សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គនាយកដ្ឋាន​ពន្ធដា​៖ ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​នឹងត្រូវ បញ្ចប់​ក្នុង​ខែ​វិច្ឆិកា​នេះ

អគ្គនាយកដ្ឋាន​ពន្ធដា​៖ ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​នឹងត្រូវ បញ្ចប់​ក្នុង​ខែ​វិច្ឆិកា​នេះ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរំលឹក​ដល់ ម្ចាស់ យានយន្ត​ទាំងអស់​ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ សូម អញ្ជើញ​មក​បង់ព​ន្ធ​ឲ្យបាន​រួសរាន់​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ព្រោះ​ការបង់ពន្ធ នឹង​ត្រូវ​បិទ​បញ្ចប់​ជា ស្ថាពរ​នៅ​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ ។​

​នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ឲ្យដឹង​ពី​អគ្គនាយកដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៧ ស្តី​ពី​ការបង់ពន្ធ​លើ មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ។​

​តាម​សេចក្ដីជូនដំណឹង​បានបញ្ជាក់​ថា​៖ នៅ​ក្នុង​ការប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់ ឆ្នាំ​២០១៧ នៅ​រយៈពេល ប៉ុន្មាន ខែ​កន្លងមកនេះ មាន​ម្ចាស់​យានយន្ត​ជាច្រើន​បាន​មក បង់ពន្ធ​រួច​រាល់​ខណៈ​មាន​ម្ចាស់​យានយន្ត​មួយចំនួន​ទៀត​នៅ​មិន​ទាន់​មក​បង់ពន្ធ​នេះ​នៅឡើយ ។​

​ទាក់ទិន​បញ្ហា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម ក្រើន រំលឹក ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​ពុំទាន់​បាន​មក បំពេញ​កាតព្វកិច្ច​បង់ ពន្ធ​សូម អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឲ្យ បាន​រួសរាន់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅតាម សាខា​ពន្ធដារ​ខេត្ត -​ខណ្ឌ ឬ​នៅ​តាម​ធនាគារ​អេស៊ីលីដារ ធនាគារ​ការ​ណា​ឌីយ៉ាធនា​គារ​វឌ្ឍនៈ​និង​ធនាគារក​ម្ពុ​ជា សាធារណៈ​ដើម្បី ជៀសវាង​បាន​នូវ​ការ​កក​ស្ទុះ និង​ការ ប្រជ្រៀត គ្នា​មក​ប្រកាស​បង់ពន្ធ នៅ​ថ្ងៃ​ជិត​ផុតកំណត់​ដែល អាច​នាំឲ្យ​មាន​បាតុភាព​អសកម្ម​ដោយ ប្រការ​ណាមួយ ។

​ពាក់ព័ន្ធ នឹង​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ​ដែរ ដោយ​អនុលោម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧ ការប្រមូល​ពន្ធ​គ្រប់​ប្រភេទ នេះ​នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ត្រឹម​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​
​ឆ្នាំ ២០១៧​ខាងមុខ ។

​នៅក្នុង​ករណី​ខកខាន​មិន​បាន​បង់ពន្ធ​ទាន់ពេលវេលា​តាម​ការកំណត់​ខាងលើ​ម្ចាស់​យានយន្ត​នឹង​ត្រូវ​រង​នូវ​ទោសទណ្ឌ តាម​ច្បាប់​ជា​ធរមាន ក្នុងនោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង សហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាពិសេស​នគរបាល ចរាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការប្រមូល​ពន្ធ​នេះ​នៅ​តាម ដងផ្លូវ​នានា​បន្ទាប់ពី​ការបិទ​បញ្ចប់​នៃ​ការប្រមូល​ពន្ធ ៕

 

Filed in: ព័ត៌មានជាតិ