សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន​៖ អំណរ​គុណ​ដល់​វិទ្យុ​សម្លេង​វៀត ណា​ម​វី​អូ​វី VOV បាន​ផ្តល់​ស្ថានីយ៏​វិទ្យុ​ចំនួន​២១​និង​ស្ថានីយ៏ទូរទស្សន៏​ចំនួន​ ៥ ​ដល់​ក្រសួង​ព័ត៌មាន ដើម្បី​ឆ្លើយតប នៃ​ការរីកចម្រើន​ប្រទេសជាតិ​

លោកស្រី ម៉ែន សំអន​៖ អំណរ​គុណ​ដល់​វិទ្យុ​សម្លេង​វៀត ណា​ម​វី​អូ​វី VOV បាន​ផ្តល់​ស្ថានីយ៏​វិទ្យុ​ចំនួន​២១​និង​ស្ថានីយ៏ទូរទស្សន៏​ចំនួន​ ៥ ​ដល់​ក្រសួង​ព័ត៌មាន ដើម្បី​ឆ្លើយតប នៃ​ការរីកចម្រើន​ប្រទេសជាតិ​

​ភ្នំពេញ​៖ លោកស្រី ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ទទួល​ជួប លោក ង្វៀន ធី​គី ប្រតិភូ​វិទ្យុ​សម្លេង​វៀត ណា​ម (​វី​អូ​វី -VOV) ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ខណៈ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធ​ន៏​ការងារ​ជាមួយ​ក្រសួង​ព័ត៌មាន កម្ពុជា  កាលពី​រសៀល​ថ្ងៃ​ទី ១៥ វិច្ឆិកា ឆ្នាំ ២០១៧​នៅ ទីស្ដីការក្រសួង ។

​លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់​ថា​៖ ការបំពេញ​ទស្សនកិច្ច​របស់​ប្រតិភូ​វិទ្យុ​សម្លេង​វៀត ណា​ម​(​វី​អូ​វី -VOV) នៅ​កម្ពុជា​នា​ពេល​នេះ ពិតជា​នាំ មក​នូវ​ការ​ពង្រឹងស្មារតី​សាមគ្គីភាព និង​មិត្តភាព រវាង​ស្ថាប័ន​ព័ត៌មាន​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី​ម៉ន សំអន  ក៏​បាន​កោត សរសើរ​ចំពោះ​ជោគ ជ័យ​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​ទទួលបាន​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​និង​ភ្លឺស្វាង របស់​បក្សកុម្មុយនិស្ត​វៀតណាម​។  ប្រទេស​វៀតណាម​កំពុង​ឈាន​ចូល​ទៅ​ក្នុង​សម័យ​ថ្មី នៃ​ឧស្សាហូបនីយកម្ម និង​ទំនើប​ភាវូនីយកម្ម ប្រក​ដោយ ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាជន​វៀតណាម​កាន់តែ​មាន​ជីវភាព​ធូរធា​។​

​លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន  បាន​បន្តថា​៖ គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​នូវ​ស្នាដៃ​ជា​ប្រវត្តិ សាស្ត្រ​គឺ​ការនាំមក​នូវ​សន្តិភាព ការ​ឯក ភាព​ជាតិ ឯកភាព​ទឹកដី ធានាបាន​នូវ​ស្ថេរភាព​នយោបាយ ស្ថិរភាព​សង្គម​និង​ការអភិវឌ្ឍ​ន៏​ជាតិ​លើ​គ្រប់​វិស័យ​។  ក្នុង​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​កាលពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ ២០១៧​ថ្មីៗ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​និង​ដឹកនាំ​ឃុំ សង្កាត់​ចំនួន​ជាង ៧០%​។​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​កម្ពុជា ឈាន​ឡើង​ទៅ​មុខ​ប្រកប ដោយ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​។​

​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​និង​ថេរ​ជាង​៧%​ក្នុង​១​ឆ្នាំ​ក្នុង​រយៈ​ពេក​ជាង​២០​ឆ្នាំ ចុង​ក្រោយ​និង​ប្រែក្លាយ​ខ្លួន​ពី​សមរភូមិ​ទៅ ជា​ទីផ្សារ​ដ៏​ទាក់ទាញ​ពី​ប្រទេស​ដែល​ខ្ទេច ខ្ទាំ​ដោយសារ​សង្គ្រាម ទៅ​ជា​ប្រទេស​មាន ការរីកចំរើន​គ្រប់​វិស័យ និង​ពី​ប្រទេស មាន​ការអភិវឌ្ឍ​ន៏​តិចតួច​ឬ​ក្រីក្រ​បំផុត ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ទាប​។

​លោកស្រី ឧបនាយករដ្ឋមន្ត្រី មាន​ប្រសា​ស​ន៏​បន្តទៀតថា​,​កម្ពុជា កំពុង​ត្រៀមខ្លួន​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្រទៅ​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ ២០១៨​។

​នៅក្នុង​ជំនួប​នោះ​ដែរ លោក តូច សារ៉េត ប្រតិភូ​រាជ រដ្ឋាភិបាល និង​ជា​អគ្គនាយក​វិទ្យុជាតិ​កម្ពុជា  បាន​ថ្លែង អំណរគុណ​ដល់​បក្ស និង​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត ណា​ម ដែល​បាន​ផ្តល់​អំណោយ​នូវ​សំណង់​ជា ស្ថានីយ៏​វិទ្យុ​ចំនួន​២១​និង​ស្ថានីយ៏ទូរទស្សន៏​ចំនួន​៥​ដល់​ក្រសួង​ព័ត៌ ដែល​បច្ចុប្បន្ន​កំពុង​ដំឡើង ផ្សាយ​សាកល្បង លើ​ស្ថានីយ៏​វិទ្យុ ចំនួន​២១  នៅ​ខេត្ដ​កំពង់ចាម ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និង​ស្ថានីយ៏ទូរទស្សន៏​ចំនួន​៥ នៅ​ខេត្ដ​ស្វាយរៀង ព្រះវិហារ សៀមរាប ប៉ៃលិន បន្ទាយមានជ័យ ។ ជាពិសេស ស្ថាប័ន​វិទ្យុ សម្លេង​វៀតណាម​VOV ដែល​បាន​សហការ​ជាមួយ​កម្ពុជា ចាប់ តាំងពី​ថ្ងៃ​រំដោះ ៧​ខែ​មករា​ឆ្នាំ​១៩៧៩​និង​បាន​ផ្តល់​ការ បណ្តុះ បណ្តាល​ជំនាញ​ដល់​ក្រសួង ព័ត៌មាន​និង​ថ្មីៗ​នេះ​បាន​ផ្តល់​ស្ថានីយ៏​វិទ្យុ​ចំនួន​២១​និង​ស្ថានីយ៏ទូរទស្សន៏​ចំនួន​៥ ដល់ ក្រសួង ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ