សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​បាន​លែង​ត្រី​គល់រាំង

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​បាន​លែង​ត្រី​គល់រាំង

​ខេត្ត​ក្រចេះ ៖ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទួល​មនោ​រម្យ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ បាន​ទៅ​រក​ត្រី​ទឹក​ពុល នៅ​បឹង​ជ្រ​លំភក់​ដោយ​នេសាទ​និង​ថ្នង បាន​ដង​បាន​ត្រី​គល់​រ៉ាំ​ង​មួយ​ក្បាល​ទំ​នង់​ប្រហែលជា ៣០ ទៅ​៤០ គីឡូក្រាម និង​បាន​ផ្ដល់​ដំណឹង​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ ដែល​សហការ​ជាមួយ​អង្គការ WWF ដើម្បី​យក​មក​លែង​នៅ​ទន្លេមេគង្គ​ខេត្ត​ក្រចេះ ។​

​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ មាន​មតិ​ថា ការលែង​ត្រី​គល់រាំង ដែល​ជា​ត្រី​កំពុង​រងគ្រោះ ដែល​ត្រូវ​ការពារ និង​អភិរក្ស និង​ស​ការី​របស់លោក​តែងតែ​ផ្សព្វផ្សាយ​គ្រប់​ដែន​នេសាទ ជា​ពិសេស​តាម​បណ្ដាល​សហគមន៍​នេសាទ វេទិការណ៍​សាធារណៈ និង​តាម​បណ្ដាល​អង្គប្រជុំ​ផ្សេងៗ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង ហើយ​នៅពេល​ដែល​នេសាទ​បាន​ត្រី​ដែល​កំពុង​រងគ្រោះ​ទាំងអស់នេះ ត្រូវ​ផ្ដល់​ដំណឹង​ជូន ដល់​សមត្ថកិច្ច​ជលផល តាមរយៈ​ទូរ​សព្ទ ដើម្បី​សមត្ថកិច្ច​ទៅ​នាំ​យក​មក​លែង​នៅ​ទន្លេមេគង្គ ៕
​ដោយ លោក កិះ ខន​

 

Filed in: ព័ត៌មានជាតិ