សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៦​នាក់​ប្រកាស​ភ្នាល់​ជាមួយ​សម្តេច​តេជោ​រឿង​រំលាយឬ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៦​នាក់​ប្រកាស​ភ្នាល់​ជាមួយ​សម្តេច​តេជោ​រឿង​រំលាយឬ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

​ភ្នំពេញ​៖​នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា​មាន​មន្ត្រី និង​ជា​សកម្មជន​មកពី​គណបក្ស​ប្រឆាំង ចំនួន​៥​នាក់​ទៀត បានប្រកាស​ភ្នាល់ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ដោយ​ដាក់​ទឹកប្រាក់ ក្នុង​ម្នាក់​១០០០​ដុល្លារ​។ បន្ទាប់​ពី​យុវជន​ម្នាក់ ដែល​បាន​ចេញមុខ​ភ្នាល់ ទល់​នឹង​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៩​វិច្ឆិកា​រួច ។ នេះ​បើ​តាម​គេហទំព័រ​មួយ​ឈ្មោះ​មនោ​រម្យ​។  មន្ត្រី​ទាំង​៥​រូបនោះ រួមមាន​លោក ហេង ដា​ណារ៉ូ សមាជិកសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង – លោក ញឹម គឹម​ញ៉ុល អនុប្រធាន​ក្រុមការងារ ព្រះសីហនុ , លោក សុភ័ណ្ឌ ឡា​រី សមាជិក​ក្រុមការងារ កំពង់ចាម ,​លោក សួន ចំរើន សមាជិក​ក្រុមការងារ បាត់ដំបង និង​លោក អែម ប៊ុន​ណា​រិទ្ធ សមាជិក​ក្រុមការងារ ពោធិ៍សាត់​ដោយ​ដាក់​ក្នុង​ម្នាក់​១០០០​ដុល្លារ​អាមេរិក​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ថ្ងៃ ទី​៨ ខែវិច្ឆិកា​ថ្លែង​នៅ​ចំពោះ​កម្មករ​កម្មការិនី ច្រើន​ពាន់​នាក់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លេង​ល្បែង​ភ្នាល់ ជាទូទៅ​មួយ​លើ​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ នៅពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​សុំ​រំលាយ​គណបក្សជំទាស់  ដែល​មាន​រូប​សម្តេច ជា​មេ​ស៊ីសង​។​

«​អ្នក​ដែល​ចង់​ភ្នាល់ ក៏​ភ្នាល់​ទៅ មួយ​ចាក់​មួយ​រយ​ទៅ គឺ​អា​រំលាយ ឬ​មិន​រំលាយ​ហ្នឹង​។ តាម​ហាង​គុយទាវ នាំ​គ្នា​ចាក់​ទៅ​! ទៅ​! បើក​ម៉ា​សេរី ឲ្យ​នាំគ្នា​ចាក់​! បើ​[​មិន​]​រំលាយ ឲ្យមក​ទារលុយ​ពី​ខ្ញុំ (…) ឥឡូវ​ចាក់​ភ្នាល់​ទៅ​! បើ​រំលាយ​ស៊ី​តែ ១​ទេ បើ​អត់​រំលាយ​សង​១០០​។ អ្នកណា​ចាញ់ មក​ទារ​ពី​ខ្ញុំ​។​»​។​

​ក្រោយពី​ការប្រកាស​នោះ មាន​យុវជន​ម្នាក់ ឈ្មោះ សាន ប៊ុន​ឆាយ ចេញមុខ​កាល​ពី​ម្សិលម៉ិញ មក​ភ្នាល់​ទល់នឹង​លោក ដោយ​ដាក់​ទឹកប្រាក់ ១០០០​ដុល្លារ​។ យុវជន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ លោក​នឹង​ផ្ញើរ​១០០០​ដុល្លារ ជូន​លោកនាយក​រដ្ឋមន្ត្រី តាម​វី​ង (Wing)​។ តែ​បើ​គណបក្ស​ប្រឆាំង នៅ​ជ្រងោរៗ​ដដែល​ទេ លោក ប៊ុន​ឆាយ ថា​លោក ហ៊ុន សែន ត្រូវ​សង​ថ្លៃ​ភ្នាល់​ចាញ់ ចំនួន ១០០ ០០០​ដុល្លារ ឲ្យមក​លោក​វិញ​។​

​គេ​មិនដឹងថា​តើ​នឹង​មាន​ការ​ស៊ីសង​យ៉ាងម៉េច​នោះ​ទេ​ករណីយ៍​ភ្នាល់​រឿង​នយោបាយ​ចឹង​នោះ​។​តែ​តាម​ទម្លាប់​នៃ​ល្បែង​នយោបាយ​គឺថា​បើ​ឈ្នះ​នឹង​ក្លាយជា​ស្តេច​អ្នក​ចា​ញ៉​ត្រូវ​ជាប់គុក​រត់ចោលស្រុក​ឬ​ធ្ង់​ជាង​នេះ​គឺ​ដេក​មុង​ឈើ​តែ​ប៉ុណ្ណោះ​។​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជុំវិញ​រឿង​មាន​គេ​ចេញមុខ​ភ្នាល់​នេះ​នៅឡើយ​។​

 

Filed in: ព័ត៌មានជាតិ