រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ម៉ូតូកង់បីដែលផលិតនៅប្រទេសឥណ្ឌាចំនួន១០៤គ្រឿងត្រូវបានពាក់ស្លាកលេខរួចរាល់ បន្ទាប់ពីមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ អោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចុះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញរៀបចំបំពេញបែបបទចុះបញ្ជីធ្វើស្លាកលេខជូនម៉ូតូកង់បីទាំងអស់ដែលបានចាប់ឃាត់ទុកនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញផ្ទាល់ ដោយពុំមានការផាកពិន័យអ្វីឡើយក្រៅតែពីបង់ថ្លៃសេវាធ្វើផ្លាក លេខចំនួន៤៧០០០រៀល តែប៉ុណ្ណោះ៕