សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បេ​ក្ខ​នារី​បរ​វ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​វត្តមាន​នៅ​ប្រាសាទ​សម្បូណ៍​ព្រៃគុក​!

បេ​ក្ខ​នារី​បរ​វ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​វត្តមាន​នៅ​ប្រាសាទ​សម្បូណ៍​ព្រៃគុក​!

​កំពង់ធំ​៖ ក្រោយពី​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ រួចមក នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក បាន​ធ្វើឲ្យ​ពិភពលោក​កាន់តែស្គាល់​ជាថ្មី​ម្ដងទៀត តាមរយៈ​វត្តមាន​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ និង​ក្រុមបេក្ខ​នារី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ចំនួន​៦៥​ប្រទេស (​រួម​ទាំង​កម្ពុជា​) នេះ ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​រដ្ឋបាល​ខេត្ត​កំពង់ធំ ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត សុខ លូ ។​

​សូមជម្រាបថា តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ចម្ងាយ​ប្រមាណ ២៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាម​ផ្លូវជាតិ​លេខ​៦៤ បត់​ស្តាំ​តាម​ផ្លូវកូន​ត្នោត​។ តំបន់​ប្រាសាទ​នេះ ជា​រាជធានី​ខ្មែរ​បុរាណ​នា​សម័យ​ចេនឡា មានឈ្មោះ​ថា «​ឥសាន​បុរៈ​» និង​ជា​មជ្ឈមណ្ឌល​សាសនា​ដ៏​ធំ កសាង​ឡើង​ក្នុង​វ​ជ្ជកា​ល​ព្រះបាទ​ឥសាន​វរ្ម័ន​ទី​១ អំឡុង​សតវត្ស​ទី​៧ ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ​។​

​ក្រុម​ប្រាសាទ​នេះ​សាងសង់ឡើង​អំពី​ឥដ្ឋតាន់ ថ្ម​បាយក្រៀម និង​ថ្មភក់ មាន​រូបចម្លាក់​ដ៏​ច្រើន​សម្បូរបែប ដែល​ត្រូវ​បាន​រចនា​លម្អ​លើ​ជញ្ជាំង​ប្រាសាទ កំពែង​ប្រាសាទ និង​មាន​រូបចម្លាក់​ព្រះ​សិវៈ និង​ព្រះ​មហេសី​របស់​ព្រះអង្គ តម្កល់​ក្នុង​ប្រាសាទ​មួយចំនួន​ផងដែរ​។​

​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា នៅ​តំបន់​នោះ​មាន​ប្រាសាទ​តូច​ធំ​ប្រមាណ ២៩៣​ប្រាង្គ ដែល​ចែកចេញ​ជា​៣​ក្រុម​ធំៗ រួមមាន​៖ ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទតោ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ​។ តំបន់​ប្រាសាទ​ក្នុង​រាជធានី មាន​បណ្ដោយ ៦​គីឡូម៉ែត្រ និង​ទទឹង ៤​គីឡូម៉ែត្រ ព្រមទាំង​តំបន់​ជុំវិញ​ទៀត ពោល​មាន​វិសាលភាព​ធំធេង​ណាស់​។​
​ស្ថាបត្យកម្ម​នៃ​ប្រាង្គ​ប្រាសាទសំបូរព្រៃគុក មាន​ទម្រង់​៣​ប្រភេទ រួមមាន​៖ រាង​ការេ (​បួន​ជ្រុង​ស្មើ​) រាង​ចតុកោណ (​បួន​ជ្រុង​ទ្រ​វែង​) និង​អដ្ឋ​កោ​ណ (​ប្រាំបី​ជ្រុង​ស្មើ​) ដោយ​តួ​ប្រាង្គ​ប្រាសាទ​មួយចំនួន​មាន​ឆ្លាក់​រូប​ប្រាសាទ​និម្មិត រំលិច​ក្បូរ​ក្បាច់រចនា​លម្អ​លើ​ជញ្ជាំង​ប្រាសាទ និង​ផ្នែក​ផ្សេងៗ​សម្រាប់​បូជា​ចំពោះ​អាទិទេព​នៃ​ហិណ្ឌូ​និយម​៕

 

Filed in: ព័ត៌មានជាតិ