សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្មេងស្រី​ម្នាក់​លួច​បន្លំ​ចូល​ហ្វេ​ស​ប៊ុកលី​ហួ​វេលុយ​ត្រូវ​តុលាកា​បាត់ដំបង​ឃុំខ្លួន​

​ក្មេងស្រី​ម្នាក់​លួច​បន្លំ​ចូល​ហ្វេ​ស​ប៊ុកលី​ហួ​វេលុយ​ត្រូវ​តុលាកា​បាត់ដំបង​ឃុំខ្លួន​

ខេត្ត​បាត់ដំបង ៖  កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​ស្រី​ជំទង់​ម្នាក់​ត្រូវ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន ពីបទ «​ឆបោក​» យក​ប្រាក់​អស់​រាប់ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន «​លី​ហួរ​» វេរ​លុយ តាមរយៈ​ការបន្លំ​ធ្វើ​ជា​ភ្នាក់ងារ​ក្រុមហ៊ុន រួច​លួច​ចូល​ក្នុង​អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​របស់​ភ្នាក់ងារ​«​លី​ហួរ​» ។​

​នារី​សង្ស័យ ឈ្មោះ​ហង្ស គឹមអេង អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាលា​ឯកជន​ដ៏​ល្បី​មួយ​នៅក្នុង​ក្រុង​បាត់ដំបង និង​មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។  ។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បាន​ជា​ក្មេងស្រី​ម្នាក់​មាន​អាយុ​ត្រឹម​១៦​ឆ្នាំ​ឆ្លាត​យ៉ាងហ្នឹង​នោះទេ​?​។​

​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់ថា យុវ​សិស្ស​ឈ្មោះ​ហង្ស គឹមអេង នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ស្ថិត​នៅ​កន្លែង​ភ្នាក់ងារ​«​លី​ហួរ​»​វេរ​លុយ ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។​
ការឃាត់ខ្លួន​ក្មេងស្រី​វ័យ​១៦​ឆ្នាំនេះ ក្រោយ​ពី​តំណាង​ក្រុមហ៊ុន «​លី​ហួរ​» ប្រចាំ​ខេត្ត​បាត់ដំបង គឺ​លោក​កើ​ង វង្ស​ទ្រី​ឌី  ដាក់​ពាក្យបណ្ដឹង​សុំឲ្យ​ជួយ​អន្តរាគមន៍ ទៅលើ​ជន​មិន​ស្គាល់​មុខ ដែល​បាន​លួច​ចូល​ក្នុង​អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​ភ្នាក់ងា​រវេរ​លុយ​របស់​ក្រុមហ៊ុន ហើយ​បាន​ឆាត​ប្រាប់​ឲ្យ​ភ្នាក់ងារ​ដូចគ្នា​វេរ​លុយ​ឲ្យ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ ដែល​ជន​នោះ​ផ្ដល់​ជួន​។​

​តំណាង​ក្រុមហ៊ុន «​លី​ហួរ​» វេរ​លុយ​ប្រចាំ​ខេត្ត​បាត់ដំបង លោក​កើង វង្ស​ទ្រី​ឌី បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា ក្មេង​ស្រី​រូប​នេះ បាន​បន្លំ​ធ្វើ​ជា​ភ្នាក់ងារ «​លី​ហួរ​» វេរ​លុយ ប្រចាំ​ខេត្ត​ព្រះសីហនុ ហើយ​បាន​លួច​ចូល​ក្នុង​អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​របស់​ភ្នាក់ងារ «​លី​ហួរ​» ២​នាក់ ដើម្បី​បោក​យក​លុយ​ពី​ក្រុមហ៊ុន ។​

​ក្រោយ​ពី​ចូលក្នុង​អា​ខោ​ន​ភ្នាក់ងារ «​លី​ហួរ​» ហើយ នាង​បាន​ឆាត​ទៅកាន់​ភ្នាក់ងារ​ដទៃទៀត ដោយ​ប្រាប់​ឲ្យ​ភ្នាក់ងា​រនោះ វេរ​លុយ​ម្ដង​១,០០០​ដុល្លារៗ ដោយ​ប្រាប់ថា វេរ​ឲ្យ​អតិថិជន ហើយ​នាង​បាន​ប្រាប់​ទាំង​លេខ​ទូរស័ព្ទ​របស់​អ្នក​ចាំ​ទ​ទូល​លុយ​នោះ​ទៀតផង ៕

 

Filed in: ព័ត៌មានជាតិ