សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រី​ស្អាត​ដែល​ហង្ស​មាស​ពេញចិត្ត​ចង់បាន​ថត​ជំនួស​សាន​ស្រី​ឡៃ​ប្រកែក​!

​ស្រី​ស្អាត​ដែល​ហង្ស​មាស​ពេញចិត្ត​ចង់បាន​ថត​ជំនួស​សាន​ស្រី​ឡៃ​ប្រកែក​!

​ភ្នំពេញ ​៖ ​ក្មេងស្រី​ម្នាក់​នេះ​មាន​មុខមាត់​ដូច សាន ស្រី​ឡៃ នាង​ឈ្មោះ ពុត រតនា ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​ដៅ​សម្រាប់​ជ្រើស​ឲ្យ​ដើរតួ​ជំនួស​ដើម្បី​បញ្ចប់​សាច់រឿង​។​តែ​ជា​អកុសល​ក​ញ្ញ ពុត រតនា បានប្រកែក​។​នាង​បាន  ប្រាប់ កាសែត​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ថា ក្រុមគ្រួសារ​របស់​នាង​មិន​អោយ​ថត​នោះទេ ក៏​ព្រោះតែ​មាន​ចំណុច​ខ្លះ ដែល​ដូចគ្នា​ពេក ជាពិសេស អាយុ​តែម្តង ។ ក្រៅ​ពី​គ្រួសា នាង​ក៏​យល់សប្តិ មិន​ល្អ​ដែរ​។​ទោះជា​យ៉ាងណា កញ្ញក៏​អរគុណ ដល់​ហង្ស​មាស ដែល​ផ្តល់​ឱកាស​ល្អ​មួយ​នេះ​ចំពោះ​នាង​។​សូមបញ្ជាក់​ថា​ក្រោយ​ពី​សាន ស្រី​ឡៃ​ដែល​កំពុង​ថត ថត​រឿង «​រាជ​នី​ភូមិគ្រឹះ​» និង​រឿង​«​បិសាច​ក្រមុំ​គួរអោយ​ស្រលាញ់​»​ត្រូវ​ប្តី​បាញ់​សម្លាប់​ធ្វើឲ្យ​ខ្សែភាព​យន្តនេះ ជួប​នូវ​បញ្ហា​។​

​ប៉ុន្តែ​ក៏​ស្រាប់តែ​លឺថា មាន​តារា​ស្រី​ម្នាក់​មាន​មុខមាត់ ដូច​សាន ស្រី​ឡៃ នឹង​ត្រូវ​បាន​ខាង​ហង្ស​មាស​ហៅ​មក​មើល​មុខ និង​រូបរាង តែ​ជា​លទ្ធផល​ចុងក្រោយ សាមីខ្លួន​មិន​ទទួល​ថត ៕

 

Filed in: ព័ត៌មានជាតិ