សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី​ម៉ែន សំអន​៖ ផ្ដាំផ្ញើ​សិល្បករ​កម្ពុជា​ខំ សម្ដែង​ឲ្យបាន​ល្អ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​ទៅ កាន់​ពិភពលោក ក្នុង​ពិព័រណ៍​វប្បធម៌​ពិភពលោក​ហូជីមិញ​-​ឃ្យុ​ង​យូ​

លោកស្រី​ម៉ែន សំអន​៖ ផ្ដាំផ្ញើ​សិល្បករ​កម្ពុជា​ខំ សម្ដែង​ឲ្យបាន​ល្អ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​ទៅ កាន់​ពិភពលោក ក្នុង​ពិព័រណ៍​វប្បធម៌​ពិភពលោក​ហូជីមិញ​-​ឃ្យុ​ង​យូ​

ហូជីមិញ​៖  លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ផ្ដាំផ្ញើ​ក្រុម​សិល្បករ​កម្ពុជា​ត្រូវ​ខំប្រឹង​សម្ដែង​ឲ្យបាន​ល្អ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ ទៅកាន់​ពិភពលោក ក្នុង​ពិព័រណ៍​វប្បធម៌​ពិភពលោក ហូជីមិញ​-​ឃ្យុ​ង​យូ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀត ណា​ម ដែល​បាននិងកំពុង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។​

​ការ​ផ្ដាំផ្ញើ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ក្រុម​សិល្បករ កម្ពុជា សរុប​៣០​នាក់ ដែល​បាន​ទៅ​សម្តែង​ជូន​ដល់​កម្មវិធី​ពិព័រណ៍​វប្បធម៌​ពិ​ព​ភ​លោក​ហូ​ជី​មី​ញ​-​ឃ្យុ​ង​យូ​ខាងលើ​ទី​៩ នេះ ។

​ក្នុងឱកាស​នោះ លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន បញ្ជាក់ថា​៖  ពិភពលោក​នឹង​កាន់តែ​យល់ដឹង​ពី​វប្បធម៌ និង​សិល្បៈ​របស់​កម្ពុជា ប្រកប​ដោយ​ភាព​ទាក់ទាញ និង​សម្បូរបែប ពិសេស​ជា​ការរួមចំណែក​ទាក់ទាញ​ទេសចរ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ប្រទេស​កម្ពុ​ជា​កាន់តែ​ច្រើនឡើង​ផងដែរ​។​

​លោកស្រី​ថែមទាំង​បាន​ពាំនាំ​ផ្តាំផ្ញើ​សាកសួ​រសុខ​ទុក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​សិល្បករ​ទាំងអស់គ្នា​ផងដែរ​។ ជាមួយគ្នា​នោះ លោកស្រី​ក៏​បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជា ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​វប្បធម៌​ក៏បាន​រីកចម្រើន​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើឲ្យ​សិល្បករ​ទាំងអស់គ្នា មាន​ឱកាស​បាន​មក​សម្តែង​នាពេលនេះ​។​

​លោកស្រី ម៉ែន សំអន បាន​ផ្តាំផ្ញើ​ឲ្យ​សិល្បករ​កម្ពុជា​ទាំងអស់គ្នា ត្រូវខិតខំ​សម្តែង​សិល្បៈ​ឲ្យបាន​ល្អ និង​ត្រូវ​ចេះ​គោរព​វិន័យ​ក្នុង​ក្រុម​ឲ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចេះ​សាមគ្គី​គ្នា​ដូច​ជា​បងប្អូន ព្រោះ​តាម​រយៈ​អ្នក​ទាំងអស់​គ្នា​នា​ពេល​នេះ គឺជា​ការផ្សព្វផ្សាយ​នូវ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ជូន​ដល់​អន្តរជាតិ ឲ្យបាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែមទៀត​៕

 

 

Filed in: ព័ត៌មានជាតិ