សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់​ក្រុង​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​វិទ្យាល័យ ហ៊ុន សែន មណ្ឌល​គី​រី​

ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់​ក្រុង​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​វិទ្យាល័យ ហ៊ុន សែន មណ្ឌល​គី​រី​

មណ្ឌលគិរី ៖ គ្រឿងញៀន ផ្លូវ និង​ទឹក ជា​បញ្ហា​សំខាន់​ដែល​ប្រជាពលរដ្ឋ បានលើកឡើង ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់​ក្រុង នៅ​បរិវេណ​តារាង​បាល់ទាត់ នៃ​វិទ្យាល័យ ហ៊ុន​សែន មណ្ឌលគិរី ស្ថិតនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ ទី ១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នេះ​។​

​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ និង​តស៊ូ​មតិ​ជា​មួយ​ប្រជាពលរដ្ឋ​ពេញ​មួយ​ព្រឹក ជា​លទ្ធផល​ត្រូវបាន​អាជ្ញាធរ​ពាក់ព័ន្ធ មន្ត្រី​ជំនាញ និង​តាម​ស្ថាប័ន​ផងដែរ បាន​ធ្វើ​ការបកស្រាយ​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន ទី​១​បញ្ហា​គ្រៀង​ញៀន ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡៅ​ការលើកឡើង​ថា មាន​ការព្រួយបារម្ភ ចំពោះ​អ្នកប្រើប្រាស់​មាន​ការកើនឡើង ធ្វើអោយ​ពួកគាត់​មាន​ការភ័យខ្លាច នៅ​ភាពអសន្តិសុខ​ផ្សេងៗ ត្រូវបាន​លោក​អធិការរង​ក្រុង​បកស្រាយ​ថា សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន បាន​ចុះ​ទៅ ជាក់ស្តែង​ហើយ តែ​មិន​ទាន់​ចាប់បាន ដោយ​ប្រទះ​ឃើញ​តែ សំណល់​ភស្តុតាង​ខ្លះៗ​តែប៉ុណ្ណោះ​។ ដូច្នេះ​លោក សំណូមពរ​អោយ ប្រជាពលរដ្ឋ​មេត្តា​ជួយ​សហការ​បន្ថែម ចំពោះ​ការ​កំណត់​មុខសញ្ញា​គ្រឿងញៀន​នេះ​។​

​ទី​២ បញ្ហា​ផ្លូវ ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ផ្លូវ​៣៩២​នៅ​ភូមិ​ចំការ​តែ មាន​ការខូចខាត​ខ្លាំង ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ត្រូវបាន​ប្រធាន​មន្ទីរ សាធារណៈការ​និង​ដឹកជញ្ជូន លោក ម៉ៅ ធន​នា​រក្ស លើកឡើងថា គម្រោង​ផ្លូវ​នោះ លោក​បាន​ធ្វើការ​ធ្វើសំណើ​ឡើង​ទៅ​ថ្នាក់​ក្រសួង​រួច​ហើយ​។ លោក​បាន​បញ្ជាក់ថា ការធ្វើ​ផ្លូវ​គឺ​ទទួល​កញ្ជប់​ថវិកា​ពី​ក្រសួង ហើយ​ស្ថិត​ក្នុង​ទិសដៅ​អាទិភាព ទើប​ទទួលបាន​គម្រោង​ធ្វើ​ផ្លូវ​មុនគេ ដូចនេះ​សូម​ប្រជាពលរដ្ឋ​អធ្យាស្រ័យ ចំពោះ​ផ្លូវ​មួយចំនួន​ដែល​មិនទាន់​អភិវឌ្ឍន៍​។​

​ទី​៣ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ ភូមិ​ឡៅ​ការ​ត្អូញត្អែ​ថា ពួកគាត់​ខ្វះ​ទឹក​ប្រើប្រាស់ ត្រូវការ​អណ្តូង​ទឹកជា​ចាំបាច់ ហើយ​ពួកគាត់​បាន​សំណូមពរ​ជា​ច្រើនលើក​ច្រើនសារ តែ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​សមរម្យ​សំរា​ប់ពួ​គាត់​នោះទេ​។ បញ្ហា​នេះ ត្រូវបាន​អភិបាល​ក្រុង​សែន​មនោ​រម្យ លោក ឡុង វិបុល ស្រាយ​បំភ្លឺថា លោក​ព្រមទាំង​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​សិក្សា​ហើយ តែ​ជា​លទ្ធផល នៅ​ភូមិ​ឡៅ​ការ​មាន​ការពិបាក ក្នុង​ការជីក​អណ្តូង ព្រោះ​ជីក​ទៅ​មិន​ចេញ​ទឹក​នោះទេ​។

​ដើម្បី​ជា​ការសម្រួល​ដល់​ប្រជាពលរដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី លោក លី សាមិ បាន​បញ្ជាក់បន្ថែម​ថា លោក​និង​ពិភាគ្សា​ជាមួយ​មន្ទីរ សិប្បកម្ម​និង​ឧស្សាហកម្ម ដើម្បី​សម្រួល​ជួយ​ត​បណ្តាញ​ទឹកស្អាត​ទៅកាន់​ទីនោះ​៕

 

2015_11_17a (1) 2015_11_17a (2) 2015_11_17a (3) 2015_11_17a (4)

Filed in: ព័ត៌មានជាតិ