សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល សម្ងំ​ឈឹង រឿង មន្ទីរពេទ្យ​ម៉ាលីយ៉ា​ចាក់​ថ្នាំ បណ្តាល​ឲ្យ​សុគត​ព្រះ​សង្ឃ

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល សម្ងំ​ឈឹង រឿង មន្ទីរពេទ្យ​ម៉ាលីយ៉ា​ចាក់​ថ្នាំ បណ្តាល​ឲ្យ​សុគត​ព្រះ​សង្ឃ

មកដល់ពេលនេះ គេនៅតែឆ្ងល់ថា ហេតុអ្វីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពុំមានប្រតិកម្ម ឬក៏មានវិធាន ការ បែបណា នៅឡើយ ចំពោះមន្ទីរពេទ្យ ម៉ាលីយ៉ា ដែលចាក់ថ្នាំបណ្តាលឲ្យសុគតព្រះសង្ឃ ១ អង្គ កាលពីពេលថ្មីៗកន្លងទៅនេះ ?

នៅក្នុងបណ្តាញទំនាក់ ទំនង សង្គម(Facebook) ក៏ដូចជាសាធារមតិ បានចោទជាសំណួរ អំពីករណីដែល មន្ទីរពេទ្យ ម៉ាលី យ៉ា នៅតែបន្តសកម្ម ភាព អាជីវកម្មរបស់ខ្លួនដដែលក្រោយ ពីបានចាក់ថ្នាំ បណ្តាលឱ្យសុគត ព្រះសង្ឃមួយអង្គ ដែលមានព្រះ កម្លាំង ពេញព្រះជន្មត្រឹមតែ២៤ព្រះវស្សា? ។ ជាងនេះទៅទៀត គេបានចោសទសួរ ទៅក្រុមមន្ត្រី ដែលចុះស៊ើបអង្កេតនោះ ថាៈតើមានអ្វីដែលត្រូវស៊ើប បើអ្វីៗ បញ្ជាក់ទាំងអស់ហើយថាៈ មន្ទីរពេទ្យ ម៉ាលីយ៉ាបានចាក់ថ្នាំមួយម្ជូល បណ្តាល ឱ្យព្រះសង្ឃ មួយអង្គ ដែលមានកម្លាំង ពេញសុគតភ្លាមៗ ។

តាមការផ្សាយ ពាណិជ្ជកម្មលើកញ្ចក់ទូរទស្សន៍ មន្ទីរ ពេទ្យឯកជនឈ្មោះម៉ាលីយ៉ានេះ បាន អួតអំពីភាពអស្ចារ្យរបស់ខ្លួន ក្នុង ការព្យាបាលជំងឺច្រើនប្រភេទ ។ ក៏ប៉ុន្តែ ការពិត គ្រាន់តែអ្នកជំងឺដុះសាច់បំពង់ក បន្តិចបន្តួចសោះ បែរជាគ្រូពេទ្យនៃ មន្ទីរពេទ្យ នេះចាក់ថ្នាំ បណ្តាលឱ្យស្លាប់ ទៅវិញ ។ តើករណីព្រះសង្ឃព្រះនាម នឹម វាន់នី ព្រះជន្ម២៤វស្សាដែលសុគត ក្រោមស្នាដៃ គ្រូ ពេទ្យ នៃមន្ទីរពេទ្យ ម៉ាលីយ៉ា ដែលបុគ្គលិកភាគច្រើន ជា ជនជាតិចិន ត្រូវបានបញ្ចប់ត្រឹមសង លុយ៦ពាន់ដុល្លារអាមេរិក ទៅ ក្រុមគ្រួសារជនរងគ្រោះប្ញុយ៉ាងណា? ។ តើក្រសួងសុខាភិបាល ចាត់វិធានការ យ៉ាងណា ចំពោះមន្ទីរពេទ្យដែលបង្កឱ្យមនុស្ស ស្លាប់ ដោយកំហុសបច្ចេក ទេសបែបនេះ?សំនួរទាំងនេះ មិនទាន់ ត្រូវបានស្ថាប័នពាក់ព័ន្ធរួម និងស្ថាប័ន តុលាការ មិនទាន់ ចេញមុខអះអាង បែបណានោះនៅឡើយទេ ចំពោះ រឿងនេះ? ។

ប្រភពពីសមត្ថកិច្ច និងអ្នក ជំងឺ ដែលចូលទៅពិនិត្យក្នុងមន្ទីរពេទ្យ ម៉ាលីយ៉ា បានឱ្យដឹងថាៈខាងមន្ទីរពេទ្យ បានព្យាយាមសម្រប សម្រួល ជាមួយ និងគ្រួសារជងរងគ្រោះ ដើម្បីឱ្យទទួល យកសំណងរដ្ឋប្បវេណី តាមការចាត់ តាំងណែនាំពីក្រុមមន្ត្រីជំនាញ ចៀស វាងមានបញ្ហាកើតឡើង ឈានដល់ ការបិទ ការធ្វើអាជីវកម្មមន្ទីរពេទ្យម៉ា លីយ៉ា ។

អធិការនគរបាលស្រុកជុំគិរី លោកគិត តារា បានប្រាប់អ្នកកាសែត ថាៈករណីសុគតព្រះសង្ឃព្រះនាម នឹម វណ្ណី ឥឡូវក្រុម គ្រួសារ បានដកពាក្យ បណ្តឹងវិញហើយ បន្ទាប់ពីខាងមន្ទីរ ពេទ្យ បានបង់ប្រាក់ឱ្យ៦០០០ដុល្លារ អាមេរិក ដើម្បីបប្ចាប់សំណុំ រឿងនេះ ។ ឯលោក សុខ សុគន្ធ ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ បានត្រឹម តែនិយាយថាៈ ករណីនេះកំពុងតែឱ្យ មន្ត្រីស៊ើបអង្កេតរឿងនេះ ដោយយក ចិត្តទុកដាក់បំផុត ពីព្រោះការប្រើថ្នាំ ស្ពឹកសម្រាប់ចាក់អ្នកជម្ងឺ មិនមែនចេះ តែប្រើបាន នោះ ទេ គ្រូពេទ្យត្រូវធ្វើតេស្ត ទៅលើអ្នកជំងឺសិនថាៈ តើគាត់មាន ប្រតិកម្មអ្វីខ្លះទៅនឹងថ្នាំ? ដូចជាមាន អាការៈរមាស់ ប្ញុកន្ទួល ទៅលើអ្នកជំងឺ ថ្នាំទាំងនោះ មិនអាចចាក់ទៅគាត់បាន បើចាក់ប្រាកដជាស្លាប់ ។ ខាងមន្ទីរ ជំនាញកំពុងតែស៊ើបអង្កេត តាម ដាន ថា តើគ្រូពេទ្យ បានធ្វើតេស្តអ្នកជំងឺ ត្រឹមត្រូវប្ញុមួយយ៉ាងណា? ទើបការ ចាក់ថ្នាំរហូតដល់ស្លាប់បែបនេះ? ។ ទោះបីយ៉ាង ណា ប្រជាពលរដ្ឋគ្មាន សង្ឃឹមថាៈភាពយុត្តិធម៌សង្គម នឹងមិន ត្រូវបានអនុវត្ត ទៅលើមន្ទីរពេទ្យម៉ាលី យ៉ានោះទេ ។

សូមបញ្ជាក់ថាៈ កាល ពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣ ព្រះសង្ឃ ព្រះនាមនឹម វណ្ណី ព្រះជន្ម២៤វស្សា គង់នៅវត្តអណ្តែត ឃុំថ្មី ស្រុក ជុំគិរី ខេត្តកំពត ដោយមានជំងឺដុះសាច់ក្នុង បំពង់ក បានគង់តាមម៉ូតូឌុបមកចូល សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ម៉ាលីយ៉ា​ដើម្បីពិនិត្យ និងឱ្យគ្រុមគ្រូ ពេទ្យនេះ ធ្វើការវះកាត់យុកដុំសាច់ នោះចេញ ប៉ុន្តែក្រោយពីគ្រូពេទ្យបាន ចាក់ថ្នាំ តែមិនដឹងថា ៖ ថ្នាំអ្វីនោះទេ ទំនងជាខុសបច្ចេកទេស បានធ្វើឱ្យ ព្រះសង្ឃរងគ្រោះ មានស្ថានភាព ប្រកាច់បែកពពុះមាត់ និងសន្លប់បាត់ ស្មារតី ។ រួចត្រូវបានក្រុមគ្រូពេទ្យ ម៉ាលីយ៉ាដឹកបញ្ជូន តាមរថយន្ត សង្គ្រោះបន្ទាន់ ឆ្ពោះទៅមន្ទីរពេទ្យ កាល់ម៉ែត ។

ប៉ុន្តែប្រភពព័ត៌មានខ្លះ បានឱ្យដឹងថាៈ ព្រះសង្ឃអង្គនេះ បាន សុគត តាំងពីនៅមន្ទីរពេទ្យម៉ាលីយ៉ា ម៉្លេះ ហើយការ​ដឹកបញ្ចូន​ទៅ​មន្ទីរពេទ្យ កាល់ម៉ែត គ្រាន់តែជាលេសមួយក្នុង ការគេចវេស ពីការទទួលខុសត្រូវតែ ប៉ុណ្ណោះ ៕
maliya_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី