សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារា​ស្រី​ល្បី​របស់​ប្រទេស​ហ្វិលីពីន​ម៉ារី​ម៉ានឹង​ជួប​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​

តារា​ស្រី​ល្បី​របស់​ប្រទេស​ហ្វិលីពីន​ម៉ារី​ម៉ានឹង​ជួប​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​

​ហ្វិលីពីន​៖​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ហ្វីលីពីន​នាង​ម៉ា​រី​យ៉ាន​រី​វេរ៉ា​( Marian Rivera) ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា​ជា “”​ម៉ា​រី​ម៉ា​” នេះ នឹង​មាន​ឱកាស​បាន​ជួប​នាយករដ្ឋមន្ត្រី​ខ្មែរ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នា​ថ្ងៃ​សៅរ៍ ទី ១១ ខែវិច្ឆិកា ។​នេះ​បើ​តាម​សា​ម៉ី​ខ្លួន​ឲ្យដឹង​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៨​វិច្ឆិកា ក្នុង​ពិធី​បើកហាង​ផលិតផល​សិប្បកម្ម​មួយ​ឈ្មោះថា “Kultura” តារា​ស្រី​រូបនេះ​បាន​និយាយ​៖ “​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់ ពេល​បាន​ទទួល​លិខិតអញ្ជើញ​(​របស់​សម្តេច​ហ៊ុន​សែន​)​នោះ ព្រោះ​ខ្ញុំ​ពិតជា​មិន​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​បែបនេះ​ពី​មុន​ឡើយ​។​
​ខ្ញុំ​មាន​អារម្មណ៍​អៀនៗ​បន្តិច​ដែរ ពេល​ដែល​ត្រូវ​ចូលរួម​ពិធី​ធំ​បែប​នេះ​”​។​

​នាង​បន្ត​ទៀត​ថា​៖ “​មាន​អ្នក​ប្រាប់​ខ្ញុំ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា ចង់​ជួប​ខ្ញុំ ដូចនេះ​ខ្ញុំ និង​ស្វាមី​នឹង​ទៅ ព្រោះ​រឿង​របស់​ខ្ញុំ ក៏​កំពុង​ដាក់​បញ្ចាំង​ក្នុងប្រទេស​កម្ពុជា​ដែរ​”​។​គេ​នៅ​មិនទាន់​ដឹង​ថា​សម្តេច​តេជោ​ចង់​ជួប​តារាភាពយន្ត​ល្បី​របស់​ហ្វិលីពី​រូប​នេះ​ចង់​ផ្ញើ​សារ​អ្វី​នោះទេ​។​ចាំតែ​តា​មើល​សិន​ទៅ​ចុះ​!

 

Filed in: ព័ត៌មានជាតិ