សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​១​គ្រឿង​ត្រូវ PM ខេត្តស្ទឹងត្រែង​បង្ក្រាប

​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​១​គ្រឿង​ត្រូវ PM ខេត្តស្ទឹងត្រែង​បង្ក្រាប

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង PM ខេត្ត​ស្ទឹងត្រែង​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង ម៉ាក់​កាមរី​ស្វិត ពណ៌​ស​ពាក់​ស្លាក់​លេខ កណ្ដាល ២A-3449 ដែល​បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​រថយន្ត ចូលមក​ក្នុង​ទី​រួម​ខេត្ត រួច​បម្រុង​បន្ត ទៅកាន់​ ​ប្រទេស​វៀតណាម ។​

​ប្រតិបត្តិការ​បង្ក្រាប​នោះ​ធ្វើឡើង​នៅ​ចំនុច​ក្បែរ កាឡាក់ស៊ី សង្កាត់​ស្រះ​ឫស្សី នា​យប់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​តាម​សេចក្ដីរាយការណ៍​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​ប្រណីត​ខាងលើ បានធ្វើ​សកម្មភាព​ដឹកឈើ ចេញពី​ស្រុក​សៀម​ប៉ាង ស្ទើរតែ​រាល់​យប់ តែ​មិន​មាន​សមត្ថកិច្ច នៅ​តាម​គោលដៅ​ធ្វើការ​បង្ក្រាប​ទាល់តែសោះ បែរជា​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ឈើ​ប្រណីត ទាំងនេះ ទៅ​បាន​ដោយ​រលូន​ទៅវិញ​។​

​បច្ចុប្បន្ន ទាំង​រថយន្ត និង​ឈើ​ប្រណីត ត្រូវ​កម្លាំង​អាវុធហត្ថ​អូស​យក​មក​រក្សាទុក​នៅ​បញ្ជាការ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅ​កាន់​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​ទៀត ៕

 

 

Filed in: ព័ត៌មានជាតិ