្ចុប្បន្ន​បាន​បែកបាក់​គ្នា​ទៅហើយ ដោយ​ក្មេង​ស្រី​នោះ​នៅ​ជាមួយ​អ្នកនាង​ចាន់​សុ​ផានី ។ ការពិត មិនមែន​ជាំ​លើក​ទី​មួយ​ទេ ដែល​កញ្ញា មាស សុខ​សោភា និង​កុមារី​រ៉ូមី ល្អូកល្អឺន​ជាមួយគ្នា ។  ជាក់ស្តែង​មាន​រូបថត​មួយ​សន្លឹក ដែល​កញ្ញមា​សុខ​សោភា​បញ្ចេញ​ភាព​ស៊ិច​ស៊ីជា​កុមារី​រ៉ូមី​នៅ​មាត់សមុទ្ទ​។​

​ប្រការ​នេះ​បាន​ធ្វើឲ្យ​មាន​សំនួរ​ថា ៖ តើ​លោក​ហ្សូ​ណូ និង​កញ្ញា មាស សុខ​សោភា មានអី​ជាមួយគ្នា បានជា​នាង​ចេញ​មុខ​ធ្វើ​ខួបកំណើត​ឲ្យ​កូនស្រី​លោក​ហ្សូ​ណូ​?​។​

​សូមបញ្ជាក់​ថា ទោះជា​នៅ​ផលិតកម្ម​ខុសគ្នា តែ​ក្នុង​ការរកស៊ី​ក្រៅ កញ្ញា មាស សុខ​សោភា និង​លោក​ហ្សូ​ណូ​ជា​ដៃគូ​ជាមួយគ្នា ។​

​ក្រោយ​ពី​ផ្ទុះ​ការចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កញ្ញា មាស សុខ​សោភា បាន​ចេញ​មុខ​បដិសេធថា ក្មេងស្រី​ឈ្មោះ​រ៉ូមី​ជា​ក្មួយ​?!​។ យ៉ាងណា​ការបញ្ចេញឃ្លីប​វិដេអូ​នេះ ចង់​មិន​ចង់ ជា​ការបង្ហាញ​ជំ​ហ៊ាន​សាកល្បង​ថា កញ្ញា មាស សុខ​សោភា និង​លោក​ហ្សូ​ណូមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំងណាស់ ៕

 

Filed in: ព័ត៌មានជាតិ