ខេត្តមណ្ឌលគីរី ៖ លោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែកត្រូវបានប្រជាពលរដ្ឋរិះគន់ តៗគ្នាថា បានឃុបឃិតជាមួយថៅកែក្រុមហ៊ុនធំៗចំនួនបួនដូចជា៖ ក្រុមហ៊ុន ប៉ាស៊ីភិចប្រាយ ក្រុមហ៊ុនប៉ាស៊ីភិចហ្គ្រេន ក្រុមហ៊ុនប៉ាស៊ីភិចភើល និងក្រុមហ៊ុនប៉ាស៊ីភិចឡតធើ ក្នុងការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃអភិរក្សព្រៃសហគមន៍និងព្រៃការពារ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា បច្ចុប្បន្ន លោក ឈួន សេរីវឌ្ឍន៍ កំពុងតែត្រូវប៉ាន់ខ្លាំងសំបើមណាស់ ។ មិនតែប៉ុណ្ណោះ លោកកំពុងតែសាងសង់ផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ នៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី បើគាត់មិនឃុបឃិតជាមួយឈ្មួញដែលកាប់បំផ្លាញព្រៃឈើទេ តើគាត់បានលុយមកពីណាសង់ផ្ទះធំដល់ម្លឹងនោះ។
អ្នកយកពត៌មានយើងសុំការបំភ្លឺពីលោក ឈួន សេរីវឌ្ឍន៍ មិនបានទេ ពីព្រោះទូរសព្ទ័ចូលមិនមានអ្នកទទួល ៕
ដោយ ៖ ហ៊ិន សុគន់