សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកយក​ព័ត៌មាន CNC ៣​នាក់​របួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

អ្នកយក​ព័ត៌មាន CNC ៣​នាក់​របួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តសៀមរាប ៖ ក្រុម​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ CNC ៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ដ ខណៈពេល​កំពុង​ធ្វើដំណើ​រ​ទៅ​យក​ព័ត៌មាន​តំបន់​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧១ ក្នុង​តំបន់​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​គឺ​បង្ក​ឡើយ​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ពោល​គឺ​ពេល​កំពុង​បើកបរ​ស្រាប់តែ​រេ​ចង្កូត​ប្រឡាប់​ធ្លាប់ផ្លូវ​តែម្ដង​។ ប្រភព​បន្តថា ក្នុង​ហេតុការណ៍​នេះ​បណ្តាលឲ្យ​មនុស្ស​៣​នាក់​រងរបួស រួមមាន ៖ លោក ថាំង ចាន់​ថា​រ៉ា​ន់ អ្នក​អធិប្បាយ​ព័ត៌មាន រងរបួស​ធ្ងន់​, លោក ង៉ាន់ សំណាង រងរបួស​ធ្ងន់ និង​លោក លោក ទេព ពិសិដ្ឋ អ្នកបើកបរ​រងរបួស​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ