សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​ឃាតកម្ម​អារ​-​ក​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​ឃាតកម្ម​អារ​-​ក​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

​រាជធានី​ភ្នំពេញ ៖ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ជា សុវណ្ណ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​ឃាតកម្ម​អារ​-​ក​សម្លាប់ ហើយ​រត់​ទៅ​ចង​ក​ខ្លួនឯង​តាម​ក្រោយ​នោះ ដែល​ជំហាន​ដំបូង​សមត្ថកិច្ច​ថា អ្នក​ទាំង​២​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ប៉ុន្ដែ​ក្រោយ​ការស្រាវជ្រាវ គឺ​មិនមែន​នោះទេ ដោយ​គ្រាន់តែ​ជា​ស្រី​កំណាន់​ប៉ុណ្ណោះ ហើយ​មូលហេតុ​វិញ​ដោយសារតែ​ឥទ្ធិពល​ភ្លើង​ប្រច័ណ្ឌ​។​

​លោក​អធិការរង​បានបញ្ជាក់​ថា បុរស​ជា​ជនបង្ក​ឈ្មោះ សោម កាន់ ហៅ​តា​ខ្លី អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្ដុល​ពី ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង និង​ស្ដ្រី​ដែល​ជា​ស្រី​កំណាន់​នោះ ឈ្មោះ​ហៅ​ក្រៅ​ថា ចែ ស អាយុ​ប្រហែល​៤០​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ករណី​ខាងលើ​នេះ​កើតឡើង និង​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅក្នុង​បន្ទប់​ជួល សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

 

Filed in: ព័ត៌មានជាតិ