រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់ គឺលោក អ៊ួន ឈិន ហើយបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន នៅចំណុចបន្ទប់E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី នៅស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ និង៣០នាទី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។
មន្ត្រីនគរបាលបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕