សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្តក្រចេះ​ប្រារព្ធ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​

ខេត្តក្រចេះ​ប្រារព្ធ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​

ខេត្ត​ក្រចេះ ៖ សំណាង​ណាស់​ដែល​ប្រទេស​កម្ពុជា​យើង នៅ​មាន​សត្វ​ប្រភេទ​នេះ​រស់នៅ ហើយ​រាជ  រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​សត្វ​ផ្សោត​នេះ​ជា​រតនៈសម្បត្តិ​ជាតិ​មាន​ជីវិត​ដ៏​ពិសិដ្ឋ ក្នុង​អនុ​ក្រិត​មួយ ស្ដីពី ការបង្កើត​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ ចុះ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០១២

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​ខេត្ត​ក្រចេះ​ប្រារព្ធ​វិ​ទាសត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​រមណីដ្ឋាន​កាំ​ពី ក្រោម​អធិបតីភាព​ឯកឩត្ដម​សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ ឯកឩត្ដម​អេង ជា សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​ពី​ឆ្មាំ​ទន្លេ កងកម្លាំងប្រដាប់អាវុធ​មក​ពី​អង្គភាព​ពាក់ព័ន្ធ លោក លោកស្រី ភ្ញៀវ​ជាតិ អន្ដរជាតិ និង​សិស្សានុសិស្ស យុវជន ។​

​លោក សេង ទៀក នាយក​អង្គការ WWF បាន​ឡើងរាយការណ៍​ពី​អង្គការ WWF ក្នុង​រយៈ​ពេក​១០​ឆ្នាំ កន្លងទៅនេះ បាន​នឹង​កំពុង​សហការ​ជាមួយ​រដ្ឋបាល​ជលផល អាជ្ញាធរខេត្ត ស្រុក ឃុំ និង​ភូមិ អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា និង​សហគមន៍ មូលដ្ឋាន លើ​ការងារ​អភិរក្ស​សត្វ​ផ្សោត ហើយ​លទ្ធផល​ក៏​ទទួល​បាន​គួរ​ជាទី​មោទនៈ​ផងដែរ ក្នុងនោះ​រួមមានៈ បទល្មើស​នេសាទ​ពិសេស ការដាក​ក់មង ក្នុង​ដែន​ជម្រក​សត្វ​ផ្សោត​មាន​ការថត​ចុះ​ច្រើន អត្រា​ស្លាប់​នៃ​សត្វ​ផ្សោត​ក៏មាន​ថត​ចុះ ចំនួន​សត្វ​ផ្សោត​អាច​រក្សា​លំនឹង និង​មាន​ការកើនឡើង​បន្ទិច​បន្ទួ​ចផងដែរ ។​

​ឯកឩត្ដម អេង ជា​សាន មានប្រសាសន៍ថា ការរៀបចំ​ទិវា​សត្វ​ផ្សោត​នា​ថ្ងៃនេះ គឺ​ដើម្បី​រម្លឹក​ដល់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​វប្បធម៌ និង​ប្រពៃណី​ជាតិ​តាំងពី​បុរាណកាល​មក និង​បាន​ចារឹក​លើ​ជញ្ជាំង​នៃ​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដែល​ត្រួវបាន​សាងសង់​តាំងពី​ដើម​សតវត្ស​ទី​១២ ។ បច្វុប្បន្នស​ត្វ​ផ្សោត​អាច​ទាកទាញ់​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កាន់តែ​ច្រើនឡើងៗ អាច​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ពី វិស័យ​អេកូ​ទេសចរណ៍​សត្វ​ផ្សោត​នេះ និង​ដោយ​ប្រយោល​តាម​រយៈ​សេវាកម្ម​នានា ការងារ នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោចនីយដ្ឋាន ការដឹកជញ្ជូន ការផលិត វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ។​

​ឯកឩត្ដម​សរ ចំ​រុង មានប្រសាសន៍ថា ខ្សែចង្វាក់​ផលិត​កម្មវិស័យ​ទេសចរណ៍​អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​ជោកជ័យ​គឺ អាស្រ័យ​យ៉ាង​សំខាន់​លើ​ភាព​ស្រស់បំព្រង​នៃ​ប្រព័ន្ធ​អេកូឡុស៊ី និង​និរន្តរភាព​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ឯកឩត្ដម​អភិបាលខេត្ត បាន​ជម្រុញ​ដល់​អង្គការ WWF ឆ្មាំ​ទន្លេ និង​កង កម្លាំង​ដែល​ពាក់ព័ន្ធ បន្ត​ខិតខំ​ការពារ អភិរក្ស និង​បង្កើន​ការយល់ដឹង​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ករ​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ប្រភេទ​នេះ អោយបាន​គង់វង្ស ៕
​លោក កិះ​ខន​

 

Filed in: ព័ត៌មានជាតិ