សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន​៖​កម្ពុជា​និង​មានឱកាស​ស្រូប យក​ភ្ញៀវទេសចរ កាន់តែ​ច្រើន​មក​កម្ពុជា តាមរយៈ​ពិ​ព័រណ៌វប្បធម៌​ពិភពលោក​ក្រុង​ហូជីមិញ​-​ឃ្យុ​ង​យូ

លោកស្រី ម៉ែន សំអន​៖​កម្ពុជា​និង​មានឱកាស​ស្រូប យក​ភ្ញៀវទេសចរ កាន់តែ​ច្រើន​មក​កម្ពុជា តាមរយៈ​ពិ​ព័រណ៌វប្បធម៌​ពិភពលោក​ក្រុង​ហូជីមិញ​-​ឃ្យុ​ង​យូ

ភ្នំពេញ​៖ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​តំណាង​សម្ដេច​តេជោ​ហ៊ុន សែន  បាន​ធ្វើ​មាតុភូមិ​និវត្ត ពី​ប្រទេស​វៀតណាម​បន្ទាប់​ពី​ចូលរួម ពិ​ព័រណ៌វប្បធម៌​ពិភពលោក​ក្រុង​ហូជីមិញ​-​ឃ្យុ​ង​យូ ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧  បានបញ្ជាក់​ថា​៖ កម្ពុជា​និង​មានឱកាស​ទាក់ទាញ​ភ្ញៀវទេសចរ កាន់​ច្រើនឡើង ចូលមក​កម្ពុជា តាមរយៈ​ពិ​ព័រណ៏វប្បធម៌​ពិភពលោក​ក្រុង​ហូជីមិញ ឃ្យុ​ង​យូ នៅ​ប្រទេស​វៀតណាម  ។

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក ចាប សុថា​រិទ្ធ នាយក​ខុទ្ទកាល័យ លោកស្រី​ម៉ែន សំអន ។

​លោក ចាប សុថា​រិទ្ធ  បានបញ្ជាក់​ថា​៖ ពិ​ព័​រណ៏ វប្បធម៌ ពិភពលោក​នេះ គឺ​ប្រារព្ធ​ឡើង​ចំពេល ដែល​ម្ពុ​ជា វៀតណាម​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ ខួប​ទំនាក់ទំនង​ការទូត​និង​ជា​ខួប​ទី​២០​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា ជាមួយ​ប្រទេស​កូរ៉េ និង​ជា​ខួប​ទី​១១​នៃ​ការបង្កើត ពិ​ព័រណ៌វប្បធម៌​-​ឃ្យុ​ង​យូ អង្គរ​នៅ​ខេត្ត​សៀមរាប​អង្គរ​។​

​លោក​បាន​បន្ដថា​៖  ការតាំង ពណ៌​វប្បធម៌​ពិភព លោក​ក្រុង​ហូជីមិញ​-​ឃ្យុ​ង​យូ នេះ​គឺជា​ការផ្លាស់ ប្តូរ​នូវ​វប្បធម៌​និង​សិល្បៈ​នៃ​បណ្តា​ប្រទេស ក្នុង​ពិភព លោក​ក៏ដូចជា​ការចែករំលែក​គំ និតនៃការ​ការពារ​បេតិក ភណ្ឌ​ពិភពលោក​និង​ណែនាំ​ផ្សព្វផ្សាយ​វប្បធម៌​នៃ​បណ្តា ប្រ ទេស​នីមួយៗ​ឲ្យ​ពិភពលោក​បាន​ស្គាល់​។  តាមរយៈ ពណ៌​វប្បធម៌​ពិភពលោក​ក្រុង​ហូជីមិញ​-​ឃ្យុ​ង​យូ​នេះដែរ​ពិភពលោក​កាន់តែ​យល់ដឹង​អំពី​វប្បធម៌​និង​សិល្បៈ ពិភពលោក​ជាពិសេស​វប្បធម៌​កូរ៉េ វៀតណាម និង​កម្ពុជា ដែល មាន​ភាព​ទាក់ ទាញ​និង​សំបូរបែប​ដែល​នឹង​ទាក់ទាញ​ទេសចរណ៏​ឲ្យមក​ទស្សនា​ប្រទេស​ទាំង នេះ កាន់តែ​ច្រើន​ថែមទៀត​។  នៅក្នុង ពណ៌​វប្បធម៌​ពិភពលោក​ក្រុង​ហូជីមិញ​-​ឃ្យុ​ង​យូ​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ភាគី​កម្ពុជា មានការ ចូលរួម​តាំង​ពិ​ពណ៌ និង​សម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ​ដូចជា​សិល្បៈ​របាំ​អប្សរា​,​របាំ​ក្ងោក​,​របាំ​គោះត្រឡោក និង​របាំ​មួយចំនួនទៀត​ដែល​ជា​វប្បធម៌ និង​ប្រពៃណី របស់​ខ្មែរ ទៅ​បង្ហាញ​នៅក្នុង​ពិ​ព័​រណ៏​នោះ  ។​

​យើង​ពិត ជា​មិន​អាច​បំភ្លេច​បាន​ទេ​កាលពី​ឆ្នាំ ២០០៦​ដែល​ពិ​ព័​រណ៌​ដូចគ្នានេះ បានធ្វើ ឡើង​នៅ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅពេលនោះ ព្រឹត្តិការណ៏​ដ៏​អស្ចារ្យ​នោះ​ត្រូវ​បាន​ចូលរួម​ដោយ​ប្រទេស​ជាង​៣០​និង​បាន នាំ​ជោគជ័យ​យ៉ាង​ធំ​សម្បើម​ដោយ​ទាក់ទាញ​ទស្សនិកជន​កម្ពុជា និង​បរទេស ប្រហែល​ជាង​១​លាន​នាក់​ចូល​ទស្សនា ជា​។​លទ្ធផល​កំនើន​ទេសចរណ៏​ចូល​ទស្សនា កម្ពុជា​កើនឡើង​រាល់​ឆ្នាំ​។​

​លោក ចាប សុថា​រិទ្ធ បាន​បន្ដថា​៖ ឆ្នាំ​នេះ​ព្រឹត្តិ ការណ៏ ដូចគ្នា​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហូជីមិញ​ដែល​ជា​ទីក្រុង​មួយ​ដ៏​ល្បី ល្បាញ​ដោយ​មាន​ការ ទទួលស្គាល់​ពី​អង្គ ការ​យូណេស្កូ​លើ​ភាព​ឆ្នើម នៃ ប្រវត្តិ សាស្ត្រ ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ​៕

 

 

Filed in: ព័ត៌មានជាតិ