សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការបើក​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ គឺ​បាន​ទាន់ពេលវេលា និង​មិន​មាន​បាត់បង់​ថវិកា​

ការបើក​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ គឺ​បាន​ទាន់ពេលវេលា និង​មិន​មាន​បាត់បង់​ថវិកា​

មណ្ឌលគិរី ៖ ឯកឧត្តម ជុ​ក មុន្នី អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ បាន​មានប្រសាសន៍ថា លទ្ធផល​កំណែ​ទំរង់​ថ្មី នៃ​ការបើក​ប្រាក់បៀវត្ស របស់​មន្ត្រីរាជកា​រទាំ​ង​អស់​បច្ចុប្បន្ននេះ បាន​បើក​បៀវត្ស តាម​ប្រព័ន្ធ​ធនាគារ ខុសប្លែក​កាលពីមុន​ដែល​បើ​បៀវត្ស​ដោយ​ដៃ​។

​ឯកឧត្តម​មាន​ប្រសាសន៍​បែប​នេះ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មីៗ ស្តីពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី ១៧ វិច្ឆិកា​ឆ្នាំ​២០១៥ នេះ​។

​ឯកឧត្តម​បាន​លើកឡើង​ទៀតថា ទំលាប់​ជា​ប្រវត្តិសាស្ត្រ​មន្ត្រីរាជការ​ស៊ីវិល មិន​ដែល​មាន​គណនេយ្យ​ក្នុង​ធនាគារ​នោះទេ ប៉ុន្តែ​ក្រោយ​មាន​កំណែ​ទំរង់​ថ្មី មន្ត្រីរាជការ​ទាំងអស់​មាន​គណនេយ្យ​ក្នុង​ធនាគារ​គ្រប់ៗ​គ្នា ហើយ​ថែម​ទាំង​រដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ​បើក​គណនេយ្យ​ជូន​ទៀតផង​។

​ការបើក​ប្រាក់់បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ មាន​ប្រយោជន៍​ច្រើន​នឹង​ទាន់ពេលវេលា និង​មិន​ធ្វើអោយ​បាត់បង់​ថវិកា​ទៀតផង​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈ បាន​បន្តទៀតថា ការបើក​ប្រាក់បៀវត្ស​មិន​មាន​ការយឺតយ៉ាវ​នោះទេ រាល់​ការបើក​ប្រាក់ខែ​របស់​មន្ត្រីរាជការ​ស៊ីវិល តែងតែ​បើក​បាន​នៅ​សប្តាហ៍​ទី​៣ ក្នុង​ខែ​។ សំរាប់​ខេត្តមណ្ឌលគិរី ដែលជា ខេត្ត​ដាច់​ស្រយាល គឺ​មាន​ការលំបាក​ខ្លះៗ​ដែរ ព្រោះ​ធនាគារ​មាន​តិច ហើយ​ស្ថិត​នៅ​តែ​ទីប្រជុំជន ដូច​ច្នេះ​អ្នក​នៅ​ឆ្ងាយ​អាច​លំបាក ទៅមក​ក្នុង​ការបើក​បៀវត្ស​។  យ៉ាងណាក៏ដោយ ឯកឧត្តម​បាន​បញ្ជាក់ថា ការបើក​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ​នេះ​ជា​គោលការណ៍​មួយ​ល្អប្រសើរ​ណាស់ ដែល​មន្ត្រីរាជការ​អាច​បើក​បាន​ក្នុង​ខែ​ទាន់ពេល​នឹង​មិន​មាន​ការបាត់បង់​នូវ​ថវិកា​ផង​ដែរ​៕
​ហ៊ិ​ន សុគ​ន់​

 

2015_11_19v1 (1) 2015_11_19v1 (2) 2015_11_19v1 (3)

Filed in: ព័ត៌មានជាតិ