សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វេទិកាសាធារណៈ នៅ​ខណ្ឌ​សែន​សុខ ប្រជាពលរដ្ឋ​ចង់បាន​ឲ្យ​អាជ្ញាធរ​ជួយ​លប់បំបាត់ គ្រឿងញៀន ក្មេង​ទំនើង ហ្គេម​បាញ់​ត្រី និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​

វេទិកាសាធារណៈ នៅ​ខណ្ឌ​សែន​សុខ ប្រជាពលរដ្ឋ​ចង់បាន​ឲ្យ​អាជ្ញាធរ​ជួយ​លប់បំបាត់ គ្រឿងញៀន ក្មេង​ទំនើង ហ្គេម​បាញ់​ត្រី និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​

​ភ្នំពេញ ​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌ​សែន សុខ ប្រជាពលរដ្ឋ ចង់បាន​ឲ្យ​អាជ្ញាធរ​ជួយ​លប់បំបាត់ គ្រឿងញៀន ក្មេង​ទំនើង ហ្គេម​បាញ់​ត្រី និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ  នេះ​ជា​ការលើក ឡើង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​វេទិកា​សា​ធា រ​ណៈ នៅ​ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ខែ​ភី​ថ​ល ។​

​វេទិកា​សាធារណៈ​នេះ​បាន​ធ្វើឡើង​ក្រោម អធិបតីភាព លោក​ជួប ខុន សាជិ​កក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​សែន សុខ និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត ។​

​លោក ជួប សុខ បានបញ្ជាក់​ថា​៖ វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​បាន​១​ឆ្នាំ​ម្តង​ប៉ុណ្ណោះ តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើ​ជា​ប្រចាំ ដោយ​ចាប់ផ្តើម​តាំង​២០១២​មក​ម្លេះ​ប​ក្រោយពី បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់ គឺ​យើង​បូក​សរុប​បញ្ហា​ដែល ប្រជាពលរដ្ឋ​ស្នើឡើង  និង​ចង់​ការចូលរួម​ប​ន្ដិ​យោបល់​ពី កង្វល់ របស់​ប្រជាពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដើម្បី​បំពេញ​ការចង់បាន​របស់​ប្រជាពលរដ្ឋ​។​

​លោក​ជួប ខុន ក៏​បាន​ស្នើសុំ​ឲ្យ ប្រជាពលរដ្ឋ​ចូលរួម​ចំណែក ដោយ​មិន​មែន​សំខាន់​តែ​ទៅលើ​ថវិកា​៣០ ឬ​៧០ ភាគរយ​នោះ​ទេ គឺ​ការចូលរួម​ការ​សម្រប​ស្រួល​ការ យោគយល់ និង​ការចូលរួម​ជា​កម្លាំង​ជា​ដើម ដើម្បី​អភិវឌ្ឍន៍​ភូមិ​សង្កាត់​របស់​យើង ។  ក្នុងឱកាស​នោះ លោក​ក៏​បាន​លើក​ពី​ការ​កោត សរសើរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស​ខណ្ឌ ដែល​បាន បង្ក្រាប​បទល្មើស​ជា​ប្រចាំ ពិសេស លើ​ការបង្ក្រាប​គ្រឿងញៀន​បាន​ជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់ មាន​សុវត្ថិភាព ។​

​លោកស្រី ឃួន គឹម​នី សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​៖  វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៤ សំខាន់ ចំណុច​ដែល​ទាក់ទង​នឹង សំណើរ​កង្វល់ ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​,​បញ្ហា​សេវា​សុខភាព ,​បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏​មូលដ្ឋាន​។​

​លោក ស៊ុយ  សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន បញ្ជាក់ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិ យោបល់ និង​លើក​ឡើង​នូវ​សំណើរ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង នូវ​ចំណុច​អសកម្ម នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី ភ្នំពេញ ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​បងប្អូន ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ខ្ពស់​ក្នុង នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ ដែល​បម្រើ ពលរដ្ឋ​ដោយ​ស្មោះត្រង់ ៕

 

Filed in: ព័ត៌មានជាតិ