សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិត​២០០​គ្រឿង ត្រូវបាន​កម្លាំង សមត្ថកិច្ច​ឃាត់ទុក​នៅ​ស្នងការ​នគរបាល ព្រោះ​គ្មាន​ស្លាក​លេខ

​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិត​២០០​គ្រឿង ត្រូវបាន​កម្លាំង សមត្ថកិច្ច​ឃាត់ទុក​នៅ​ស្នងការ​នគរបាល ព្រោះ​គ្មាន​ស្លាក​លេខ

​ភ្នំពេញ​៖ ម៉ូតូ​កង់​បី​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដែល​គេ​ស្គាល់​ថា ជា​កង់​បី​រត់​ឈ្នួល​គិត​គីឡូ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ឃាត់​ទុក ប្រមាណ​១៧០​គ្រឿង ព្រោះ​តែ​ពុំ​បាន​ចុះបញ្ជី និង​បំពាក់​ស្លាក​លេខ​បាន​ត្រឹម​ត្រូវបាន​ច្បាប់​កំណត់ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក៏ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ការខ្វះខាត​ជីវភាព​របស់​ម្ចាស់​ម៉ូតូ​កង់​បី​មួយចំនួន ក៏ដូចជា​ដើម្បី​សម្រួល​ការងារ​ដល់​បង​ប្អូន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់​មន្ត្រី​ជំនាញ រៀបចំ​បំពេញបែបបទ​ចុះបញ្ជី ធ្វើ​ស្លាក​លេខ​ជូន​ម៉ូតូ​កង់​បី​ទាំងអស់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្ទាល់ ដោយ​ពុំ​មាន​ការផាកពិន័យ ចាប់​ពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្អែក​នេះ​តែម្តង​។​

​ហេតុដូច្នេះ​ហើយ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ​កង់​បី​ដែល​កំពុង​រក្សាទុក​នៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ទៅ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ឲ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​បញ្ជាក់​ជូន​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំ​មាន​ចេតនា​បង្ក​ការរំខាន ឬ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ របស់​បងប្អូន​ម្ចាស់​ម៉ូតូ​កង់​បី​ខាងលើ​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​នេះ​ជា​ការអនុវត្ត​ច្បាប់ ពិសេស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​នីតិរដ្ឋ​តែប៉ុណ្ណោះ ។

​សូមបញ្ជាក់​ថា​៖ ឯកសារ​ដែល​ភ្ជាប់​សំរាប់​ចុះបញ្ជី​មានៈ​១-​ក្រដាស់​ពន្ធ​នាំចូល ។​២-​សំបុត្រ​ឃ្លាំង​ម៉ូតូ​។ ៣-​អត្តសញ្ញាណ​បណ្ណ​នៅ​ភ្នំពេញ ៕

 

Filed in: ព័ត៌មានជាតិ