សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​និង​អស់​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ប្រសិនបើ​មាន​ជំនួយ​បន្ថែម​ពី​ប្រទេស​ចិន​

កម្ពុជា​និង​អស់​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ប្រសិនបើ​មាន​ជំនួយ​បន្ថែម​ពី​ប្រទេស​ចិន​

ភ្នំពេញ​៖ លោក សេរី កុសល ទេស​រដ្ឋមន្ត្រី​ទទួល បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ មីន​កម្ពុជា បាន​បញ្ជាក់​ឲ្យដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ វិច្ឆិកា​នេះ​ថា​៖ កម្ពុជា​ជា​ប្រទេស​ធា្ល​ប់​ទទួល​រងគ្រោះ​នូវ​គ្រាប់បែក និង​សំណល់ មិន​ទាន់​ផ្ទុះ​ជាច្រើន ក្នុងនោះ មានតែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទេ ដែល​អាច​ជួយ​បំបាត់ គ្រាប់មីន និង សំណល់​មិនទាន់​ផ្ទុះ​ទាំងនោះ​បាន​។​

​លោក សេរី កុសល ថ្លែងប្រាប់ មុន​ការធ្វើ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​ដោះមីន​, ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដល់​សិក្ខាកាម​កម្ពុជា ដែល​បាន និង កំពុង​បណ្តុះបណ្តាល​នៅ​ប្រទេស​ចិន​ចំនួន​៣០​នាក់​។ ឯកឧត្តម​បញ្ជាក់ថា កម្ពុជា​មាន​ចក្ខុវិស័យ ដើម្បី ឈានទៅរក​ការបោសម្អា​ត​មីន​នៅ​កម្ពុជា ឱ្យបាន​មុន​ឆ្នាំ​២០២៥ ជាពិសេស នៅពេល​ដែល​ភាគី​ចិន យល់ ព្រម​ផ្ដល់ជំនួយ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣៧០​លាន​ដុល្លារ​នោះ​។​

​លោក​បន្តថា​៖ ប្រទេស​ចិន បាន​ចូលរួម​សកម្មភាព​ច្រើន​បំផុត ក្នុង​ការផ្តល់​ជំនួយ​ដល់​កម្ពុជា​ឥត​សំណង ដែល​នេះ​ជា​គោល​ការណ៏​មនុស្សធម៏ រួមមាន​ទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​មានការ ចូលរួម​ថវិកា​សាងសង់​មជ្ឈមណ្ឌល​កំចាត់​មីន​អាស៊ាន ដោយ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ឬ​នាយក​ប្រត្តិបត្ត​ផងដែរ ដែល​ការសាងសង់​នោះ ចំនាយ​ទឹកប្រាក់​ជាង​២​សែន​ដុល្លា​សហរដ្ឋអាមេរិក​។​

​ទាក់ទង​សកម្មភាព​ដោះមីន​នៅ​កម្ពុជា លោក​ក៏​មាន​បំណង​ស្នើ​ទៅ​ប្រទេស​ចិន អោយ​ជួយ​ជ្រោមជ្រែង បន្ថែម​លើ​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស និង ជំនាញ​ពិនិត្យ​ទៅលើ​គ្រាប់បែក​គីមី​នៅ​កម្ពុជា​ផង​ដែរ​។​

​លោក​បញ្ជាក់ថា​៖ ការទទួលខុសត្រូវ​លើ​អតីត កាល​នៅ​កម្ពុជា គឺ​មិន​មាន​ការប្រកាន់​ថា ជា​របស់ អ្នកណា​នោះ​ទេ ដែល​អ្វី​សំខាន់ គឺ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ការអភិវឌ្ឍ នៃ​ប្រទេស​ជាតិ​ទាំងមូល ៕

 

Filed in: ព័ត៌មានជាតិ