សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពេជ្រ​សោភា​និង​ទេ​ពបូ​ព្រឹក្ស​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ឌឺ​គ្នា​រឿង​កូនក្រុម​វ៉ៃ​គ្នា​!

ពេជ្រ​សោភា​និង​ទេ​ពបូ​ព្រឹក្ស​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ឌឺ​គ្នា​រឿង​កូនក្រុម​វ៉ៃ​គ្នា​!

ភ្នំពេញ​៖ រឿងរ៉ាវ​ដែល​កូនក្រុម​រាំ​របស់ ទេព បូ​ព្រឹក្ស ឈ្មោះ ភីង​គី ប៉ះទង្គិច​ទៅលើ​កូនក្រុម​រាំ​របស់ ពេជ្រ សោភា ឈ្មោះ​នាង និគី កាលពី​រាត្រី​ថ្ងៃទី ២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ទើប​តែ​កន្លងផុតទៅ​ថ្មីៗ​នេះ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ហើយ​។​មូលហេតុ​គឺ ថ្មីៗ​នេះ​តាមរយៈ​ហ្វេ​សប៊ុក​គេ​បាន​ឃើញ អ្នកនាង ពេជ្រ សោភា បង្ហោះ​រូបថត​បង្ហាញ​ពី​ស្នាម​ជាំ​នៅត្រង់​-​ក ព្រមជាមួយ​​ពាក្យពេចន៍​មួយចំនួន ដែល​ក្នុង​ន័យ​ចង់បង្ហាញ​ការពិត​ក្នុង​រឿង​ទំនាស់​រវាង​កូនក្រុម​ខ្លួន និង​ទេព បូ​ព្រឹក្ស​។​ពេជ្រ សោភា​បានសរសេរថា​“​សុំ​អ្នក​ទាំងអស់​គ្នា​កុំ​យល់ច្រឡំ រឿង​មាន​គេ​វ៉ៃនិ​គី​នោះ​អត់របួសធ្ងន់​ធ្ង​ររហូ​ត​ដល់​ធ្វើការ​មិន​បាន​នោះទេ ព្រោះ​ថ្ងៃ​ទី​៣​នៃ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​នី​គី​នៅ​រាំ​បាន​ដដែល គ្រាន់​តែ​ស្នាម​តិតតូច​ទេ ធម្មតា​កម្លាំង​ដៃ​មនុស្ស​ប្រុស​វ៉ៃ​ស្រី​តែងតែ​មាន​ស្នាមចឹង​ហើយ​”​។​

​ដោយឡែក​ខាង​តារាចម្រៀង ទេព បូ​ព្រឹក្ស​ដែល​ជា​តារា​ចម្រៀង​ក្នុង​ទ្រនុំ​ជាមួយគ្នា​តែ​បាន​ដណ្តើម​ធ្វើជា​ដៃគូ​ជាមួយ​ជី​ដេវីត​តារាចម្រៀង​ប្រុស​ដែល​ពេជ្រ​សោភា​ជួយ​ឲ្យចូល​ផលិតកម្ម​ហង្សមាស​នោះ ក៏​មិន​មាន​អ្វី​និយាយ​ច្រើន​ដែរ គ្រាន់តែ​ស​សេរ​សារ​មួយ​ឃ្លា​វាយបក​វិញ​ថា​៖ បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ ការអត់ធ្មត់​របស់​ម​នុស្ស​មាន​ដែន​កំណត់ ប៉ុន្តែ​សង្ឃឹមថា​ទោះ​យ៉ាងណា​នឹងមាន​ដំណោះស្រាយ​ល្អ​កុំអោយ​មាន​រឿង​កាន់តែ​ធំ​នោះ​គឺ​ល្អ​ហើយ ៕

 

Filed in: ព័ត៌មានជាតិ