សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​អូសបន្លាយ​ការប្រកាស​សាលក្រម​ជាច្រើន​ខែតុលា​ការប្រកាស​ចាត់រ​បៀ​ប​ទៀត​ករណី​ឃាតកម្ម​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​!!

​បន្ទាប់​ពី​អូសបន្លាយ​ការប្រកាស​សាលក្រម​ជាច្រើន​ខែតុលា​ការប្រកាស​ចាត់រ​បៀ​ប​ទៀត​ករណី​ឃាតកម្ម​ឧកញ៉ា​អ៊ឹង​ម៉េង​ជឺ​!!

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស សាលក្រម​ក្នុង​សំណុំរឿង​បាញ់ សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​អាយុ​៥៣​ឆ្នាំ​ថៅកែ​ស៊ីម៉ង់តិ៍ សញ្ញា​ត្បូង​ពេជ្រ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​សង្កាត់ ទួល​ស្វាយព្រៃ ខណ្ឌចំការមន  ដោយ សម្រេច​ចាត់​របៀប​ទោះជា​ត្រូវ​បាន​ពន្យា​ពេល​៦​ខែ​រួច​មក​ហើយ​ក្តី ។​

​ចៅក្រម តុ​ប ឈុន​ហេង បាន​ប្រាប់​ពី​មូលហេតុ​ថា​៖ ការសម្រេច​ចាត់​របៀប​ធ្វើឡើង​តាម​មាត្រា​៣៣៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង បាន​ចាត់តាំង​ចៅក្រម​ទទួល បន្ទុក​មួយ​ដើម្បី​សាកសួរ និង ពិនិត្យ​បន្ថែម​ទៅ​លើ​ភស្តុតាង មួយចំនួន​ដូចជា​៖ ១. ពិនិត្យ​បន្ថែម​ទៅ​លើ​កំណត់ហេតុ​ពិនិត្យ សាកសព​ជនជាប់ចោទ​ឈ្មោះ​លី សៅ ដែល​បាន​ស្លាប់​នៅ ពេល​ជាប់ឃុំ​បណ្តោះអាសន្ន ទី​២. សាកសួរ​បន្ថែម​ទៅលើ មន្ត្រី​នគ​បាល​ដែល​បាន​យាមកាម​នៅ​កន្លែងកើតហេតុ ទី​៣. ស៊ើបសួរ​បន្ថែម​ទៅលើ​ប្រវត្តិ​ការងារ​របស់​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា ដែល​ជា​ជនដៃដល់ ទី​៤.​ចាត់តាំង​លោក​លី សុខ​ឡេង ជា​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ ជា​អ្នកទទួលបន្ទុក​។​

​សូមបញ្ជាក់​ថា​៖​សំណុំរឿង ឃាតកម្ម​ឧក​ញ៉​អ៊ឹង​ម៉េង​ជឺ បាន​ឆ្លងកាត់​ការជំនុំជម្រះ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ គឺមាន​តែ​ជនជាប់ចោទ​ដែល​ជា​អង្គរក្ស​ថោង​សារា​ត​ប៉ុណ្ណោះ​ចូលរួម​សវនាការ ឯ​ជនជាប់ចោទ​អ្នក មាន​ស្តុកស្តម​ឧកញ៉ា ថោង សារ៉ាត់ មិន​មាន​វត្តមាន​ក្នុង សវនាការ​នោះ​ទេ​តាំងពីដើម​មក​ហើយ រហូតមកដល់​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ក៏​នៅតែ​មិនមាន វត្ត​មាន​ដដែល​ដោយ​មេធាវី​បាន ដាក់​លិខិត​ជូន​តុលាការ ដោយ​អះអាង​ថា កូនក្តី​ខ្លួន​មាន បញ្ហា​សុខភាព​។​

​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នេះ​មាន​ជន​ជាប់ ចោទ​ទាំងអស់​៦​នាក់ ទី ១ . ឧកញ៉ា ថោង សារ៉ាត់ (​អ្នកផ្តើមគំនិត​) ២.​ឈ្មោះ សៀង វាសនា (​ជា​ជន​ដៃ ដល់ កាន់​កាំភ្លើង​ដើរចូល​ទៅ​បាញ់​មិន​ញញើត​ដៃ ពេល​ជនរងគ្រោះ​កំពុង​ចុះ​ពី​លើ​រថយន្ត បណ្តាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅមុខ​ហាង​លក់​ផ្លែឈើ ក្បែ​រង្វង់​មូល​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន កាលពី វេលា​ម៉ោង​ជាង​៧​យប់​ថ្ងៃ​ទី​២២ វិច្ឆឹកា ២០១៤ ។ ៣.​ឈ្មោះ កូយ ចាន់ថុល ៤.​ឈ្មោះ ឈុន ចិ​ត្រា ៥.​ឈ្មោះ មាស សម្បត្តិ និង​៦.​ឈ្មោះ លី សៅ ហៅ វី (​ស្លាប់​នៅក្នុង​ឃុំ​) ។​

​ជនជាប់ចោទ​ថោង សារ៉ាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី ជាប់​សង្ស័យ​ថា​ជា​មេខ្លោង​នៅ​ពី ក្រោយ​ការបាញ់ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ហើយ​ត្រូវបាន​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ ពន្ធនាគារ​ព្រៃ ស​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៥ ក្រោយពី​ត្រូវ​តំណាង​អយ្យការ​ចោទ ប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ សមគំនិត​និង​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៩​និង​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​នា​ថ្ងៃ​បញ្ចប់​សវនាការ​សួរដេញដោល លោក​ហ៊ឹង ប៉ុន​ថន ព្រះរាជអាជ្ញា​រង​និង​ជា​តំណាង​អយ្យការ​ក្នុង​រឿងក្ដី​នេះ បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ប្តឹង​សុំ​តំកល់​ចោទប្រកាន់​ទៅលើ​ឧកញ៉ា​ថោង សារ៉ាត់ និង​ក្រុម​អង្គរក្ស និង ស្នើ​តុលាការ​ផ្តន្ទាទោស ជនជាប់ចោទ​ទៅ​តាម​ច្បាប់​។ រីឯ​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ឲ្យ​គ្រួសារ​ជនរងគ្រោះ​បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្ដន្ទាទោស ក្រុម​ជនជាប់ចោទ​ឲ្យបាន​តឹងរឹង និង​ទាមទា​សំណង​ជំងឺ​ចិត្ត​ពី​មេ​ផ្ដើមគំនិត​ឈ្មោះ ថោង សារ៉ាត់ ចំនួន​៥០​លាន​ដុល្លារ និង​ពី​ក្រុម​ជនដៃដល់​ចំនួន​១០​លាន​ដុល្លារ​។​តែ​លទ្ធផល​បាន​ត្រឹម​ចាត់​របៀប​!!! ៕​

 

Filed in: ព័ត៌មានជាតិ