សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជីវកម្ម​ធ្វើ​ចង្អេ​រ កញ្ច្រែង​ស​ន្ស​ល់​ទុក​ពី​ដូនតា នូវតែ ពេញនិយម អ្នកភូមិ​គ្រួស យកទៅលក់​នៅ​ទីផ្សារ

អាជីវកម្ម​ធ្វើ​ចង្អេ​រ កញ្ច្រែង​ស​ន្ស​ល់​ទុក​ពី​ដូនតា នូវតែ ពេញនិយម អ្នកភូមិ​គ្រួស យកទៅលក់​នៅ​ទីផ្សារ

កំពង់ឆ្នាំង ៖ បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក នូវ​មរតក​ជាច្រើន ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ដូច​ជា​មរតក សិល្បៈ និង​មុខរបរ ជាដើម ដើម្បីឲ្យ​កូនចៅ​អនុវត្តតាម សម្រាប់​រក​ចំណូល ចិញ្ចឹម ជីវភាព​គ្រួសារ ។​

​ការផលិត​ចង្អេរ កញ្ច្រែង​អំពី​ឫស្សី​សម្រាប់​លក់ដូរ ចិញ្ចឹម គ្រួសារ គឺជា​មុខរបរ អាជីព ប្រចាំថ្ងៃ បន្ទាប់​ពី​មុខរបរ ធ្វើស្រែ​ចម្ការ របស់​អ្នកភូមិ​គ្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល មុខរបរ​ផលិត​របស់ ប្រើប្រាស់ ពី​ឫស្សី នេះ​គឺជា មរតក​ស្នាដៃ​បន្សល់ទុក​ពី​ដូនតា​ខ្មែរ​បាន​បន្សល់ទុក ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ត​គ្ន រហូត​មក​សម្រាប់​រក​ប្រាក់ ចំណូល ចិញ្ចឹម​ជីវភាព​គ្រួសារ ។​

​លោក ប៉ែន លីម  អាយុ​៣៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ គ្រួស ជា​អ្នក​ផលិត​ចង្អេរ កញ្ច្រែង និង​ជា​អ្នក​ប្រមូល​យក​ចង្អេរ កញ្ច្រែង ទៅ​លក់​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា​នេះ​ថា​៖ បន្ទាប់ពី​ធ្វើ​ស្រែ​រួច​ពួក​គាត់ បាន​ប្រកប​មុខរបរ​លក់ដូរ​ចង្អេ​រ កញ្ច្រែង ដោយ​ដើរ​ទិញ​ប្រមូល​នៅក្នុង ភូមិ ឃុំ យក ទៅ​លក់​នៅ ទីផ្សារ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយមានជ័យ ។ ក្នុង​១​ខែ​លោក​អាច​ប្រមូល​ចង្អេ​រ កញ្ច្រែង កញ្ជើ​បាន​២​ពាន់​ទៅ​៣​ពាន់ ទើប​ជួល​រថយន្ត​ដឹកយក​ទៅ​លក់​ម្តង​ដោយ ក្នុង ១​ជើងៗ​គាត់​អាច​លក់បាន​ប្រាក់​ចំណេញ​ពី​១​លាន​ទៅ​១​លាន​៥០​ម៉ឺន​រៀល​ផងដែរ ដើម្បី​យកប្រាក់​នោះ​មក​ផ្គត់ផ្គង់​ជីវភាព គ្រួសារ ។​

​លោក​សំ ទិ​ត្យ អាយុ​៥៧ ឆ្នាំ ជា​អ្នក​ដឹក​ចង្អេរ​កញ្ច្រែង តាម​រ៉ឺម៉ក​ម៉ូតូ​លក់​តាម​ខត្ត ក្រុង​នានា​បានឲ្យដឹងថា​៖ ក្រោយពី​ធ្វើ​ស្រែ រួច​គាត់ បាន​ទិញ​ចង្អេរ​កញ្ច្រែង​ធំ តូច​គ្រប់​ធន់ ដឹក តាម​រ៉ឺម៉ក​ម៉ូតូ​ដើរ​លក់ដូរ​តាម​ខេត្ត ក្រុង​នានា ដូចជា​ខេត្ត​កំពង់ស្ពឺ តាកែវ កំពត និង​ខេត្ត​កណ្តាល​ជាដើម ។ ក្នុង​១​ជើងៗ គាត់​ត្រូវ​ចំណាយពេល​ដើរ​លក់​ពី​១៥​ទៅ​២០​ថ្ងៃ​ទើប​លក់ អស់​ដោយ អាច​រក ប្រាក់ចំណូល​បាន ពី​៣០​ទៅ​៤០​ម៉ឺន​រៀល​ដែរ ដើម្បី​ជួយ​ក្រុមគ្រួសារ ។​

​លោក​ម៉ុក ផល្លី មានមុខ​របរ​ផលិត​ចង្អេរ​កញ្ច្រែង នៅក្នុង​ភូមិ គ្រួស​បានឲ្យដឹងថា​៖ ការផលិត​ចង្អេរ កញ្ច្រែង ត្រូវ​ទិញ​ឫស្សី​គេ​មក​ធ្វើ​ដែល​ក្នុង​១​ដើម​ថ្លៃ​៣​ម៉ឺន​ទៅ​៤​ម៉ឺន រៀល ។ ក្រោយពេល​ផលិត​រួច​គាត់​អាច​លក់​ចង្អេរ​មួយ​បាន តម្លៃ ៤​ពាន់​រៀល គឺ​បាន​ចំណេញ​តែមួយ​ពាន់​រៀ ល ប៉ុណ្ណោះ ក្នុង​ចង្អេរ​មួយ ក្រោយពេល​ទូទាត់​ថ្លៃ​ពលកម្ម ហើយ ។​

​លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹងថា​៖  របស់​ប្រើប្រាស់​បម្រើ​ឲ្យ​ជីវភាព រស់​នៅ​មាន​ដូចជា​ចង្អេរ​កញ្ច្រែង​កញ្ជើ​ល្អី ដែល​ផលិត អំពី ឫស្សី គឺ​សុទ្ធតែ​ជា​ស្នាដៃ​មរតក​ដូនតា​របស់​ខ្មែរ បាន​បន្សល់​ទុក​ជូន​ដល់​កូនចៅ​តៗ គ្នា​រៀង​រហូត​មក ។ ដូច្នេះហើយ ទើប អ្នកភូមិ គ្រួស​ទាំងចាស់ទាំងក្មេង បាននាំគ្នា រៀនសូត្រ​ធ្វើ​តៗ​គ្នា​រហូត​មកដល់ បច្ចុប្បន្ន នេះ និង ដើម្បី​ថែរក្សា អភិរក្ស​កេរ៏មរត​កនេះ​មិនអោយ​បាត់បង់​ទុកអោយ កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​បាន​ស្គាល់​ស្នាដៃ​របស់ កូន​ខ្មែរ​យើង ៕

 

Filed in: ព័ត៌មានជាតិ